ប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី មិន​អនុញ្ញាត​ឲ្យ​អ្នក​ស្រី មូរ សុខហួរ ចូល​ទឹក​ដី​ម៉ាឡេស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ
RFA

អ្នកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បាន​ទៅ​ដល់​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​​ម៉ាឡេស៊ី (Malaysia) នៅ​រាត្រី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ក្រោយ​ពី​អ្នកស្រី​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ ប៉ូលិស​អន្តោប្រវេសន៍​ម៉ាឡេស៊ី មិន​​អនុញ្ញាត​​ឲ្យ​​អ្នកស្រី​​ចូល​ប្រទេស​​ម៉ាឡេស៊ី​ទេ គិត​ត្រឹម​ជាង ១២ រំលង​អាធ្រាត្រ ថ្ងៃ​ទី៦ ខែ​វិច្ឆិកា។

លោក ជុន ច័ន្ទបុត្រ ដែលកំពុង​តា​មដាន​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី រាយការណ៍​មក​ថា អ្នកស្រី មូរ សុខហួរ ទៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​គោលបំណង​ទៅ​ចូល​រួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី ដើម្បី​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​កូឡាឡាំពួរ។

សូមលោកអ្នកនាង​ចុច​ស្តាប់​សំឡេង​​សេចក្តី​រាយការណ៍​លម្អិត​របស់​លោក ជុន ច័ន្ទបុត្រ ដែល​កំពុង​តាម​ដាន​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្រ្តី​បក្សប្រឆាំង នៅ​ក្នុង​បច្ចុប្បន្ន​នេះ...

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល