«របប​ក្រុងភ្នំពេញ​នឹង​ជួប​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ បើ​ជ្រើសរើស​យក​ការ​បង្ហូរ​ឈាម ​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​»

ដោយ មាន ឫទ្ធិ
2019-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពីឆ្វេងទៅស្ដាំ) តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហាយអូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot)  តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋហ្ល័រីដា (Florida) លោក ថិត យ៉ូហូ (Ted Yoho)។
(ពីឆ្វេងទៅស្ដាំ) តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហាយអូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋហ្ល័រីដា (Florida) លោក ថិត យ៉ូហូ (Ted Yoho)។
Photo: RFA

ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​ព្រមាន​ទៅ​របប​លោក​ ហ៊ុន​ សែន​ ថា​របប​នេះ​នឹង​ជួប​នូវ​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បើ​ហ៊ាន​ជ្រើសរើស​យក​ការ​បង្ហូរឈាម​នៅ​ថ្ងៃទី០៩​ វិច្ឆិកា​ ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក​ សម​ រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កម្ពុជា​វិញ​។ ការព្រមាន​នេះ​ធ្វើឡើង​ខណៈ​ក្រុម​សភា​តំណាងរាស្ត្រ​អាមេរិក​ស្តី​ពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC)​ បើកសវនាការ​រំឮក​ខួប​លើក​ទី២៨ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ នៅ​ឯអាគារ​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃទី២១​ តុលា​។​​

តំណាងរាស្ត្រ​អាមេរិកាំង​​នៃ​​គណបក្ស​សាធារណរដ្ឋ​​មក​ពី​រដ្ឋ​ហ្ល័រីដា​ (Florida) និង​ជា​អតីតប្រធានអនុគណៈកម្មាធិការ​កិច្ចការ​អាស៊ី​ និង​ ប៉ាស៊ីហ្វិក​ លោក​ ថិត​ យ៉ូហូ​ (Ted​ Yoho​) ដែល​ជា​អ្នកស្នើ​ច្បាប់​ដា​ក់ទ័​ណ្ឌ​កម្ម​របប​លោក​ ហ៊ុន​ សែន​ ឬ ​HR526​ ​ព្រមាន​ទៅ​របប​លោក​ ហ៊ុន​ សែន​ ឲ្យ​ពិចារណា​ ដោយ​ប្រយ័ត្ន​ប្រយែង​ និង​ងាក​មករ​កកា​រស​ម្រុះ​សម្រួល​នយោបាយ​វិញ​ ជាជាង​ជ្រើសរើស​យក​វិធីសាស្ត្រ​នៃ​ការ​បង្ហូរឈាម​ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក​ សម​ រង្ស៊ី​ ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩​ ខែវិច្ឆិកា​ ខាងមុខនេះ​។​

«អ្នក​នឹង​ឃើញ​មាន​នូវ​ទណ្ឌកម្ម​យ៉ាង​សម្បើម​ដាក់​ទៅលើ​ប្រទេស​នេះ​។ អ្នក​នឹង​ឃើញ​មាន​នូវ​ការ​កាត់​ផ្តាច់​ពាណិជ្ជ​កម្ម​ភ្លាម​ៗ។ ការណ៍​នេះ​ វា​នឹង​មាន​ឥទ្ធិពល​ទៅលើ​លោក​ ហ៊ុន​ សែន​ និង​ក្រុម​មនុស្ស​ដែល​នៅ​ក្បែរ​គាត់​ ដែល​ជួយ​លោក​ ហ៊ុន​ សែន​ ឲ្យ​រក្សា​អំណាច​បាន​។ មនុស្ស​ទាំងអស់​នោះ​ សុទ្ធតែ​មនុស្ស​អាត្មានិយម​ ពួកគេ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ មេដឹកនាំ​ពិតប្រាកដ​ ក្រឡេក​មើលទៅ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ និង​អ្វី​ដែល​ជា​ការ​ប្រសើរ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​។ នេះ​បាន​ហៅថា​មេដឹកនាំ​ពិតប្រាកដ​។ ដូច្នេះ​លោក​ ហ៊ុន​ សែន​ ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​នេះ​។»​

លោក​ ថិត​ យ៉ូហូ​ (Ted​ Yoho​) តំណាងរាស្ត្រ​អាមេរិកាំង​​នៃ​​គណបក្ស​សាធារណរដ្ឋ​​មក​ពី​រដ្ឋ​ហ្ល័រីដា​ (Florida) និង​ជា​អតីតប្រធានអនុគណៈកម្មាធិការ​កិច្ចការ​អាស៊ី​ និង​ ប៉ាស៊ីហ្វិក​ ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
លោក​ ថិត​ យ៉ូហូ​ (Ted​ Yoho​) តំណាងរាស្ត្រ​អាមេរិកាំង​​នៃ​​គណបក្ស​សាធារណរដ្ឋ​​មក​ពី​រដ្ឋ​ហ្ល័រីដា​ (Florida) និង​ជា​អតីតប្រធានអនុគណៈកម្មាធិការ​កិច្ចការ​អាស៊ី​ និង​ ប៉ាស៊ីហ្វិក​ ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ RFA/Sorn Chanratha

លោក​ ថិត​ យ៉ូហូ​ ហៅ​ដំណើរ​មាតុភូមិ​និ​វិត្ត​ទៅ​មាតុប្រទេស​វិញ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិនេះ​ ថា​ជា​កាយវិការ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​ ដែល​ពួកគេ​អាច​ចាត់ទុកថា​ជា​បិតា​ស្ថាបនិក​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។​

«ខ្ញុំ​មាន​បុព្វសិទ្ធិ​ដែល​បាន​ជួប​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​រត់​ភៀសខ្លួន​ពី​កម្ពុជា​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​ ក្នុង​នោះ​រួម​ទាំង​ប្រធាន​ស្តីទី​គណបក្ស​នេះ​ គឺ​លោក​ សម​ រង្ស៊ី​ ផង​។ បុគ្គល​ទាំងនេះ​បាន​សច្ចា​ថា​ ពួកគេ​នឹង​វិល​ត្រលប់​ទៅ​កម្ពុជា​វិញ​នៅ​ខែក្រោយ​នេះ​ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ បើ​ទោះជា​មានការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ពួកគេ​យ៉ាងណាក៏ដោយ​។ យើង​បាន​ជួបនឹង​ពួកគេ​។ ហើយ​គោលដៅ​របស់​ពួកគេ​ គឺ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ និង​វិល​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩​ វិច្ឆិកា​។ ពួកគេ​មាន​សេ​ណា​រី​យ៉ូ៣​ ដែល​អាច​នឹង​កើតឡើង​ចំពោះ​ពួកគេ​។ ទីមួយ​ ពួកគេ​អាច​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលក្នុង​ប្រទេស​។ សេនា​រី​យ៉ូ​មួយទៀត​ គឺថា​ ពួកគេ​អាច​នឹង​ត្រូវ​ចាប់​ខ្លួ​នភ្លាមៗ​។ ហើយ​សេ​ណា​រី​យ៉ូ​ចុងក្រោយ​គឺ​ពួកគេ​អាច​ប្រឈម​នឹង​ការ​សម្លាប់ចោល​។ ដូច្នេះ​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​ជម្រើស​បែបនេះ​ ហើយ​ប្រសិនបើ​វា​ជា​ជម្រើស​របស់​អ្នក​ ហើយ​ប្រសិនបើ​អ្នកដឹង​ថា​ បើ​អ្នក​ត្រលប់​ទៅ​ប្រទេសកំណើត​វិញ​ ហើយ​គេ​ព្រមាន​ថា​ អ្នក​អាច​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ស្រុក​ ត្រូវ​ចាប់ខ្លួន​ ឬត្រូវ​សម្លាប់ចោល​... តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុងចំណោម​ពួក​យើង​ នៅតែ​មាន​ឆន្ទៈ​ចង់​ត្រលប់​ទៅវិញ​នោះ​?... មនុស្ស​ទាំងនេះ​ ដាក់ជី​វិត​របស់​ពួកគេ​ ដើម្បី​លើកកម្ពស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ឆ្នាំ១៩៩១​ ដើម្បីឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​... ដើម្បីឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ សមនឹង​ទទួល​បាន​នូវ​សេរីភាព​ និង​ទម្រង់​ដឹកនាំ​រដ្ឋាភិបាល​ប្រកបដោយ​ប្រជាធិបតេយ្យ​។ មនុស្ស​ទាំងនេះ​គឺជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​នេះ​។»

តំណាងរាស្ត្រ​អាមេរិកាំង​មួយ​រូប​ទៀត​​នៃ​​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) និង​ជា​សហប្រធាន​ក្រុម​សភា​តំណាងរាស្ត្រ​អាមេរិក​ស្តី​ពី​បញ្ហា​កម្ពុជា​ គឺ​លោក​ អា​លែន​ ឡូ​វែន​ថល​ (Alan​ Lowenthal​) ថ្លែង​ថា​ រយៈពេល២៨ឆ្នាំ​កន្លងមក​នេះ​ កម្ពុជា​ពុំ​ទាន់​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ លោក​ថា​ សហរដ្ឋអាមេរិក​កំពុងតែ​តាមដានមើល​នូវ​ព្រឹត្តិ​ការណ៍​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម​ រង្ស៊ី​ ទៅ​កម្ពុជា​យ៉ាង​ដិតដល់​។​

តំណាងរាស្ត្រ​អាមេរិកាំង​​​នៃ​​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) ​លោក​ អា​លែន​ ឡូ​វែន​ថល​ (Alan​ Lowenthal​) ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
តំណាងរាស្ត្រ​អាមេរិកាំង​​​នៃ​​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) ​លោក​ អា​លែន​ ឡូ​វែន​ថល​ (Alan​ Lowenthal​) ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ RFA/Sorn Chanratha

«យើង​ដឹង​ថា​លោក​ សម​ រង្ស៊ី​ នឹង​ធ្វើដំណើរ​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩​ វិច្ឆិកា​។ យើង​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​តាមដានមើល​ព្រឹត្តិ​ការណ៍​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ និង​ដឹត​ដល់​។ យើង​ចង់​ឃើញ​លោក​ សម​ រង្ស៊ី​ វិល​ត្រលប់​ទៅ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ ហើយ​មានការ​គាំទ្រ​ និង​មានការ​ការពារ​ ដោយ​មិន​មានការ​ចាប់ខ្លួន​អ្វី​នោះ​ទេ​។ និយាយរួម​ទៅ​ លោក​ទៅ​ដោយ​សុវត្ថិភាព​ និង​សន្តិវិធី​។ ហើយ​យើង​ក៏​សង្ឃឹមថា​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ប្រព្រឹត្តិ​មក​លើ​ពួកគេ​ដោយសន្តិវិធី​ និង​ប្រកបដោយ​ការ​គាំទ្រ​ដែរ​។ សហរដ្ឋអាមេរិក​ពិតជា​ចង់​ជួយ​កម្ពុជា​ណាស់​។ យើង​មិន​ចាប់អារម្មណ៍​ទៅកាន់​ជើង​ក្រុម​ណាមួយ​ គណបក្ស​ណាមួយ​ ឬក៏​នរណា​ត្រូវ​ឡើង​កាន់អំណាច​អ្វី​នោះ​ទេ​។ អ្វី​ដែល​យើង​ស្នើ​ឡើង​នោះ​ គឺ​ដើម្បីឲ្យ​កម្ពុជា​ វិល​ត្រលប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ ដើម្បី​បើកឲ្យ​មានការ​បោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​ ហើយ​អ្នក​ដែល​ឈ្នះ​នោះ​ គឺ​ត្រូវ​ឈ្នះ​ដោយពិត​ប្រាកដ​... ដោយ​ឆន្ទៈ​ប្រជារាស្ត្រ​។... យើង​នៅ​ទីនេះ​ គឺ​ចាត់ទុក​លោក​ សម​ រង្ស៊ី​ ថា​តំណាង​ឲ្យ​ប្រជាធិបតេយ្យ​ និង​សេរីភាព​។ យើង​ចង់​ឲ្យ​លោក​មាន​សុវត្ថិភាព​ ហើយ​យើង​សង្ឃឹមថា​ តាមរយៈ​ដំណើរ​មាតុភូមិ​និវត្ត​នេះ​ នឹង​មានការ​បោះឆ្នោត​ប្រកបដោយ​សេរី​ និង​យុត្តិធម៌​ឡើងវិញ​នា​ពេល​អនាគត​។ នេះ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចង់បាន​។»

ដោយឡែក​ ​តំណាងរាស្ត្រ​អាមេរិកាំង​មួយ​រូប​ទៀត​​នៃ​​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហាយអូ​ (Ohio) និង​ក៏​ជា​សហប្រធាន​ក្រុម​សភា​តំណាងរាស្ត្រ​អាមេរិក​ស្តី​ពី​បញ្ហា​កម្ពុជា​ គឺ​លោក​ ស្ទីវ​ ឆា​បុត​ (Steve​ Chabot​) ថ្លែង​ថា​ ២៨ឆ្នាំ​ ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ មិនបាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នោះ​ទេ​។ លោក​ថា​ រដ្ឋាភិបាល​នេះ​ ក៏​មិនបាន​លើកកម្ពស់​ និង​គោរព​សិទ្ធិមនុស្ស​ ដូចដែល​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​នេះ​ទេ​។ លោក​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​នូវ​ប្រជាធិបតេយ្យ​ និង​សេរីភាព​ពិតប្រាកដ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

លោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រ​អាមេរិកាំង​​នៃ​គណបក្ស​​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហាយអូ​ (Ohio) ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
លោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រ​អាមេរិកាំង​​នៃ​គណបក្ស​​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហាយអូ​ (Ohio) ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ RFA/Sorn Chanratha

«ខណៈ​ដែល​យើង​នាំ​គ្នា​ប្រា​រព្វ​ខួប​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ខ្ញុំ​បួងសួង​ថា​ យើង​នឹង​ឃើញ​កម្ពុជា​មួយ​ នៅទីបំផុត​ទៅ​មានការ​គោរព​ពលរដ្ឋ​របស់​ខ្លួន​ គោរព​សិទ្ធិមនុស្ស​របស់​ពួកគេ​ និង​ថា​ក្តី​ប្រាថ្នា​របស់​ពួកគេ​ចង់​ឲ្យ​មាន​សេរីភាព​ផ្នែក​នយោបាយ​នោះ​ នឹង​ក្លាយជា​ការពិត​។ ពលរដ្ឋ​កម្ពុជា​ គួរ​នឹង​ទទួល​អ្វី​ៗច្រើនហួស​ឆ្ងាយ​លើស​ពីនេះ​ ជាង​អ្វី​ដែល​ពួកគេ​ទទួល​បាន​ក្រោម​របប​លោក​ ហ៊ុន​ សែន​។ តំណា​រាស្ត្រ​លោក​ អា​លែន​ ឡូ​វែន​ថល​ និង​ខ្ញុំ​ រួម​ទាំង​សមាជិក​តំណាងរាស្ត្រ​ជាច្រើន​ទៀត​ ទាំង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ​ សុទ្ធតែ​ប្តេជ្ញា​ចិត្ត​ថា​ ពួក​យើង​នឹង​ធ្វើ​អ្វី​ៗតាមដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​អំណាច​របស់​យើង​ ដើម្បី​ធានា​ថា​ ថ្ងៃមួយ​ ក្នុងរយៈពេល​ខ្លី​ខាងមុខនេះ​ កម្ពុជា​ជាថ្មី​ម្តង​ទៀត​នឹង​មាន​សេរីភាព​ឡើងវិញ​។»

អាស៊ី​សេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​ លោក​ ផៃ​ ស៊ី​ផាន​ ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​ថ្ងៃទី២១​ ខែតុលា​។​

សវនាការ​របស់​ក្រុម​សភា​តំណាងរាស្ត្រ​អាមេរិក​ស្តី​ពី​បញ្ហា​កម្ពុជា​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​អាគារ​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃទី២១​ តុលា​ ក៏​មានការ​ចូលរួម​ឡើង​ថ្លែង​សុន្ទរកថា​ពីសំណាក់​វាគ្មិន​ដទៃទៀត​ ក្នុង​នោះ​ក៏​រួមមាន​ លោក​ ដេរិ​ក មី​ឆែល​ (Derek​ Mitchell​) នាយក​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​NDI​ ​កញ្ញា​ កឹម​ មនោ​វិទ្យា​ អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ័ប​ គឹម​ ទឹង​ (Yap Kim Tung​) ប្រធាន​បណ្តាញ​ពលរដ្ឋខ្មែរ​ដើម្បី​កម្ពុជា​ (Khmer​ People’s​ Network​ for​ Cambodia​) អ្នកស្រី​ សេង​ ជេនិ​ត ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បណ្តាញ​សាកល​ អ្នកស្រី​ ធិត​ គឹ​មហ៊ុន​ ប្រធាន​ចលនា​ស្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​ និង​ព្រះតេជព្រះគុណ​ ប៊ុត​ ប៊ុ​នតិញ​ អតីត​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​។​

កូនស្រី​លោក​ កឹម​ សុខា​ កញ្ញា​ កឹម​ មនោ​វិទ្យា​ ថ្លែង​ថា​ កញ្ញា​ចង់​ឃើញ​ឲ្យ​មាន​ឡើងវិញ​នៅ​ការ​ផ្សះ​ផ្សារ​ជាតិ​នៅ​កម្ពុជា​ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

កញ្ញា​ កឹម មនោវិទ្យា អគ្គនាយិការង​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
កញ្ញា​ កឹម មនោវិទ្យា អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ក្នុងសវនាការ​រំឮក​ខួប​លើក​ទី​២៨​ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​អាគារ​រដ្ឋសភា​អាមេរិក​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ RFA/Sorn Chanratha

«២៣តុលា​ សំខាន់​គឺ​ផ្តោត​លើ​ការផ្សះផ្សា​ជាតិ​។ យើង​ឃើញ​ហើយ​ថា​ ទោះជា​ខ្មែរយើង​ខំប្រឹង​ធ្វើសង្គ្រាម​ដាក់គ្នា​ទៅវិញទៅមក​តាំងពី​ឆ្នាំ១៩៨០ជាង​ តាំងពី​មុន​ហ្នឹង​ទៀត​ ទីបំផុត​ត្រូវតែ​មក​ជជែកគ្នា​ មក​ផ្សះផ្សា​ជាតិ​ដដែល​។ អ៊ីចឹង​ ដំណោះស្រាយ​មានតែ​មួយ​គត់​គឺ​ការ​ផ្សះ​ផ្សារ​ជាតិ​ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ នេះ​ជា​អ្វី​ដែល​ពួក​យើងខ្ញុំ​ តែងតែ​ទាមទារ​ចង់បាន​។ ខ្ញុំ​ក៏​សូម​ផ្ញើរ​សារ​ផង​ដែរ​ជូន​ទៅ​អ្នក​អ្នក​នៅ​ខាងក្នុង​ មានន័យថា​អ្នកកាន់អំណាច​ ឲ្យ​លោក​យល់ឃើញ​ថា​ កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​នេះ​ គឺជា​ជ័យជម្នះ​របស់​ខ្មែរ​គ្រប់រូប​។ សូមកុំ​យល់​ច្រលំ​ កុំ​មើលឃើញ​ថា​ ២៣តុលា​ហ្នឹង​ ជា​របស់​ខ្មែរ​ម្ខាង​ណា​ ជា​របស់​អ្នក​ប្រជាធិបតេយ្យ​ ឬក៏​ជា​របស់​អ្នកប្រឆាំង​នោះ​ មិនមែនទេ​ ពីព្រោះ​ខ្មែរយើង​ទាំងអស់គ្នា​បាន​ប្រយោជន៍​ពី២៣​ តុលា​។ »​

ជុំវិញ​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក​ សម​ រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កម្ពុជា​វិញ​ កញ្ញា​ កឹម​ មនោ​វិទ្យា​ បដិសេធ​ផ្តល់​ជំហរ​ជាក់លាក់​របស់​លោក​ កឹម​ សុខា​ ចំពោះ​បញ្ហា​នេះ​ ដោយ​កញ្ញា​គ្រាន់តែ​អះអាង​ថា​លោក​ កឹម​ សុខា​ មិន​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ទៅដល់​មន្ត្រី​ក្នុង​ជួរ​គណបក្ស​នោះ​ទេ​។ កញ្ញា​ផ្ទាល់​ក៏​មិនបាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ដែរ​ ដោយ​កញ្ញា​ថា​ អ្វី​ដែល​កញ្ញា​កំពុង​ផ្តោត​នា​ពេលនេះ​ គឺ​ទៅលើ​បញ្ហា​សហភាព​អឺរ៉ុប​ ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពី​កម្ពុជា​។​

«ដូច​យើង​ដឹង​ស្រាប់ហើយ​ថា​ គាត់​មិន​មាន​សិទ្ធិ​សេរីភាព​នៅក្នុង​ការ​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ ឬទៅ​កាន់​មន្ត្រី​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ [សំណួរ​៖ កញ្ញា​ផ្ទាល់​មាន​យោបល់​យ៉ាងម៉េច​ដែរ​ចំពោះ​ដំណើរ​មាតុប្រទេស​វិញ​របស់​លោក​ សម​ រង្ស៊ី​?] អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ថ្ងៃកំណត់​របស់​សហភាព​អឺរ៉ុប​ ទាក់ទង​ហ្នឹង​ EBA​។ នេះ​ជាអាទិភាព​ដែល​ពួក​យើងខ្ញុំ​ចាប់អារម្មណ៍​។»

ក្រុម​វាគ្មិន​ដែល​បាន​ចូលរួម​ថ្លែង​ចំណាប់​អារម្មណ៍​សុទ្ធតែ​បាន​បង្ហាញថា​ ពួកគេ​ចង់​ឃើញ​របប​លោក​ ហ៊ុន​ សែន​ ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ ឲ្យ​មាន​សេរីភាព​ពិតប្រាកដ​ឡើងវិញ​តាមរយៈ​ការ​ផ្សះ​ផ្សារ​ជាតិ​ និង​បង្រួបបង្រួម​ជាតិ​ជា​ធ្លុងមួយ​ឡើងវិញ​ ដោយ​គោរព​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។ ពួកគេ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋសភា​សហរដ្ឋអាមេរិក​ ឲ្យ​បន្ត​ឃ្លាំមើល​ដំណើរ​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ឲ្យបាន​ដិតដល់​ និង​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​របប​នេះ​ឲ្យបាន​ឆាប់រហ័ស​ ដើម្បីកុំឲ្យ​របប​នេះ​នៅតែ​ប្រព្រឹត្តិ​ផ្គើន​នឹង​លទ្ធិប្រជាធិបតេយ្យ​ និង​បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​តទៅទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ខ្ញុំសំគាល់ឃីញថា គណប័ក្សសង្គ្រោះជាតិនៅតែមានការបែងចែកនូវចំណុចខ្លះៗ​ ឧទ្ទាហរណ៏ លោកសំ រាំង្សី បានទន្ទេញយ៉ាងរត់មាត់ថា​ ត្រូវតែដោះលែងលោកកិម សុខាជាគោលការសំខាន់បំផុត។ ចំណែកនាងកិម មនោវិទ្យាវិញ មិនដែលឮនិយាយឈ្មោះលោកសំ រាំង្សី សម្បីតែមួយម៉ាត់សោះ តើនេះជាសញ្ញាល្អសម្រាប់គណប័ក្សសង្គ្រោះជាតិឫយ៉ាងណាដែរ ???។

Oct 23, 2019 11:57 AM

អ្នក​អាន​អនាមិក

The freedom of one ends where the freedom of the other begins. Do you know the word self defense?

Oct 22, 2019 06:38 PM

whole Khmer pple inside must wake up and standup high and come out on the streets in every corners of the country to remove this evil out of the pwer to save EBA/GPS sanctions coming and restore democract system with a new fair election of the pple,for the pple and by the pple

Nothing new or nothing old since this fascist dictator Hun Sen/Viet commies invaded of Cambodia on January 7,1979 to 1993 until today.If,the the world and the west pressure more on China/Viet commies leaders,then Hun Sen's mafia govm't will collapse itself,if the west won't do it like i say above,there's nothing good to happen at all.In fact dictator Hun Sen has ever never win any fair elections at all,won by vote fraud"irregularities"robbed every elections+coups d'etat that his last choices to solved all the problems by without any political parties take him a challenged.Viet/China both the same communist ideologies try to expansion of neo-China/Viet populations,neo-expansion territory,neo-expansiom natural resources exploit and neo-expansion colony and keep Cambodia far away from the western world.The Cambodia's problems nowadays are from both commies radical and both try tear down Cambodia apart under its Hun Sen puppet govm't which was a former khmer rouge notorious killer"HS=outlaw man"without anyone easier to talk with this jungle man at all"warmonger".

Oct 22, 2019 03:41 PM

គេហទំព័រ​ទាំងមូល