សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្គមស៊ីវិលជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ ពួកគេយល់ថា ការលើកឡើងនេះ គឺជាការគេចវេះមិនទទួលខុសត្រូវលើបញ្ហាដែលកើតឡើងលើប្រជាពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម ព្រោះទង្វើបែបនេះ ជាការបំភិតបំភ័យ និងបំពានសិទ្ធិប្រជាពលរដ្ឋ និងមិនថ្លៃថ្នូរជាមេដឹកនាំសម័យទំនើបនេះទេ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងចំៗថា លោកនឹងការពារអំណាចគ្រួសារត្រកូលហ៊ុនមិនឲ្យមានអ្នកណាម្នាក់កម្ចាត់បាននោះទេ ទោះបីជារលាយផែនដីនេះក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក ហ៊ុន សែន មិនគួរការពារតែអំណាចគ្រួសាររបស់លោកនោះទេ តែគួរការពារប្រជាពលរដ្ឋទាំងអស់ដូចគ្នា។
តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១០០ នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ ខាងមុខ។