តុលាការ​សហព័ន្ធ​អាមេរិក​ហាម​រដ្ឋាភិបាល​មិន​ឲ្យ​បញ្ជូន​​ខ្មែរ​៩២​នាក់​ទៅ​កម្ពុជា​វិញ​មុន​ឲ្យ​ពួកគេ​តវ៉ា​នៅ​តុលាការ

ដោយ យន់ សាមៀន
2018-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ចៅក្រម​តុលាការ​សហព័ន្ធ​អាមេរិក អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​អាច​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចំនួន ៩២​នាក់​ចេញ​ពី​សហរដ្ឋអាមេរិក ដោយ​មិន​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​តវ៉ា​រឿងក្ដី​តាម​ផ្លូវ​តុលាការ​នោះ​ទេ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ អាជ្ញាធរ​អន្តោប្រវេសន៍​របស់​អាមេរិក បាន​បើក​យុទ្ធនាការ​ឆ្មក់​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ និង​ខ្លះ​ទៀត​មាន​ដីកា​បណ្ដេញ​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ភាគ​ច្រើន​បាន​រត់​គេច​ចេញ​ពី​របប​ខ្មែរ​ក្រហម​កាល​ពី​ទសវត្សរ៍​ទី​៧០។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ចៅក្រម លោក ខូម៉ាក់ ខានី (Cormac Carney) នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) បាន​សម្រេច​ថា ករណី​កាត់​ទោស និង​ដីកា​បណ្ដេញ​ខ្លួន​ចេញ​ពី​អាមេរិក របស់​ពលរដ្ឋ​ខ្មែរ​ទាំង ៩២​នាក់​កំពុង​បង្កើត​ជា​ចម្ងល់​ជា​ច្រើន។ លោក ខូម៉ាក់ ខានី លើក​ឡើង​ហេតុផល​មួយ​ថា រដ្ឋាភិបាល​អាមេរិក ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​សន្យា​ដោយ​មិន​ស្មោះត្រង់​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាន​តវ៉ា​ការ​បណ្ដេញ​ចេញ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​អាមេរិក ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច។  ចៅក្រម​ស្តី​បន្ទោស​ថា រដ្ឋាភិបាល​អាមេរិក មិន​ត្រូវ​បង្កើត​សេចក្តី​រំពឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចោទ​ពី​បទ​ឧក្រិដ្ឋ​ទាំង​នោះ នឹង​អាច​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​អាមេរិក​ឡើយ។

កាល​ពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​មិន​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដេញ​ពី​អាមេរិក ប៉ុន្តែ​ដោយសារ​តែ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​ការបរទេស​កម្ពុជា មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ទើប​រដ្ឋាភិបាល​ខ្មែរ​សុខ​ចិត្ត​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បណ្ដេញ​ចេញ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល