លោក ​សម រង្ស៊ី​ ផ្ដែផ្ដាំ​សារ​ចុង​ក្រោយ​ថា ​លោក​សុខ​ចិត្ដ​លះបង់​ជីវិត​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2019-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម ​រង្ស៊ី​ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក។​
លោក សម ​រង្ស៊ី​ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក។​
Photo: RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​វីឌីអូ​ឃ្លីប​ជា​ភាសា​អង់គ្លេសដ៏កម្រមួយ ដែល​លោក​អះអាង​ថា ជា​វីដេអូ​ដែល​លោក​នៅ​មាន​សេរីភាព។ លោក សម រង្ស៊ី អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ មុន​ពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ថា "លោក​បាន​ត្រៀម​ខ្លួន​រួចរាល់ វិល​ត្រលប់​ទៅ​កម្ពុជា​វិញ ទោះ​បី​ជា​ត្រូវ​លះ​បង់​ជីវិត​ក៏​ដោយ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ"

នៅ​ក្នុង​វីឌីអូ​ឃ្លីប​ជាង ៣នាទី ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៣១ តុលា​នោះ លោក សម រង្ស៊ី ផ្ដែផ្ដាំ​សារ​ចុង​ក្រោយ ទៅ​កាន់​មនុស្ស​ទាំង​អស់​លើ​ពិភពលោក ទាំង​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក និង​អ្នក​មិន​ដែល​ស្គាល់​លោក​ថា៖ «ពេល​នេះ គឺ​ជា​ពេល​វេលា​មួយ ដែល​លោក​អ្នក អាច​មើល​ឃើញ​រូប​ខ្ញុំ (សម រង្ស៊ី) ជា​លើក​ទី១ ហើយ​ក៏​អាច​ជា​លើក​ចុង​ក្រោយ​ដែរ ដែល​ឃើញ​លោក​នៅ "មាន​ជីវិត និង​សេរីភាព

លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ផ្ដាច់ការ​លោក ហ៊ុន សែន បាន​ត្រៀម​ខ្លួន​ចាប់​ខ្លួន​លោក ឬ​សម្លាប់​លោក តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ លោក​មិន​រា​ថយ​ឡើយ លោក​នឹង​នៅ​តែ​ដឹក​នាំ​ពលរដ្ឋ កម្មករ ពលករ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​វិល​ទៅ​កម្ពុជា​វិញ ដូច​ផែនការ​កំណត់។

 

នេះ​ជា​វីដេអូ​របស់​លោក​ សម រង្ស៊ី ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ​អាស៊ីសេរី​​​

បាទ ​សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ របស់​លោក​ ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី ​អំពី​ផែន​ការ​វិល​ទៅ​កម្ពុជា​វិញ​នេះ​ដូច​តទៅ​៖​

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល