លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​

អាស៊ីសេរី
2020-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន នៅ​ក្នុង​រថយន្ត ដែល​ដៃ​ទាំង​ពីរ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដាក់​ខ្នោះ​ទៅ​ក្រោយ ពេល​​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន នៅ​ក្នុង​រថយន្ត ដែល​ដៃ​ទាំង​ពីរ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដាក់​ខ្នោះ​ទៅ​ក្រោយ ពេល​​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ លើ​ទំព័រព័ត៌មាន​ Fresh News

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ នេះ​។

លោក រ៉ុង ឈុន ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់ គឺ​រយៈ​ពេល ១ម៉ោង ក្រោយ​ពី​លោក​​និយាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា​។

លោក រ៉ុង ឈុន បាន​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ជួប​អ្នក​ភូមិ​​នៅស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ កក្កដា ហើយ​ប្រមូល​បាន​ព័ត៌មាន​ថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ក្នុង​ឯកសណ្ឋាន​យោធា​ប្រដាប់​ដោយ​កាំភ្លើង ដេញ​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើស្រែ នៅ​លើ​ដីខ្មែរ ក្បែរ​តំបន់​ព្រំដែន។

ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ និង​ជួប​ពលរដ្ឋ​នៅ​តំបន់​ព្រំ​ដែន​នោះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជា​តំណាង បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ ដោយ​ជំរុញ​រដ្ឋាភិបាល ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ក្បែរ​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទំហំ ៦០ហិកតារ ទៅ​ឲ្យ​អ្នកភូមិ​ចូល​ធ្វើស្រែ​ចម្ការ​វិញ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ជួប​ជជែក​ផ្ទាល់​ជាមួយ​មនុស្ស​វ័យ​ចាស់ៗ នៅ​ភូមិ​ត្រពាំងផ្លុង ដែល​មាន​អាយុ​ជាង ៧០ឆ្នាំ សុទ្ធតែ​និយាយ​ថា ដី​អ្នក​ភូមិ​នៅ​ទសវត្សរ៍​ឆ្នាំ៧០ នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំ​ដែន បច្ចុប្បន្ន ៥០០ម៉ែត្រ ហើយ​ការ​បាត់បង់​ដី​ជា​បន្ត​បន្ទាប់​នេះ គឺ​កើត​មាន​ក្រោយ​ពេល​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​រួច​រាល់ ជាមួយ​វៀតណាម នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោក រ៉ុង ឈុន បន្ត​ថា ទោះ​ជា​ការ​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ដី​ទំហំ ៦០ហិកតារ ដែល​យោធា​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នោះ គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បន្ត​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ត្រពាំងផ្លុង ចូល​ទៅ​តំបន់​ក្បែរ​ព្រំដែន ក្រោម​ហេតុផល​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ភូមិ​ត្រពាំងផ្លុង​រួចរាល់​ទាំង​ស្រុង​ហើយ ដូច្នេះ​អាជ្ញាធរ ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​នោះ ឲ្យ​អ្នកភូមិ​ជា​ម្ចាស់ដី​វិញ។

លោក រ៉ុង ឈុន បន្ត​ថា អ្នកភូមិ​អះ​អាង​ដូចៗ គ្នា​ទៀត​ថា ទាហាន​វៀតណាម បាន​ឆ្លង​ព្រំដែន មក​ចូល​ដេញ​កសិករ​ខ្មែរ ដល់​ក្នុង​ដីខ្មែរ​ជាង ២០០ម៉ែត្រ ពី​បង្គោល​ព្រំ​ដែន។ លោក រ៉ុង ឈុន ថា ការ​ឆ្លង​ចូល​មក​ដីខ្មែរ​នេះ ជា​ទង្វើ​រំលោភ​បំពាន​ដែន​អធិបតេយ្យ​ខ្មែរ ព្រោះ​សកម្មភាព​នេះ ធ្វើឡើង​ក្នុង​ឯកសណ្ឋាន​យោធា ប្រដាប់​ដោយ​កាំភ្លើង ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ដី​របស់​ខ្មែរ។

ក្នុង​សេចក្ដីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី២១ កក្កដា ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា អ្នក​ភូមិ​ត្រពាំង​ផ្លុង បាន​រងគ្រោះ​បាត់បង់​ដី​ជា​ច្រើន ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​រួច​ទៅ​ហើយ ដូច្នេះ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ការពារ​ពលរដ្ឋ​ឲ្យ​បាន​បង្កបង្កើន​ផល នៅ​លើ​ដី​មាន​ជម្លោះ ក្បែរ​ព្រំដែន​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណាក្ដី អ្នក​ភូមិ​ត្រពាំងផ្លុង ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​លែង​ហ៊ាន​ទៅ​ក្បែរ​ដីស្រែ​ចម្ការ​នោះ​ទៀត​ហើយ តាំងពី​ថ្ងៃ​ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​មិន​ឲ្យ​ធ្វើ​ស្រែ កាល​ពី​ថ្ងៃ​ទី១៣ កក្កដា​មក ព្រោះ​ទាហាន​ខ្មែរ បាន​ដាក់​ប៉ុស្តិ៍​យាមកាម មិន​ឲ្យ​អ្នក​ភូមិ​ចូល ហើយ​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំងផ្លុង បាន​កោះហៅ​តំណាង ៦នាក់ ក្នុង​ចំណោម​ពលរដ្ឋ ១០៦គ្រួសារ ទៅ​សួរ​នាំ ថែម​ទាំង​មាន​ការ​ព្រមាន ពី​អាជ្ញាធរ​ស្រុក​ពញាក្រែក ថា នឹង​ប្រើ​វិធានការ​ច្បាប់​ទៀត​ផង។

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ លោក​​​ រ៉ុង ឈុន បាន​ដឹក​កម្មករ​តវ៉ា​រក​ដំណោះ​ស្រាយ ក្នុង​វិវាទ​ការងារ​មួយ​នៅ​រោងចក្រកាត់ដេរ​សំលៀកបំពាក់ ឈ្មោះ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD)។

លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។ រូប៖ កម្មករ

ព័ត៌មាន (2)
Share

Kraingmeas Krang

ពី ALSACE France

A LA TRES HAUTE ATTENTION DU ROI NORODOM SIHAKMONI, du CAMBODGE

Objet: Arrestation de M. RONG CHHUN

En ce 31 JUILLET 2020, il est arrete par le Gouvernement pour avoir ose protester en faveur des frontieres du Royaume occupees et modifiees par le Vietnam.

SA TRES HAUTE MAJESTE RESPECTEE
Veuillez excuser de mon message.

KRANG KRAINGMEAS (France)

Jul 31, 2020 02:37 PM

Kraingmeas Krang

ពី ALSACE France

A LA TRES HAUTE ATTENTION DU ROI DU CAMBODGE

Objet: Arrestation de M. RONG CHHUN

En ce 31 JUILLET 2020, il est arrete par le Gouvernement pour avoir ose protester en faveur des frontieres du Royaume occupees et modifiees par le Vietnam.

SA TRES HAUTE MAJESTE RESPECTEE
Veuillez excuser de mon message.

KRANG KRAINGMEAS (France)

Jul 31, 2020 02:35 PM

គេហទំព័រ​ទាំងមូល