របប​លោក ហ៊ុន សែន សុំទោស​ពលរដ្ឋ​រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​​ពី​ថ្ងៃ​៩ វិច្ឆិកា

ដោយ មាន ឫទ្ធិ
2019-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ត្រៀម​ចេញ​ទៅ​ព្រំដែន​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ រូប​ថត​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ២០១៩។
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ត្រៀម​ចេញ​ទៅ​ព្រំដែន​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ រូប​ថត​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ២០១៩។
Photo Provided

របប​លោក ហ៊ុន សែន សុំទោស​ពលរដ្ឋ​រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ដោយ​យក​ហេតុផល​ថា ជា​ការ​បង្ការ និង​ទប់ស្កាត់​សកម្មភាព​របស់​គណបក្ស​ប្រឆាំង និង​ធានា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ អ្នកវិភាគ​យល់ថា រដ្ឋាភិបាល​ហាក់​ប្រើ​កម្លាំង​ជ្រុល និង​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ ដោយសារតែ​ការ​ចង់​យក​ឈ្នះ​ចាញ់​គូបដិបក្ខ​នយោបាយ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ហៅ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​សុំទោស​ពលរដ្ឋ​ខ្មែរ​នេះ​ថា ជា​កាយវិការ​វិជ្ជមាន និង​ជា​កាយវិការ​ដ៏​កម្រ​មួយ។ លោក​ថា នេះ​គឺជា​ចរិត​នយោបាយ​ល្អ​មួយ ដែល​ឆ្លុះ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​យល់ចិត្ត​ពលរដ្ឋ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ហេតុការណ៍​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​កាល​ពី​ពេល​កន្លង​មក​នេះ​។ ក៏ប៉ុន្តែ បណ្ឌិត មាស នី ថា រដ្ឋាភិបាល​ហាក់បីដូចជា​បាន​ប្រើប្រាស់​កម្លាំង​ជ្រុល​ពេក ដែល​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ។ លោក​ថា រឿង​នេះ​ពុំបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​នោះ​ឡើយ ក្រៅ​តែ​ពី​ការ​ចង់​យកឈ្នះ​ចង់​ចាញ់​ជាមួយ​គូ​បដិបក្ខ៖ «ទីមួយ​វា​ធ្វើ​ឱ្យ​មើល​ទៅ​ស្ថានភាព​សន្តិសុខ​របស់​ប្រទេស​កម្ពុជា វា​មិន​ល្អមើល។ យើង​ដឹង​ស្រាប់​ហើយ​ថា នៅ​ពេល​ដែល​មាន​ដាក់​កងកម្លាំង មាន​កាំភ្លើង​ច្រូងច្រាង​នៅ​តាម​ព្រំដែន ហើយ​ពិសេស​អម​តាម​ច្រក​ចូល​អន្តរជាតិ​មួយៗ​ហ្នឹង បាន​បង្ហាញ​ច្បាស់​ណាស់​ថា ប្រទេស​មួយ​នេះ​ស្ថិត​ក្នុង​ភាព​ប្រុងប្រៀប គឺ​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​។ អ៊ីចឹង​ទៅ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ទៀត​ផង»

របប​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ សុំទោស​ពលរដ្ឋ​ខ្មែរ រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​១៣ វិច្ឆិកា គណៈរដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន បាន​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ ចំពោះ​ភាព​រអាក់រអួល​ក្នុង​ការ​ចេញ​ចូល​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា កន្លងទៅ​។ របប​នេះ​ផ្ដល់​ហេតុផល​ថា ភាព​រអាក់រអួល​នេះ គឺ​ដោយសារតែ​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន ក្នុង​អ្វីមួយ​ដែល​របប​នេះ​អះអាង​ថា «​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឧទ្ទាម និង​ធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​» នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ។

បណ្ឌិត មាស នី ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​ពិនិត្យមើល​រឿង​នេះ​ឡើងវិញ ហើយ​គួរ​ប្រើ​កម្លាំង​ឱ្យ​បាន​សមស្រប ទៅតាម​ស្ថានការណ៍ ដើម្បី​កុំ​ឱ្យ​មើល​ទៅ​ជា​ការ​បង្ហាញ​សាច់ដុំ​ហើយ​មិន​ស្រប​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​កើតមានឡើង។

សេចក្ដី​ថ្លែងការណ៍​របស់​របប​ក្រុងភ្នំពេញ​ដដែល ក៏​មិន​ភ្លេច​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​នៅតែ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ជំរុញ​បន្ត​អនុវត្ត​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​អ្វីមួយ​ដែល​របប​នេះ​ថា ដើម្បី «កុំ​ឱ្យ​មានទោស​ពៃរ៍​ចំពោះ​ការ​ចាញ់​បោក​ឧបាយកល​នយោបាយ​របស់​ក្រុម​ឧទ្ទាម​» ក្រោម​ដំណើរ​វិល​ត្រលប់​​មក​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី។ ការ​ជំរុញ​បន្ត​អនុវត្ត​មាត្រា ៤៥៤​នេះ ដែល​ចែង​ពី​ការ​លើកលែង​ទោស ចំពោះ​បុគ្គល​ណា​ដែល​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់ ប្រសិនបើ​មុន​ការចោទប្រកាន់​បុគ្គល​ទាំងនោះ​បាន​បង្ហាញ​ប្រាប់ ឬ​សារភាព​ប្រាប់​សមត្ថកិច្ច​ជាមុន​នោះ ខណៈ​របប​នេះ​អះអាង​ថា «​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» របស់​លោក សម រង្ស៊ី បាន​ទទួល «បរាជ័យ​ទាំងស្រុង​» ហើយ​នោះ ហើយ​រដ្ឋាភិបាល​បាន​ធានា​យ៉ាង​រឹងមាំ​ជា​ប្រក្រតី​ចំពោះ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ប្រទេស។

