តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក មាជ សុវណ្ណារ៉ា រយៈពេល​១០​ថ្ងៃ

ដោយ ម៉ម មុនីរតន៍
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោក លឹម មករន្ទ សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ។

សវនាការ​សួរ​ដេញ​ដោល​ផ្ទាល់​មាត់​រវាង លោក មាជ សុវណ្ណារ៉ា ត​ទល់​នឹង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​ខកខាន​ទៅ​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ក្រោយ​ពី​ចាប់​ផ្ដើម​មិន​ទាន់​ទាំង​បាន​ស្រួល​បួល​នៅ​ឡើយ​ផង ប្រធាន​អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល ១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ មិថុនា ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​សវនាការ​បន្ត ថា​តើ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។

ការ​សម្រេច​ផ្អាក​នីតិវិធី​សួរ​ដេញ​ដោល​បន្ត​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ លោក មាជ សុវណ្ណារ៉ា គឺ​លោក ជូង ជួងី បាន​ស្នើសុំ​អង្គ​ជំនុំ​ជម្រះ​សុំ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​កូន​ក្ដី​របស់​ខ្លួន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋ​អាមេរិក នៅ​ឡើយ។

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១០​នាក់​ផ្សេង​ទៀត ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​ធ្វើ​កុប្បកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល