លោក ហ៊ុន សែន ផ្ដាំ​ផ្ញើ​កូនៗ​ពី​លំហូរ​ជន​អន្តោប្រវេសន៍​អាច​នឹង​ឡើង​កាន់​អំណាច

ដោយ រាជ វិញ្ញូ
2017-03-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​ថា ចំពោះ​ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ច្រើន នៅ​ពេល​ខាង​មុខ​ជនជាតិ​ដើម​នឹង​លែង​កាន់​អំណាច ហើយ​ជន​អន្តោប្រវេសន៍​ទាំងនោះ​នឹង​ឡើង​កាន់​អំណាច​ជំនួស​វិញ។ រីឯ​អ្នក​វិភាគ​ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​កត្តា​ដែល​នាំ​ឲ្យ​ជន​អន្តោប្រវេសន៍​អាច​ឡើង​កាន់​អំណាច​បាន​នោះ ដោយសារ​ជនជាតិ​ដើម​គ្មាន​ការ​សាមគ្គី​គ្នា និង​ប្រទេស​គ្មាន​អភិបាលកិច្ច​ល្អ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭក​ថា លោក​បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​តាំង​ពី ១៥​ឆ្នាំ​មុន​ថា ឲ្យ​កាប់​ថ្ម​ចំណាំ​ទុក​ថា ក្នុង​រយៈពេល ៣០ ទៅ ៤០​ឆ្នាំ​ខាង​មុខ​ទៀត នៅ​ពេល​វិទ្យាសាស្ត្រ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ប្រទេស​ដែល​មាន​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ច្រើន នៅ​ពេល​នោះ​ជនជាតិ​ដើម​មិន​កាន់​អំណាច​ទៀត​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៃ​ក្រសួង​ការ​បរទេស នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​១ មីនា ថា ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ទៅ​រស់នៅ​ច្រើន នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម។ លោក​បន្ត​ថា ជា​ឧទាហរណ៍​ដូចជា​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​បារាំង ជាដើម ដែល​មាន​មេ​ដឹកនាំ​មិន​មែន​ជា​ជនជាតិ​ដើម​នោះ​ទេ៖ «ជន​អន្តោប្រវេសន៍​ចូល​ទៅ​ច្រើន ពេល​នោះ​ការ​ប្រែប្រួល​វិទ្យាសាស្រ្ដ​នេះ នឹង​នាំ​ទៅ​ដល់​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា តើ​ជនជាតិ​ដើម​នៃ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​បាត់បង់​អំណាច​បន្ទាប់ ដោយសារ​ជន​អន្តោប្រវេសន៍​នោះ​ទេ?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​លោក​ថា កត្តា​ដែល​នាំ​ឲ្យ​ជនជាតិ​ដើម​ត្រូវ​បាត់បង់​អំណាច​ធ្លាក់​ទៅ​លើ​ក្រុម​ជន​អន្តោប្រវេសន៍​ដឹកនាំ​ប្រទេស ភាគច្រើន​ដោយសារ​ជនជាតិ​ដើម​នៃ​ប្រទេស​នោះ​កើត​ជំងឺ​មិន​ទុក​ចិត្ត​គ្នា បែកបាក់​សាមគ្គី​គ្នា រួច​ហើយ​ក្លាយ​ទៅ​ជា​កុលសម្ព័ន្ធ​ជាច្រើន ដើម្បី​ប្រយុទ្ធ​បង្ហូរ​ឈាម​ដើម្បី​ដណ្ដើម​អំណាច។ បណ្ឌិត មាស នី បន្ត​ថា កម្ពុជា នៅ​ពេល​នេះ​ហាក់​កំពុង​មាន​ដំណើរ​ដូច​គ្នា​ទៅ​នឹង​ជនជាតិ​ដើម​ដទៃ​ទៀត ដែល​ត្រូវ​បាត់បង់​អំណាច​របស់​ខ្លួន​ទៅ​ឲ្យ​ជន​អន្តោប្រវេសន៍​ដែរ«ពេល​យើង​មើល​អំពី​ទំនោរ​នៃ​ជីវិត​ជនជាតិ​ដើម​ហ្នឹង គឺ​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ឯង ជា​ចំណុច​ខ្សោយ​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគច្រើន​ក្លាយ​ជា​ជនជាតិ​ដើម​ភាគតិច»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ថ្លែង​ទៀត​ថា ថ្វី​បើ​កម្ពុជា កំពុង​មាន​សន្តិភាព​ក៏ដោយ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​តែងតែ​បង្ហាញ​ការ​មិន​ទុក​ចិត្ត​គ្នា និង​ឈ្លោះ​ទាស់ទែង​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រីឯ​ការ​គ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​ក៏​ធ្លាក់​ចុះ ដូច្នោះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ងាយស្រួល​វាតទី​ដណ្ដើម​ទឹក​ដី និង​ការ​ហូរ​ចូល​មក​នូវ​ជន​អន្តោប្រវេសន៍​កាន់​តែ​ច្រើន​ឡើង។ កត្តា​ទាំងនេះ​ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ថា​អាច​ការពារ​ទឹក​ដី​ដូនតា​របស់​ពួក​គាត់​បាន​ដែរ​ឬ​ទេ?

គិត​ចាប់​ពី​ឆ្នាំ​២០១៤ មក​ដល់​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី ៧២​ប្រទេស មាន​ជាង ១​ម៉ឺន​នាក់ (១១.៦៦១​នាក់) ក្នុង​នោះ​ជន​អន្តោប្រវេសន៍​មាន​ជិត ១​ម៉ឺន​នាក់ (.៧៧៧​នាក់) ឬ​ស្មើ ៨២% គឺ​ជា​ជនជាតិ​វៀតណាម ខុស​ច្បាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​ថា តើ​មាន​ជន​អន្តោប្រវេសន៍​ចំនួន​ប៉ុន្មាន​ទៀត ជាពិសេស​ជនជាតិ​វៀតណាម កំពុង​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ទេ។

សម្រាប់​លោក​បណ្ឌិត មាស នី បញ្ជាក់​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ចូល​មក​រស់នៅ​ស្ទើរ​ទូទាំង​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​កន្លង​ទៅ អាជ្ញាធរ​ហាក់​ពិបាក​រក​ឃើញ​ថា​មាន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ទាំងនោះ ដើម្បី​បណ្ដេញ​ចេញ​ពី​ប្រទេស​ណាស់។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ពលករ​ខ្មែរ​ប្រហែល ១​លាន​នាក់​ដែល​កំពុង​ស៊ី​ឈ្នួល​នៅ​ក្នុង​ប្រទេស​ថៃ គឺ​អាជ្ញាធរ​ប្រទេស​នេះ​មិន​ពិបាក​គ្រប់គ្រង​ឡើយ ហើយ​បើ​ចង់​បណ្ដេញ​ចេញ​ពី​ប្រទេស​ពេល​ណា​ក៏​បាន«ប្រទេស​យើង​ជា​ប្រទេស​តូច ហើយ​ប្រព័ន្ធ​គ្រប់គ្រង​មនុស្ស​របស់​ប្រទេស​យើង​នេះ ឃើញ​ថា​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ ម៉េច​បាន​ខ្ញុំ​ហ៊ាន​ថា ទន់​ខ្សោយ? យើង​មើល​ប្រទេស​ថៃ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ទេ គេ​អាច​ចាប់​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់ រហូត​ដល់​រាប់​សែន​នាក់ បញ្ជូន​មក​កម្ពុជា វិញ តែ​ខ្មែរ​យើង​វិញ យើង​មើល​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​វិញ​ចាប់ ១​ឆ្នាំ​បាន ៤​ពាន់​ទៅ ៦​ពាន់​នាក់ ស្រប​ពេល​ជនជាតិ​វៀតណាម នៅ​ពាសពេញ​ប្រទេស»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា ដើម្បី​កុំ​ឲ្យ​ជនជាតិ​ដើម​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​លើ​ទឹក​ដី​របស់​ខ្លួន ហើយ​ប្រសិន​បើ​ដឹង​ទុក​ជា​មុន​ថា ប្រទេស​កំពុង​រំកិល​ទៅ​រក​ការ​ដឹកនាំ​ពី​សំណាក់​ជន​អន្តោប្រវេសន៍​នា​ពេល​ខាង​មុខ​នោះ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ច្បាប់​ជន​អន្តោប្រវេសន៍ និង​គួរ​អប់រំ​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​គ្នា និង​ឈប់​ទាស់ទែង​ដោយសារ​និន្នាការ​នយោបាយ ជាពិសេស​អ្នក​នយោបាយ​ផ្ទាល់ ចេះ​រួបរួម​គ្នា​ដើម្បី​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ទើប​អាច​ការពារ​អំណាច​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ជន​អន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

ខុងមិញ

គ្មានជនជាតិណាក្រៅពីយូនទេ ដែលចង់ចូលនៅ ហើយចង់បានប្រទេសយើង ហើយមានតែសម្តេចទេដែល មិនអើពើ មកថ្វើឯងភ័យ។

Mar 03, 2017 08:20 PM

All Khmer pple be ready in 2018

Oh...that's holysht man...how this stupid man can became a pm in the last 38+years in power,there were only him that the first one in this case"khmer+vietminh".This"HS" fugitive will landing in ICC's custody in day ahead.Unfortunately,this poor country who running by nvc's 8 heads redevil to wide out Cambodian from the world map.This puppet govn't who endorsed evil man Hun Sen"1979 to present" to lead Cambodia by leftist vietminh radical group,and this fascist dictator had ever never care about Cambodian people and country.See million n.vietnamese illegal immigrating across country,especially in Tole Sab river fulled of n.vietnamese's float boating houses people, they came here freely and destroyed ecosystems and environments.But, this nvc's puppet govn't didn't care all those nvc's illegal migrants,it's just kept quietly...otherwise this nvc's puppet govn't try to help those illegal migrants to build home and some financial aid.But,this puppet govn't has ever never care to its own people,if native people try to speak up or try to report to this puppet govn't...there will be face a serious consequences.Most part of those nvc's illegal immigration came here,because they thought Cambodia were richest resources and no anybody else can destroy them unlike in n.vietnam,that why they seen to many opportunities to take advantage over rich resource and do whatever they want"like illegal fishy,logging,land gab,illegal mineral,tax invasion,tax loophole,illegal,destroy ecosystem,environment, drug,sex,gambling,human trafficking,money laundering,illegal activity,gangster,criminal,fugitive hidden,serial killer,espionage,foods poison,counterfeit and etc and etc.

Mar 03, 2017 12:55 PM

អាង

ពី ភ្នំពេញ

និយាយតែគ្មានបានការ

Mar 03, 2017 04:09 AM

អ្នក​អាន​អនាមិក

តើខ្មែរយើងអាចចាត់ទុកលោកហ៊ុន សែនជាបីតាបណ្ឌិតបានដែរឫទេ ខ្ញុំមិនមែនដេញទាន់ជាន់កែងលោកទេ​ តែលោកប្រើវោហាសព្ទដោយមិនស្គាល់ថា​ អ្វីដែលមានប្រយោជន៍និង អ្វីគ្មានប្រយោជន៍ដល់អ្នកស្តាប់ដែលជាពលរដ្ឋខ្មែរ។ ខ្ញុំបាទសូមជំរាបលោកហ៊ុន សែនផងចុះថា​ ប្រជាជាតិអាមេរិកាំងឫ បារាំងក្គឺ បើបុគ្កលណាចង់ក្លាយជាអ្នកដឹកនាំប្រទេសដោយកាជ្រើសរើសពីពលរដ្ឋហើយនោះ ត្រូវតែហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់និងប្រវត្តិសាស្ត្ររបស់របស់ប្រទេសខ្លួន។ ប្រសិនបើមេដឹកនាំប្រទេសនោះប្រព្រឹត្តខុសដល់ក្បត់ជាតិគឺ តុលាការប្រទេសនោះនឹងចាប់កាត់ទោសនៅក្នុងប្រទេសតែម្តង ដោយមិនចាំបាច់ឳិ្យពលរដ្ឋទៅពឺងពាក់ដល់តុលាកាឳក្រឹដ្ឋកម្មអន្តរជាតិI.C.C ទេ ។ បើលោកហ៊ុន សែនជាបិតាបណ្ឌឹតមែននោះ លោកហ៊ុន សែនត្រូវមើលនយោបាយអន្តោប្រវេសន៍នែប្រទេសគូដេវ័រផង កុំឳ្យជនអន្តោប្រវេសន៍ឈ្នះឆ្នោតក្លាយជាដឹកនាំជនជាតិដើមរបស់ខ្លូនបានហើយទើបដឹងខ្លួនថា កំហុសជ្រុលខក នាំឳ្យសោកា៕

Mar 02, 2017 10:02 PM

អ្នក​អាន​អនាមិក


សម្តេចមានប្រសាសន៍ហ្នឹងខុសទៀតហើយ សម្តេចមានដែលសួរខ្លូនឯងទេថាហេតុអ្វីបានជាជនអន្តោប្រវេសន៍ហូរចូលយ៉ាងអនាធិបតេយ្យ? បើសម្តេចលើកជាសំណួរនេះខ្ញុំគិតថាសម្តេចប្រាកដជាដឹងចម្លើយ។ ដូច្នេះខ្ញុំ សូមលើកសំណួរជូនសម្តេចដូចតទៅនេះចុះ ៖

តើអ្នកណាយល់ព្រមឲ្យយួនមកនៅលើទឹកដីខ្មែរ? សម្តេចមែនទេ? តើអ្នកណាយល់ព្រមឲ្យយួនមកនៅពេញបឹងទន្លេសាបនឹងលើផ្ទៃទឹកនានា? សម្តេចមែនទេ? តើអ្នកណាយល់ព្រមឲ្យយួនឈ្មោះខ្មែរ ថោង សារ៉ាត់ ពាក់ផ្កាយពីរត្រួតក្បាលខ្មែរ? សម្តេចមែនទេ? តើអ្នកណាយល់ព្រមឲ្យយួនមកសម្លាប់ខ្មែររង្គាលដោយយក ក៥ ជាលេស? សម្តេចមែនទេ? តើអ្នកណាយល់ព្រមឲ្យយួនធ្វើសន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់? សម្តេចមែនទេ? បើសម្តេចហើយ ចាំបាច់ទៅចោទអ្នកណា?

ខ្ញុំមានសំណួរច្រើនទៀតតែសួរប៉ុណ្ណឹងសិនបានហើយ ព្រោះខ្លាចសម្តេចរវល់នឹងហ្វេសប៊ុកពេករកពេលឆ្លើយគ្មាន។

អូ នៅមានមួយទៀត សម្តេចមិនមែនជាមេដឹកនាំខ្មែរទេ ព្រោះមេដឹកនាំខ្មែរបម្រើប្រយោជន៍ខ្មែរ សម្តេចបម្រើប្រយោជន៍យួននឹងបក្សពួកក្រុមគ្រួសារតែប៉ុណ្ណោះ ដូច្នេះប្រទេសខ្មែរកំពុងតែដឹកនាំដោយជនអន្តោប្រវេសន៍តើ គេគ្រាន់តែយកស្បៃទៅពាក់មុខហ្នឹង។

Mar 02, 2017 08:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល