ក្រសួង​ផ្អាក​ភ្ញៀវ​ចូល​ទស្សនា​ព្រះបរមរាជវាំង ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ​កើន​ដល់ ៣៥នាក់

ដោយ អាស៊ីសេរី
2020-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​មុខ​ព្រះ​បរម​រាជវាំង ក្រោយ​ពេល​បិទ​មិន​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ដែល​បង្ក​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០។
ទិដ្ឋភាព​នៅ​មុខ​ព្រះ​បរម​រាជវាំង ក្រោយ​ពេល​បិទ​មិន​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ដែល​បង្ក​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ក្រសួង​ព្រះ​បរម​រាជវាំង ប្រកាស​ផ្អាក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ព្រះ​បរម​រាជវាំង ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​មីនា រហូត​ដល់​មាន​សេចក្ដី​ជូន​ដំណឹង​ជា​ថ្មី​​នៅ​ពេល​ក្រោយ។ ការ​ផ្អាក​នេះ ខណៈ​ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ២ករណី​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ដែល​កើត​លើ​បុរស​ជន​ជាតិ​ម៉ាឡេស៊ី ហើយ​អ្នក​ជំងឺ​ទាំង​ពីរ​នោះ កំពុង​ស្ថិត​ក្នុង​មន្ទីរ​សុខាភិបាល​​ខេត្ត​កែប។ លទ្ធផល​នេះ បាន​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា កើន​ដល់ ៣៥នាក់។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល