បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​បន្ទាប់​ពី​ភ្ជុំបិណ្ឌ

បន្ទាប់​ពី​បាន​ផ្អាក​ធ្វើ​មហា​បាតុកម្ម​មួយ​រយៈ​មក គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​ទៀត បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។ បក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​យុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ គឺ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ផង ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ផង និង​ធ្វើ​សមាជ​មហាជន​ផង។
ដោយ វោហារ ជាតិ
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា បាន​បង្ហាញ​ផែន​ការ​បី​ចំណុច ដើម្បី​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ផែន​ការ​សកម្មភាព​ទាមទារ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ នៅ​ខែ​តុលា ខាង​មុខ​នេះ៖ «ខ្ញុំ​សុំ​បញ្ជាក់​ជូន​ថា គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ចង់​ធ្វើ​ពេល​នេះ ដោយសារ​បុណ្យ​ប្រពៃណី​ជាតិ​បុណ្យ​ភ្ជុំបិណ្ឌ។ យើង​អត់​ចង់​រំខាន​ប្រជាពលរដ្ឋ។ សកម្មភាព​យើង​ចង់​ធ្វើ​ក្រោយ​ភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌ​ចប់​ថ្ងៃ​៤ (ខែ​តុលា) អីចឹង​បាន​ជា​យើង​ធ្វើ​ថ្ងៃ​៦ (ខែ​តុលា)»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ពេល​ធ្វើ​សកម្មភាព​ទាមទារ​នេះ គឺ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៣ ដល់ ៦​ល្ងាច ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្រេច​លើ​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី២ ធ្វើ​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​ចំណុច​ចុង​ក្រោយ គឺ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​យក​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាម​រយៈ​តំណាង​ឧត្តម​ស្នងការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។

លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ដាច់​ខាត ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​បោះ​ឆ្នោត​មិន​ប្រក្រតី លុះត្រា​តែ​ការ​ទាមទារ​នេះ​បាន​សម្រេច ទោះ​បី​នៅ​ពេល​នេះ​បក្ស​ប្រជាជន បាន​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​រួច​ហើយ​ក៏ដោយ ក៏​មិន​ទាន់​ហួស​ពេល​ទាមទារ​ដែរ៖ «វា​អត់​ហួស​ពេល​ទេ។ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ដើរ​អត់​រួច​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ទទួល​ស្គាល់ មក​រក​ស៊ី​ជាមួយ​ទេ បើ​រដ្ឋាភិបាល​របស់​មួយ​ចំហៀង​សភា កន្លះ​អីចឹង មិន​ដូច​អាណត្តិ​មុនៗ​ណា។ មិន​ដូច​អាណត្តិ​មុនៗ​ទេ កុំ​យក​ទៅ​ប្រៀបធៀប​អាណត្តិ​មុនៗ ខុស។ អាណត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន បាន​ទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា ដើម្បី​សុំ​ការ​អធិប្បាយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​ក្រោយ​នេះ។

ប៉ុន្តែ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា បញ្ជាក់​ថា ការ​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិ ប្រៀប​បាន​មិន​ទទួល​ស្គាល់​ព្រះមហាក្សត្រ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ​ថា បក្ស​ប្រជាជន ឈ្នះ ៦៨​កៅអី ចំណែក​បក្ស​សង្គ្រោះ​ជាតិ បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា លទ្ធផល​នេះ​មិន​ត្រឹមត្រូវ ព្រោះ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​សើរើ​ពិនិត្យ​មើល​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ ដោយ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ និង​អំពាវ​ឲ្យ​អង្គការ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ចូល​រួម​ដោះស្រាយ តែ​បក្ស​ប្រជាជន មិន​ព្រម។

មក​ដល់​ពេល​នេះ បក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯកឯង​រួច​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ដែល​មាន​តែ​មន្ត្រី​ខាង​បក្ស​ប្រជាជន នោះ ថែម​ទាំង​គំរាម​បង្ក្រាប​មហា​បាតុកម្ម​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (35)
Share

Chumnor Atlantic

ពី Moha Nokor

Let think about the number all the time you were campaign out to protest I could say 50,000 joined with you the real patriotic just couple dozens, either that were jobless or addicted to politic no goal no future on the street... sic! Do they are represent for about 3 million who voted? I would say NO! only 15% of them came out. So amigos should change your goal, don't let people say" we are sick and tired with this crappies ideas".

Sep 30, 2013 10:55 AM

TRAN

ពី CHAR AMPOPV

R all KHMER always steal my homeland eg svay reang , kan dal phnom penh is vetnam land

Sep 30, 2013 09:15 AM

អ្នក​អាន​អនាមិក

ពី USA

People from oversea spend ton of money helping KHA and SY without knowing the true. why let both guys shave your heads and cheat all of you. I never donate 1 penny for them. Both do for their power and family. Folks, you all will be so regret in the future.

Sep 29, 2013 11:05 AM

អ្នក​អាន​អនាមិក

ចាំប្រែតទៅផ្ទះ សិន ចាំធ្វើបាតុកម្ម ហើយបន្ទាប់មក សេដ្ឋិកិច្ចនិង
ដួល ហើយគោលនយោបាយរបស់គណបក្ស​ប្រជាជន​និង​បរាជ័យ
ជួនពេលសមរង្សីអំពាវនាវ កុំអោយអ្នករកសុីមកស្រុកខ្មែរ ទៀត
ហើយចំពេលបណ្តាទូត ហាមប្រជាពលរដ្ឋគេមកលេងស្រុកខ្មែរ​
នោះកម្ពុជាបច្ចុបន្ន និងក្លាយជាទីលំនៅរបស់ប្រេត ជាមិនខាន

Sep 29, 2013 07:38 AM

អ្នក​អាន​អនាមិក

ពី USA

RFA is too much to involve with opposition party. Do you think you create war and make people die. You all are so drunk!!!

Sep 29, 2013 07:19 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល