មេ​ប៉ូលិស​ជាន់ខ្ពស់​កម្ពុជា លោក នេត សាវឿន មិន​ហ៊ាន​និយាយ​រឿង​ដក​ហូត​សញ្ជាតិ​ស៊ីប

ដោយ ហេង រស្មី
2019-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​ម្នាក់ ដែល​មាន លិខិតឆ្លងដែន និង សញ្ជាតិ​ស៊ីប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ព័ត៌មាន ដែល​រដ្ឋាភិបាល​ស៊ី​ប​បាន​លុបចោល លិខិតឆ្លងដែន និង​ដកហូត​សញ្ជាតិ​ស៊ីប​វិញ​កាលពី​ថ្ងៃ​ពុធ ទី​៤ ធ្នូ​។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​បដិសេធ​មិន​ឆ្លើយតប​នឹង​សំណួរ​អាស៊ីសេរី ពេល​សាកសួរ​ពី​មូល​ហេតុ​ដែល​លោក​ទទួល​បាន​សញ្ជាតិ​ស៊ីប និង​ប្រតិកម្ម​ក្រោយ​បាត់បង់​សញ្ជាតិ​វិញ៖ «អ្នកណា​និយាយ​ទៅ​សួរ​អ្នក​ហ្នឹង​ចុះ កុំ​មក​សួរ​ខ្ញុំ ។ អ្នកណា​អ្នក​ផ្សាយ​ទៅ​សួរ​អ្នក​ហ្នឹង​ចុះ»

ភ្នាក់ងារ​សារព័ត៌មាន​បារាំង អា​.​អេ​ហ្វ​.​ប៉េ (AFP) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា​ថា រដ្ឋាភិបាល​ប្រទេស​ស៊ីប បានសម្រេច​លុបចោល​លិខិតឆ្លងដែន និង​ដក​សញ្ជាតិ​ស៊ីប ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ផ្តល់​ឱ្យ​ដល់​ជនបរទេស​សរុប​២៦​នាក់។

ក្នុងចំណោម​ជនបរទេស​ទាំង​២៦​នាក់​ដែល​រដ្ឋាភិបាល​ប្រទេស​ស៊ីប​ដកហូត​សញ្ជាតិ​នោះ ក្នុង​នោះ​រួមមាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥​រូប​ដែល​ភាគច្រើន​មាន​សាច់ញាតិ​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន។

សាច់ញាតិ និង​បក្ខពួក​របស់​លោក ហ៊ុន សែន ដែល​ទទួល​បាន​សញ្ជាតិ​ស៊ីប​ទាំងនោះ រួមមាន​ក្មួយ​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមឡេង និង​ប្តី លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រពន្ធ អ្នកស្រី ជឹង សុភាព (​ហៅ​យាយ​ភូ) និង​ប្តី គឺ​លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដី​នៅ​តំបន់​បឹងកក់។

ការ​សម្រេច​លុបចោល​លិខិត​ឆ្លងដែន និង​ដក​សញ្ជាតិ​ស៊ីប​នេះ កើត​មានឡើង​ក្រោយពេល​ដែល​មាន​សេចក្តី​រាយការណ៍​អំពី​រឿងរ៉ាវ​អាស្រូវ​ដែល​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ប្រទេស​ស៊ីប បាន​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​ជនបរទេស​សរុប​ជិត ​២​ពាន់​នាក់ (.៨៦៤​សញ្ជាតិ​) ក្នុង​នោះ​ក៏​មាន​សាច់ញាតិ និង​ក្រុម​បក្ខពួក​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ផង ក្នុង​តម្លៃ​ជិត ៣លាន​ដុល្លារ​អាមេរិក​សម្រាប់​បុគ្គល​ម្នាក់ៗ​។

លោក នេត្រ សាវឿន ប្រពន្ធ និង​កូន​ទាំង​បី​របស់​លោក បច្ចុប្បន្ន​ក៏​ត្រូវ​សហរដ្ឋអាមេរិក ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​មក​ជាន់​ទឹកដី​អាមេរិក​ដោយសារតែ​ពួកគេ​បាន​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Time reveals to hold tmil HSen accountable to ICC

Ta O.Puniroth reveals that Ta N.Savoeun knew everything what the hell going on since his uncle in-law HSen abolished opposition party before national pm election coming on"July 29,2018"to avoid lose pm election and robbed all their 55 seats parliamentary as their and divided them all to other small parties who didn't have a seat in the house floor and smeared campaigned to made arrest their leader put in jailed and separated their both leaders apart and taken all over them and wiiiiin.Ta HSen called to many his crooks advisers such as Ta Hor N.Hong,Ta TBanh,Ta H.Samrin,Ta Cheam Yeab,Ta P.Siphan,Ta S.Issan,Ta S.Touch,Ta K.Chhun,Ta N.Savoeun,Ta S.Chhum,Ta C.Vun and other"secret meeting to abolish opposition before an election coming"most of them agreed to support Ta HSen must abolish the great political top contender"CNRP"who 100% will win this pm election and we the CCP party members will face many serious consequences"justice"with everything we have and earned will disappear from this earth.But,Ta HSen told everybody i got too many planning to plays with them,step by step and create more things to confuse them to avoid their suspicious"say one thing and do other thing like in the past"don't worry comrades,if i"HS"still alive no any parties can win or take my ccp members away from us.And otherwise we still have China/Viet's samkok supportive when we get the problems....there are too many ways that we can destroy to any political aprties if i want too.

Dec 05, 2019 06:54 PM

គេហទំព័រ​ទាំងមូល