ក្រសួង​ការពារ​ជាតិ​ព្រមាន​ប្រើ​កងទ័ព​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​ថា នឹង​ធ្វើ​ការ​បង្ក្រាប​នូវ​រាល់​ការ​ប្រមូល​ផ្តុំ ឬ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ម៉ៅ សុធានី
2013-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
RFA/Sok Serey

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ គំរាម​ធ្វើ​បាតុកម្ម​ដែល​ខុស​នឹង​ច្បាប់។

លោក ទៀ បាញ់ ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ អស់​រយៈ​កាល​ជាង ២០​ឆ្នាំ​មក​ហើយ​នេះ បាន​បញ្ជាក់​ច្បាស់​ថា៖ «ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ទូទាំង​ប្រទេស ឬ​ការ​ធ្វើ​មហា​បាតុកម្ម ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់។ ខ្ញុំ​ពុំ​មែន​គំរាម​ទេ តែ​យើង​ត្រូវ​ពិនិត្យ​មើល ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​បំណង​បំផ្លាញ​រដ្ឋធម្មនុញ្ញ ឬ​យ៉ាង​ណា? ខ្ញុំ​និយាយ​នេះ​ដោយ​សុទ្ធចិត្ត គ្មាន​នរណា​ម្នាក់​អាច​បំផ្លាញ​រដ្ឋធម្មនុញ្ញ​បាន​ទេ កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ហើយ នៅ​ក្រុង​ភ្នំពេញ»

ការ​ប្រកាស​របស់ លោក ទៀ បាញ់ នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា នឹង​កៀងគរ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស តវ៉ា​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ថា រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ទើប​បង្កើត​ឡើង​នេះ មិន​ស្រប​ច្បាប់ ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (41)
Share

Sarika

ពី Pp

How many innocent people more you want to kill?? How come you use violence against peaceful protestors? Military force are formed to protect people not formed to protect only one group of people..

Sep 29, 2013 10:24 AM

ដើមត្នោត

ដឹកនាំស្រុកទេសប្រើតែអំណាចបក្សពួក រាស្ត្រជាខ្ញុំបម្រើពួកទាំងនេះ ។

Sep 29, 2013 06:14 AM

អ្នក​អាន​អនាមិក

How many Cambodian people would Cambodian government need to kill.

Sep 29, 2013 04:17 AM

អ្នកស្នេហាជាតី

ពី pp

យកទ័ពជាតិទាំងមូលការពារតែគ្នាប៉ុន្មានអ្នកអត់ខំការពារជាតិសោះគូរអោយសោកស្តាយប្រទេសយើងណាស់

Sep 29, 2013 03:37 AM

love khmer

ពី phnom penh

យកទ័ពការពារគ្នាគាត់ប៉ុន្មានអ្នកទេ​​​អត់ការពារប្រទេសទេយួនបានដៃ​​​ថៃបានចិត្តុ។

Sep 29, 2013 03:29 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល