លោក រ៉ុង ឈុន បន្ត​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស​ដើម្បី​រក្សា​EBA

ដោយ ជុន ច័ន្ទបុត្រ
2020-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
Photo: RFA

ប្រធាន​សភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន សម្របសម្រួល ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មានការ​ស្ដារ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន EBA មក​វិញ។

ការ​បញ្ជាក់​ជំហរ​នេះ ក្រោយ​លោក ហ៊ុន សែន ព្រមាន​លោក​ឱ្យ​ឈប់​ទាមទារ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​បាត់បង់​នោះ​មក​វិញ​ជាបន្ទាន់។

លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ជាថ្មី នៅ​ថ្ងៃ​ទី​១០ មីនា ថា កម្ពុជា​នឹង​មិន​សុំ​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០​ភាគរយ ដែល​បាត់បង់​មក​វិញ​នោះ​ឡើយ​។ លោក​ថ្លែង​បែបនេះ​ប្រាប់​ទៅ​លោក រ៉ុង ឈុន ដែល​តែងតែ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​កម្មករ ក្រោយ​ពី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ឱ្យ​ឈប់​និយាយ​ពី​រឿង​នេះ​តទៅទៀត។

លោក រ៉ុង ឈុន ធ្លាប់​បាន​ប្រកាស​ដឹកនាំ​កម្មករ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​របប លោក ហ៊ុន សែន គោរព​លក្ខខណ្ឌ​ការងារ និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០%​នេះ​មកវិញ ដើម្បី​ចៀស​ផុត​ពី​ការ​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់ និង​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ ខណៈ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩ កំពុងតែ​វាយលុក​កម្ពុជា និង​ពិភព​លោក​ផង​នោះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង លោក ជុន ច័ន្ទបុត្រ និង​លោក រ៉ុង ឈុន អំពី​បញ្ហា​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល