ប្រមុខ​រដ្ឋាភិបាល​ថៃ​ថា លោក សម រង្ស៊ី ទំនង​ជា​មិន​​ត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​​ចូល​​ប្រទេស​​ថៃ​​ឡើយ

ដោយ យន់ សាមៀន
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
Photo courtesy of Hun Sen's Facebook Page

ប្រមុខ​រដ្ឋាភិបាល​ថៃ​អះអាង​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នឹង​មិន​អាច​ចូល​ប្រទេស​ថៃ ដើម្បី​ដឹកនាំ​អ្នកគាំទ្រ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ឡើយ​។ មេដឹកនាំ​ថៃ ភ្ជាប់​ករណី​នេះ​ទៅ​នឹង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​គោលការណ៍​អាស៊ាន ដែល​ប្រទេស​នីមួយៗ​មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​ប្រទេស​សមាជិក​ដទៃ​ឡើយ។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) ថ្លែង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា ប្រទេស​ថៃ​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ​ឡើយ ហើយ​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ថៃ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ណាមួយ​នោះ​ដែរ។

លោក ប្រាយុទ្ធ ចាន់អូចា ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា លោក​បាន​ដាក់​បញ្ជា​រួចហើយ ដូច្នោះ រដ្ឋាភិបាល​ថៃ​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គណបក្ស​ប្រឆាំង​ប្រើប្រាស់​ទឹកដី​ថៃ​ធ្វើ​ជា​មូលដ្ឋាន​ទេ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ​លិខិត​ទៅ​លោក ប្រាយុទ្ធ ចាន់អូចា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដើម្បី​សុំ​សិទ្ធិ​ឆ្លងកាត់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ចូល​ទៅ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ចុះ​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ហើយ​ឆ្លង​ចូល​ទៅ​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ លោក​បាន​រំឭក​ការ​ដឹងគុណ​រដ្ឋាភិបាល​ថៃ​កាលពី​ឆ្នាំ​២០១៣ ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​បាន​ឆ្លងកាត់​ចូល​ទៅ​ប្រទេស​កម្ពុជា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់អូចា នេះ​ទេ។ តែ​យ៉ាងណា លោក​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​មមាញឹក​នឹង​កិច្ចការ​រៀងៗ​ខ្លួន និង​បាន​មកដល់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​បណ្ដើរៗ​ហើយ៖ «ខ្ញុំ​សុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​ហ្នឹង​ទេ ចាំ​មើល​ជាក់​ស្ដែង​ពេល​លោក​ប្រធាន​ស្តីទី​គាត់​មកដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​៨ តាម​ជើង​យន្តហោះ​ដែល​គាត់​បញ្ជាក់​ប្រាប់​ហ្នឹង»

របប​លោក ហ៊ុន សែន បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន​៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខាងមុខ​នេះ​ឡើយ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ប្រឈមមុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។ ទន្ទឹម​នឹង​នេះ របប​ក្រុងភ្នំពេញ​បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​ឱ្យ​ទៅ​បោះ​ទីតាំង​ឈរជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ជាពិសេស​នៅ​ច្រក​ប៉ោយប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ទីតាំង​គណបក្ស​សង្គ្រោះជាតិ​ជ្រើស​រើស​យក​ជា​កន្លែង​ឆ្លង​ចូល​មក​កម្ពុជា។

ទោះជា​យ៉ាងណា លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​ចាក​ចេញពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ហើយ​នឹង​ទៅដល់​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ដើម្បី​ត្រៀម​ទៅ​ដល់​​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​វិច្ឆិកា ចុង​សប្ដាហ៍​នេះ។

តាមរយៈ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា បង្ហាញ​ថា លោក សម រង្ស៊ី នឹង​ចេញដំណើរ​ពី​ព្រលាន​យន្តហោះ ហ្សាល ដឺ ហ្គោល (Charles De Gaulle) ទីក្រុង​ប៉ារីស ឆ្ពោះ​ទៅ​វាល​យន្តហោះ​សុវណ្ណ​ភូមិ ទីក្រុង​បាងកក ប្រទេស​ថៃ តាម​ជើងយន្តហោះ​ថៃ TG931​។ សំបុត្រ​នោះ​បញ្ជាក់​ពេលវេលា​ចាកចេញ​ពី​ទីក្រុង​ប៉ារីស គឺ​នៅ​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃ​ទី​៧ វិច្ឆិកា ហើយ​នឹង​ចុះចត​នៅ​វេលា​ម៉ោង​៦ ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ជា​ហូរហែ​កន្លងមក និង​នៅ​ក្នុង​លិខិត​របស់​លោក​ជូន​លោក ប្រាយុទ្ធ ចាន់អូចា លោក សម រង្ស៊ី តែង​បញ្ជាក់​ថា ការសម្រេច​វិលត្រឡប់​ចូល​ស្រុកកំណើត​វិញ គឺជា​ជម្រើស​ចុងក្រោយ​របស់​លោក ដើម្បី​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ផ្ដាច់ការ​សព្វថ្ងៃ ហើយ​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជូន​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​របស់​លោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ដើម្បី​ជា​ឱកាស​សម្រាប់​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​ផ្សះផ្សា​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

wake up stand up for your rights all khmer pple inside with the world keep eyes and ears closely on comrade fascist dictator HSen

There is the smart thing that all Khmer pple inside across around the corner of country must wake up,standup on November 9th,to rescue our EBA/GPS economic sanctions,and restore democracy system,freedom,free speech, free advertising,free gathering,free assembly,free to choose someone be your leader which who u liked,freedom to vote them out if u found them wrong doing too.Guarantee equal right and justice for all without anyone else stay above the law and also limit term of power"not rule for life".

Nov 06, 2019 12:25 PM

secret official diplomacy langue use the word unsure YES or NO too early on there is good political strategy on all sides

This is an old video clip within 4 to 7 years ago during first time Ge.Prayuth Chan Oja met comrade Hun Sen in P Penh city,and how they still use it to spread out that clip to prove that Thai's general Prayuth has rejected for khmer opposition party return home.But,we do believe that Ge.Prayuth try to says one thing and do other thing for November 9th coming,because he doesn't wants to make cde Hun Sen feels upset about its friendship neighbor.Otherwise,the u.s diplomacy official in Bangkok already pressure on new Thais govm't to turn a green light for opposition party return home"using secret official diplomacy language"to avoid any serious consequences.If,they"Thai" try to say too early on that date it will causes a bad reputation between both govm'ts"unsure YES or NO",that better to say it,i guess.

Nov 06, 2019 11:55 AM

គេហទំព័រ​ទាំងមូល