បណ្ឌិត មាស នី ហៅ​ការ​បន្ត​ជំរុញ​ឱ្យ​អនុវត្ត​នេះ មានន័យថា រដ្ឋាភិបាល​នៅ​មាន​ភាព​បារម្ភ និង​មិន​ស្ងប់ចិត្ត និង​នៅតែ​មាន​ការប្រុងប្រៀប​នៅឡើយ​ទេ ចំពោះ​ចលនា​របស់​គណបក្ស​សង្គ្រោះជាតិ៖ «ការ​គំរាម ឬ​ការ​បង្ក្រាប​ទាំងឡាយ​ណា វា​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ហ្នឹង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ​ដើម្បី​បន្ថយ​ការ​ព្រួយ​បារម្ភ​ការភ័យខ្លាច​។ ក៏ប៉ុន្តែ បើ​សិន​ការ​បង្ក្រាប​ហ្នឹង​ធ្វើ​យូរ​តទៅទៀត ជួនកាល​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​អយុត្តិធម៌​យ៉ាង​ដូច្នេះ​រហូត​។ ទី​ចុង​បញ្ចប់ នៅ​ស្រុក​យើង​វា​អត់​មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ហើយ​វា​អត់​មាន​តុលាការ​ឯករាជ្យ​នោះ​ទេ​។ ជួនកាល​ទៅ អ្នក​ដែល​នៅ​ខាងក្រោម​ហ្នឹង អាច​យកការណ៍​ហ្នឹង​ទៅ​ប្រើ​លេស ដោយសារ​ការ​គុំកួន​ផ្ទាល់ខ្លួន ដើម្បី​ទៅ​ធ្វើការ​ប្តឹង​ទៅ​ចាប់​មនុស្ស​ពាសពេញ​ប្រទេស​។ បើ​ធ្វើ​អ៊ីចឹង​ទៅ វា​នឹង​អាច​ក្លាយ​ដូច​កាលពី​ជំនាន់ ប៉ុល ពត ចាប់​មុន ឬ​សម្លាប់​មុន​បាន​រាយការណ៍​ក្រោយ​នោះ​។ ខ្ញុំ​មិន​ចង់​និយាយ​ថា ឥឡូវ​ហ្នឹង​វា​ដូច ប៉ុល ពត ទេ»

ការអនុវត្ត​វិធានការ​តឹងរ៉ឹង​ចុងក្រោយ​ដែល​រួមមាន​ដូចជា ការ​ដាក់​ពង្រាយ​កងទ័ព​ខុស​ពី​ប្រក្រតី នៅ​តាម​តំបន់​សំខាន់ៗ​ក្នុង​ប្រទេស ការ​បង្ក្រាប​មក​លើ​សកម្មជន​គណបក្សប្រឆាំង​តាម​មូលដ្ឋាន មិន​ធ្លាប់​មាន​ពីមុន​មកនេះ រង​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ពួកគេ​ចង់​ឃើញ​កម្ពុជា​របស់​លោក ហ៊ុន សែន ងាក​មក​រក​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការផ្សះផ្សា​ជាតិ​ឡើងវិញ ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

fact is fact and justice must deserve in hell

Tell evil HSen u can say all these at Hague Netherlands"ICC" with ton of crimes he committed atrocities on innocents khmer pple"enough is enough",because millions pple are still suffering,painful,mental illness and hearts breaking under this apartheid ruler.Millions hearts of pple wish this evil not come back rebirth again and live in hell 4ever,god bless all Cambodian pple and peace on earth.

Nov 15, 2019 05:26 PM

fact is fact and justice must deserve in hell

Tell evil HSen u can say all these at Hague Netherlands" with ton of crimes he committed atrocities on innocents khmer pple"enough is enough",because millions pple are still suffering,painful,mental illness and hearts breaking under this apartheid ruler.Millions hearts of pple wish this evil not come back rebirth again and live in hell 4ever,god bless all Cambodian pple and peace on earth.

Nov 15, 2019 05:25 PM

HSen latest bews reveals crooks,thieves,troublemaker,opportunism,criminal comspiracy must brought to justice.

Dictator Hun Sen latest news reveals express how and why he been tried to separate between K.Sokha and S.Rainsy apart after pm election in 2013-2018,because some of his"HS" bandits advised from oversea"USA"want me to lock them down mean to take over their opposition party,despite their two leaders separated apart. All those guys are opportunism,sometime attack CCP and sometime attack CNRP,and all their names are in my hands and i'll tell them everything to brought all those opportunism to justice with some of my current administrators who try to make troublemaker since 2013 to today.So,i'm not alone in this case and i'll brought those moronic to justice to clear all my cases ahead.

Nov 14, 2019 04:56 PM

អ្នក​អាន​អនាមិក

កញ្ជ្រោងកញ្ចាស់ស(ហ៊ុន សែន)តែងតែមានល្បិចគ្រប់រឿង។

Nov 14, 2019 09:07 AM

គេហទំព័រ​ទាំងមូល