តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា

ដោយ រ៉ាន់ សំណាង
2016-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ពេល​បញ្ជូន​មក​ដល់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ពេល​បញ្ជូន​មក​ដល់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តុលាការ​កំពូល ចេញ​សាល​ដីកា​ច្រាន​ចោល​បណ្ដឹង​របស់​ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​សំណុំ​រឿង​មុន​អង្គ​សេចក្ដី ដែល​ក្រុម​មេធាវី​យល់​ឃើញ​ថា សាលក្រម​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ មិន​ត្រឹមត្រូវ ហើយ​ប៉ះពាល់​សិទ្ធិ​កូន​ក្ដី​របស់​ខ្លួន។

ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នេះ គឺ​គ្មាន​វត្តមាន​លោក មាជ សុវណ្ណារ៉ា ទេ ដោយ​លោក​ស្នើសុំ​អវត្តមាន​ក្នុង​បន្ទប់​សវនាការ​តាម​រយៈ​មេធាវី។

លោក​មេធាវី ជូង ជូងី យល់​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌​ចំពោះ​លោក មាជ សុវណ្ណារ៉ា ចំពោះ​សាល​ដីកា​ដែល​ចេញ​ដោយ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ៖ «»

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា បាន​ដាក់​បណ្ដឹង​សារទុក្ខ​ស្នើ​ឲ្យ​តុលាការ​កំពូល មោឃភាព​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក មាជ សុវណ្ណារ៉ា ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ ដែល​បណ្ដាល​មក​ពី​របួស​ចាស់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក លឹម មករន្ទ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។ ចំណែក​សកម្មជន ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី ៧ ទៅ ២០​ឆ្នាំ​ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល