អាកាសចរ​ស៊ីវិល​កម្ពុជា​ព្រមាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ជិត ៥០ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន បន្ទាប់​ចុះ​ពី​លើ​យន្តហោះ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន បន្ទាប់​ចុះ​ពី​លើ​យន្តហោះ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA

អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន​៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈម​មុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។

កាសែត​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ថា ការ​ហាម​ប្រាម​នេះ​បាន​ធ្វើ​ឡើង​ទាំង​យន្តហោះ​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​របស់​លោក ដែល​មាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន​ជាដាច់ខាត។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដើម្បី​បកស្រាយ​ការ​ហាមឃាត់​នេះ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន ប្រាប់​អាស៊ីសេរី​ថា អាកាសចរណ៍​ស៊ីវិល បាន​ហាមប្រាម​ក្រុមហ៊ុន​យន្តហោះ​រួច​ហើយ។ បើ​មាន​ក្រុមហ៊ុន​ណា ឬ​អ្នក​បើក​យន្តហោះ​ណា ដែល​ហ៊ាន​ដឹក​លោក សម រង្ស៊ី និង​បក្ខពួក​ដែល​មាន​សាលដីកា ក្រុមហ៊ុន​នោះ នឹង​ប្រឈម​វិធានការ​ច្បាប់ គឺ​ត្រូវ​ចោទ​ពី​បទ​រួមគំនិត​ក្បត់។ លោក​ព្រមាន​ថា បើ​មាន​ក្រុមហ៊ុន​យន្ត​ហោះ​ណា​ល្មើស គឺ​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន​យន្តហោះ​ទាំងអស់ នឹង​ត្រូវ​ចោទប្រកាន់។ លោក​ថា ការ​ដាក់​បទបញ្ជា​នេះ គឺជា​ច្បាប់​ពី​ថ្នាក់លើ ហើយ​រដ្ឋលេខាធិការដ្ឋាន មាន​កាតព្វកិច្ច​ត្រូវ​គោរព និង​អនុវត្ត​តាម។

បម្រាម​ថ្មី​នេះ ធ្វើ​ផ្ទុយ​ទៅ​នឹង​ការសម្រេច​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៧ ដែល​បញ្ជា​ឱ្យ​លុបចោល​បម្រាម ដែល​ហាម​មិន​ឱ្យ​យន្តហោះ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា​វិញ​នោះ។ មេដឹកនាំ​គណបក្ស​ប្រឆាំង ហៅ​ការព្រមាន​ក្រុមហ៊ុន​យន្តហោះ​នេះ​ថា ជា​ការ​បង្ហាញ​ភាព​ភ័យខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

evil HSen has no power to control every countries or all airline companies that is stupid boogeyman on the planet and will held tmil HSen acounable...what wrong with u moronic...maybe he uses too much drugs,i guess so.

Thief mafia Hun Sen knew clears and fear he can't get away from power of pple on November 9th coming.He knew the whole entire country will arising up to make a new change head machine with demand him to step down to save more than million Cambodian workers who will face massive of layoffs if the EU lock up the EBA/GPS economic sanctions coming.Evil Hun Sen didn't care millions of Cambodian workers who depend on EBA/GPS policy in the last decade,and right now they'll get layoffs if tmil Hun Sen didn't restores the democracy system,freedom,human rights,right of pple,right to vote to choose who ,or what they like it,free release all political unrest"opposition party members"with their leader Kem Sokha out of prison by without a condition and let the opposition party get back their political activity with setup a free election to all political parties.

Nov 06, 2019 12:52 PM

គេហទំព័រ​ទាំងមូល