សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សាទុក្ខ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី

ដោយ អាស៊ីសេរី
2019-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center

សាលា​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី២៣ ធ្នូ បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សា​ទុក្ខ របស់​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប ពាក់ព័ន្ធ​នឹង​បទ ចោទ​ពី​រឿង «ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស»

បណ្ដឹង​សាទុក្ខ​នេះ បន្ទាប់​ពី​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ប្ដឹង​សា​ទុក្ខ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា​កន្លង​ទៅ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​តម្រូវ​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​បន្ថែម​ទៀត ​និង​ស្នើសុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចំនួន ៣៧ស្ថាប័ន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន និង​ចាត់​វិធានការ​វិជ្ជមាន ជាបន្ទាន់ ដើម្បី​បើក​លំហ​សេរីភាព​សារ​ព័ត៌មាន​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ការ​សំណូមពរ​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ។

មុន​សវនាការ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សារព័ត៌មាន និង​សិទ្ធិមនុស្ស ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​​ការ​យាយី ការ​ឃុំ​​​ខ្លួន ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​រើស​អើង​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល