ប័ណ្ណសារព័ត៌មាន
2020-11-25
តុលាការខេត្តមណ្ឌលគិរី គ្រោងបើកសវនាការ ជំនុំជម្រះសំណុំរឿងបទល្មើសព្រៃឈើដែលជនជាតិដើមភាគតិចព្នង១៦ នាក់ រួមទាំងមន្ត្រីសង្គមស៊ីវិលម្នាក់ ប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម ពីបទកាប់រានដីព្រៃខុសច្បាប់ និងមិនប្ដឹងបរិហារបទល្មើសឧក្រិដ្ឋ និងមជ្ឈិមដោយអ្នករាជការសាធារណៈ។
2020-11-18
តំណាងសហគមន៍ជម្លោះដីធ្លី ចំនួន ៥នាក់ទៀត ចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង ករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)។
2020-11-18
ពលរដ្ឋរស់នៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ចោទក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu Group Sugar industry) ថា យកគ្រឿងចក្រច្រូតស្រូវរបស់ពលរដ្ឋអស់ជិត ១០ហិកតារជាថ្មីទៀត។ អ្នកភូមិ ៤គ្រួសារថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ពួកគេនោះទេ។
2020-11-13
អាជ្ញាធរ និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ប្រមាណជាង ៦០នាក់ យកគ្រឿងចក្របម្រុងឈូសផ្ទះប្រជាពលរដ្ឋ នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនុប ខេត្តព្រះសីហនុ ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំង កាលពីថ្ងៃទី១១ វិច្ឆិកា។
2020-11-12
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងជាង ២រយនាក់ មកពីសហគមន៍ចំនួន ៥ តំបន់ផ្សេងៗ គ្នា បានលើកគ្នាទៅឃ្លាំមើលតំណាងពួកគេ ៥នាក់ ទៅឆ្លើយបំភ្លឺ តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់តុលាការខេត្តនេះ។ ប្រជាសហគមន៍ថា ចៅក្រមស៊ើបសួរ លោក ឡោ ក្រឹម បានសម្រេចឱ្យតំណាងសហគមន៍ ៥នាក់ នៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ពួកគេចាត់ទុកសំណុំរឿងនេះ ជារឿងអយុត្តិធម៌។
2020-11-01
តុលាការខេត្តកោះកុង និងតុលាការខេត្តព្រះវិហារ បានចេញដីកាកោះហៅតំណាងពលរដ្ឋមានបញ្ហាដីធ្លីចំនួន០៩នាក់ឱ្យទៅបំភ្លឺលើសំណុំបទញុះញង់ និងបទឆបោក ក្នុងខែវិច្ឆិកានេះ តាមបណ្ដឹងរបស់ឈ្មួញដីធ្លី និងសាច់ញាតិអាជ្ញាធរមូលដ្ឋានដែលជាភាគីជម្លោះជាមួយពលរដ្ឋ។
2020-10-26
ព្រៃសហគមន៍ភូមិក្បាលរមាស ដែលមានទំហំជិត ៨ពាន់ហិកតារ ដែលជនជាតិដើមភាគតិចព្នង ៥៣គ្រួសារ ស្នើសុំចុះបញ្ជីជាព្រៃសមូហភាព ដើម្បីជាប្រយោជន៍យូរអង្វែងរបស់សហគមន៍ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ។
2020-10-19
ពលរដ្ឋមានជម្លោះដីធ្លីជាង ៣០០នាក់ មកពីស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបុទុមសាគរខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្ត ស្នើសុំអាជ្ញាធរខេត្ត ពន្លឿនដំណោះស្រាយដីធ្លីដែលមានវិវាទជាមួយឧកញ៉ា។
2020-10-10
ជនជាតិដើមភាគតិចកួយរស់នៅភូមិបុស្ស ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជាង ៨០នាក់ បានសម្រេចផ្អាកបោះតង់តវ៉ា នៅមុខតុលាការខេត្ត នៅរសៀលថ្ងៃទី៩ ខែតុលា ដោយសារអាជ្ញាធរស្រុកបានសន្យានៅចំពោះមុខអ្នកភូមិថា នឹងដោះស្រាយការទាមទាររបស់ពួកគេដោយយុត្តិធម៌។
2020-10-09
អាជ្ញាធរចាប់ខ្លួនពលរដ្ឋជនជាតិដើមភាគតិចកួយ ២រូប ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន រួយ ហ្វេង (Rui Feng) តាមដីកាបង្គាប់របស់តុលាការខេត្តព្រះវិហារ។ មន្ត្រីសិទ្ធិមនុស្សខេត្តព្រះវិហារយល់ថា ការចាប់ខ្លួនពលរដ្ឋនេះ ជារឿងអយុត្តិធម៌ និងមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលនោះទេ។
2020-10-08
តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនមនុស្ស ៤នាក់ ភាគច្រើនជាមន្ត្រីរាជការ និងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមនុស្ស ១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីកាប់រានដីព្រៃអភិរក្សដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលសាទរវិធានការនេះ តែពួកគេស្នើឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តច្បាប់ព្រៃឈើជាប្រចាំ កុំចាំតែថ្នាក់លើបញ្ជាម្ដងម្កាល។
2020-10-08
ក្រសួងវប្បធម៌ បញ្ជាឱ្យប្រធានមន្ទីរវប្បធម៌ ខេត្តមណ្ឌលគិរី លោក សី ទូច អន្តរាគមន៍ករណីឈូសឆាយ បំផ្លាញតំបន់ព្រៃជំនឿ នៅតំបន់ភ្នំរ៉ាដាង និងអូរច្បា ឋិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមសំណើរបស់ក្រុមពលរដ្ឋ។ ក្រសួងតម្រូវឱ្យប្រធានមន្ទីររូបនេះ សិក្សាស្រាវជ្រាវឱ្យបានហ្មត់ចត់ និងធ្វើរបាយការណ៍មកក្រសួង មុននឹងក្រសួងសម្រេចដាក់ចេញដំណោះស្រាយ។
2020-10-01
ក្រុមពលរដ្ឋតវ៉ាដីធ្លីនៅខេត្តកោះកុងសម្រេចរំសាយគ្នាទៅផ្ទះរៀងៗ ខ្លួននៅថ្ងៃទី១ តុលា ក្រោយអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនពួកគាត់៤ នាក់ រួចដោះលែងវិញ ហើយហាមមិនឱ្យពួកគាត់ទៅបោះតង់ស្នាក់ នៅមុខសាលាខេត្តបន្តទៀត។
2020-10-01
អាជ្ញាធរខេត្តកោះកុងដោះលែងពលរដ្ឋមានទំនាស់ដីធ្លី ៤រូប ឱ្យមានសេរីភាពវិញហើយនៅរសៀល ថ្ងៃទី៣០ កញ្ញា បន្ទាប់ពីឃាត់ខ្លួនពួកគាត់កាលពីវេលាទៀបភ្លឺ។
2020-09-27
ជនជាតិដើមភាគតិចព្នង ៤០គ្រួសាររស់នៅខេត្តមណ្ឌលគិរី ទាមទារដីផ្នូរកប់សពដែលឈ្មួញរំលោភយកទាំងស្រុង បង្កផលប៉ះពាល់ទីកន្លែងគោរពបូជា និងផ្នូរដូនតារបស់អ្នកភូមិ។
2020-09-22
ពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងខេត្តកោះកុងស្វាគមន៍សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មក្រុមហ៊ុនចិនមួយឈ្មោះ យូ ឌីជី (UDG) ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងគម្រោងវិនិយោគនៅកម្ពុជា។
2020-09-21
ពលរដ្ឋមានជម្លោះដីធ្លីជិត ១ពាន់នាក់ រួមគ្នាតវ៉ាបិទផ្លូវនៅមុខក្រសួងដែនដី ទាមទារឱ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យ និងពន្លឿនដំណោះស្រាយវិវាទដីធ្លី ក្នុងខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។
2020-09-15
ជនជាតិដើមភាគតិចព្នងជាង ១២០នាក់ មកពីស្រុកចំនួន ៥ ក្នុងខេត្តមណ្ឌលគិរី បានជួបជុំគ្នាធ្វើ សន្និសីទកាសែត និងពិធីសែនព្រេន លើភ្នំរ៉ាដាង ដើម្បីបង្ហាញពីទុក្ខកង្វល់ ការរំលោភដីធ្លី ពីសំណាក់អ្នកមានអំណាច ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន។
2020-09-13
ជនជាតិដើមភាគតិចព្នងរាប់រយគ្រួសារ រស់នៅខេត្តមណ្ឌលគិរី គ្រោងធ្វើសន្និសីទកាសែតនៅថ្ងៃទី១៥ កញ្ញា ដើម្បីទាមទារភ្នំរ៉ាដាង ដែលត្រូវអ្នកមានអំណាច រំលោភយកទាំងមូលនោះ ត្រឡប់មកវិញ។
2020-09-10
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីជាង ៥០នាក់បានប្រមូលផ្តុំគ្នានៅមន្ទីរដែនដីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១០ កញ្ញា ដើម្បីពិភាក្សារកដំណោះស្រាយជម្លោះដីធ្លីទំហំ ៣.០០០ហិកតារ ជាមួយក្រុមហ៊ុនមេហ្គា ហ្វើស (Mega First Corporation Berhad) ក៏ប៉ុន្តែតំណាងក្រុមហ៊ុនមិនបានមកជួបអ្នកភូមិតាមការសន្យានោះទេ។
2020-08-31
ជនជាតិដើមភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី ខកចិត្តចំពោះតុលាការខេត្តនេះថា បានកាត់ក្តីលម្អៀងទៅរកបុគ្គលមានអំណាច ក្នុងរឿងជម្លោះដីធ្លីរវាងអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ ១១គ្រួសារ។
2020-08-18
មន្ត្រីអាដហុកខេត្តកោះកុងឱ្យដឹងថា ពលរដ្ឋ ៣២ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងសង់រោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្មរបស់ឧកញ៉ា គិត ម៉េង កំពុងស្ដាយស្រណោះភូមិកំណើត និងមិនទាន់សម្រេចចិត្តទទួលយកសំណងនៅឡើយទេ។
2020-08-16
ការដែលរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីព្រៃអភិរក្សជាង ១៦៨ ហិកតារ (១៦៨.៨០) ក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង ដែលជាប្រភពសក្ដានុពល ធនធានធម្មជាតិ ឆ្នេរសមុទ្រ ព្រៃកោងកាង និងប្រភពចំណូលនេសាទរបស់សហគមន៍ជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) បង្កើតរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្មនោះ បានក្លាយជាក្តីកង្វល់រួមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ។
2020-08-13
ពលរដ្ឋជិត ១០០នាក់ រស់នៅខេត្តត្បូងឃ្មុំ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន បានមកដាក់ញត្តិជាថ្មីទៀត នៅក្រសួងដែនដី និងក្រសួងយុត្តិធម៌ ដើម្បីឱ្យស្ថាប័នទាំងនេះ ចេញលិខិតអន្តរាគមន៍ធានាពីសុវត្ថិភាពរបស់អ្នកភូមិ ដែលចង់វិលចូលលំនៅឋានវិញ គ្មានការចាប់ចង និងគំរាមកំហែង ពីសំណាក់អាជ្ញាធរខេត្តនេះ។
2020-08-11
ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហាមិនីវីន អីនវេសមែន (Hamenivent Investment) បានធ្វើដំណើរមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា។
2020-08-09
ពលរដ្ឋមានជម្លោះដីធ្លីជិត៣០០គ្រួសារ មកពីបីឃុំ ក្នុងស្រុកគិរីសាគរ ប្រកាសថា ពួកគេសុខចិត្តដេកតាមចិញ្ចើមផ្លូវមុខសាលាខេត្តកោះកុង ដោយមិនព្រមចាកចេញទៅណាទេ បើអភិបាលខេត្តមិនដោះស្រាយជូនពលរដ្ឋ។
2020-08-05
ពលរដ្ឋជាង ១០០គ្រួសារ រស់នៅខេត្តត្បូងឃ្មុំ អះអាងថា សមត្ថកិច្ចចម្រុះ និងប្រជាការពារភូមិរាប់រយនាក់ បានដើរគំរាមពលរដ្ឋ មិនឱ្យតវ៉ាការពារដីសហគមន៍ស្រែប្រាំងជាង ១ពាន់ហិកតារ ដែលក្រុមហ៊ុនចិនឈ្មោះ ហាមិនីវីន អីនវេសមែន (Hamenivent Investment) រំលោភយកទាំងស្រុង។
2020-07-30
តុលាការរដ្ឋប្បវេណីក្រុងបាងកកប្រទេសថៃ នឹងចេញសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ស្នើសុំឋានៈជាបណ្ដឹងសមូហភាព ក្នុងរឿងក្ដីរបស់ពលរដ្ឋខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំ ជាមួយនឹងក្រុមហ៊ុនស្ករអំពៅថៃ មិត្រផុន ខូអិលធីឌី (Mitr Phol Co., Ltd.) នៅព្រឹកថ្ងៃទី៣១ កក្កដាស្អែកនេះ។
2020-07-27
ពលរដ្ឋខេត្តព្រះសីហនុ ១៨១គ្រួសាររស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវអាជ្ញាធររុះរើផ្ទះសម្បែងដើម្បីពង្រីកអូរប្រឡាយនោះ អះអាងថា ពួកគេទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរហើយ។ ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល ស្នើទៅអាជ្ញាធរជួយពន្លឿន ដោះស្រាយបញ្ហាប្រព័ន្ធ លូ ផ្លូវ ទឹក និងភ្លើងដល់ពលរដ្ឋ។
2020-07-27
តំណាងពលរដ្ឋដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងករណីជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ថា សមត្ថកិច្ចបានបង្ខំឱ្យពួកគេផ្ដិតមេដៃថា យល់ព្រមចាកចេញពីដី និងផ្ទះជាថ្នូរនឹងការដោះលែង។ មន្ត្រីសង្គមស៊ីវិលស្នើទៅអាជ្ញាធរស្រាវជ្រាវ រឿងនេះឱ្យបានច្បាស់លាស់មុនប្រើវិធានការណ៍បណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋាន។