អ្នកវិភាគ​ថា ការ​បន្ត​លាក់​ព័ត៌មាន អំពី​មន្ត្រី​ខ្មែរ​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​លំបាក​ដល់​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ

ដោយ មួង​ ណារ៉េត
2020-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

អ្នកវិភាគ​ថា ការ​បន្ត​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ខ្មែរ​មាន​ផ្ទុក​កូវីដ​-១៩ ធ្វើ​ឱ្យ​លំបាក​ខ្លាំង​ដល់​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​បែក​ការណ៍​សំងាត់​នេះ ពី​កូនប្រុស​ទី​ពីរ​លោក ហ៊ុន សែន ដែល​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួងការបរទេស កំពុង​ផ្ទុក​ជំងឺ​នេះ ហើយ​ក្រោយមក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក៏​ទទួល​ស្គាល់​ដែរ​ថា ព័ត៌មាន​នេះ​ពិត​។

ប៉ុន្តែ ក្រសួងសុខាភិបាល នៅតែ​មិនបាន​ដាក់​បញ្ចូល​ករណី​របស់​មន្ត្រី​នោះ ទៅ​ក្នុង​បញ្ជី​សរុប​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​។

អ្នកវិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​លោក គឹម សុខ ថា​ការ​បន្ត​លាក់​ព័ត៌មាន​បែបនេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​ខាត​ធ្ងន់ធ្ងរ គឺ​ដោយសារ​ទី​មួយ ពលរដ្ឋ​អត់​ដឹង​ព័ត៌មាន​ពិត មិនដឹង​ថា​ទំហំ​នៃ​ការ​ឆ្លង​រាលដាល​នោះ​ប៉ុនណា​។ ដូច្នេះ​នាំ​ឱ្យ​ពលរដ្ឋ​មានការ​ធ្វេសប្រហែស​នៅ​ក្នុង​ការ​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ​នេះ។ លោក​ថា ចំណុច​ធ្វេស​ប្រហែស​នេះ ហើយ​ដែល​ជា​កត្តា​មាន​ឥទ្ធិពល​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា។

ទី​ពីរ លោក​ថា ក្រសួង​ស្ថាប័ន​ទាំងអស់ កាលណា​លាក់​ព័ត៌មាន គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​កម្លាំង​មេរោគ​កូរ៉ូណា​សកម្ម​ជាង​កម្លាំង​ទប់ស្កាត់ និង​ទី​បី​ដោយសារតែ​ក្រសួងការបរទេស​ប្រឹង​លាក់បាំង​ព័ត៌មាន​នៃ​ការ​ឆ្លង​នេះ ប៉ុន្តែ​នៅ​ទីបំផុត​គេ​ដឹង វា​ធ្វើ​ឱ្យ​មុខមាត់​ខ្មែរ​នៅ​ឆាក​អន្តរជាតិ នឹង​ត្រូវ​អ្នកការទូត​នៅ​លើ​សាកលលោក​ចំអក​មន្ត្រី​ខ្មែរ ដែល​មិន​ស្មោះត្រង់ គ្មាន​តម្លាភាព​ក្នុង​ការ​រាយការណ៍​អំពី​ករណី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ អង្គការ​ពិភពលោក ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទាំងអស់ បង្ហាញ​តម្លាភាព​ក្នុង​ការ​រាយការណ៍​ករណី​រាតត្បាត​នៃ​មេរោគ​នេះ​ដែរ​។ លោក គឹម សុខ ថា​ប្រការ​នេះ ធ្វើ​ឱ្យ​ពិភពលោក​មិន​ទុកចិត្ត​កម្ពុជា ដែល​អ្នក​ខាត​ប្រយោជន៍ គឺ​ពលរដ្ឋ​កម្ពុជា​ទាំងមូល។

ការ​សំងាត់​ដែល​របប​ក្រុងភ្នំពេញ​ប្រឹង​លាក់​នេះ ត្រូវ​បាន​បែក​ធ្លាយ​ក្រោយ​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន និង​ជា​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ​គឺ​លោក ហ៊ុន ម៉ានិត កាលពីដើម​សប្ដាហ៍​នេះ បាន​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួងការបរទេស​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​នេះ ប៉ុន្តែ​គ្មាន​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ចុះ​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​ផ្ទុក​ជំងឺ​នេះ៖ «អគ្គនាយក​ម្នាក់​នៅ​ក្រសួងការបរទេស​បាន​ឆ្លង ហើយ​មុន​គាត់​មក​ហ្នឹង គាត់​ជួប​ជាមួយ​ទូត​យើង​និង​បាយ​ជាមួយគ្នា បន្ទាប់​មក​គាត់​ជួយ​ជាមួយ​នឹង​ក្រសួងការពារជាតិ​ម្នាក់​ដែល​គាត់​ការងារ​សកម្ម​ដែរ​។ ដូច្នេះ​ការ​រាលដាល​ច្រើន​ដែរ​។ ការ​រាលដាល​ច្រើន»

ក្រោយ​សារ​បែក​ធ្លាយ​នេះ អាស៊ីសេរី​បាន​ទាក់ទង​លោក ហ៊ុន ម៉ានិត និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន ដើម្បី​បញ្ជាក់​ការពិត។ លោក ហ៊ុន ម៉ានិត ថា សារ​នោះ​គឺជា​សម្ដី​លោក​ពិតប្រាកដ​មែន​។ ចំណែក​លោក ប្រាក់ សុខុន ក៏​ទទួល​ស្គាល់​ថា មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ម្នាក់​នោះ ពិតជា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ នេះ​មែន ដោយ​លោក​អះអាង​ថា ក្រសួងការបរទេស ជា​ក្រសួង​ដែល​អាច​ទទួលរង​ហានិភ័យ​ខ្ពស់​ជាងគេ​មួយ ក្នុងចំណោម​ក្រសួង​នានា ដោយសារតែ​មន្ត្រី​ក្រសួង​នេះ ទៅ​បំពេញបេសកកម្ម​ក្រៅ​ប្រទេស​ញឹកញាប់ ចូលរួម​ប្រជុំ សិក្ខាសាលា បំពេញ​ទស្សនកិច្ច ។ល។ ហើយ​ទោះ​នៅ​ក្នុង​ស្រុក ក៏​មន្ត្រី​ក្រសួង​នេះ​ជួប​ប្រាស្រ័យ​ការងារ​ច្រើន​ជាមួយ​បរទេស​ដែរ​។ ដោយហេតុ​នេះ​ហើយ ទើប​មាន​មន្ត្រី​ឆ្លង​រោគ​បែបនេះ​។ លោក ប្រាក់ សុខុន ថា​លោក​មិន​បង្ហាញ​ឈ្មោះ​មន្ត្រី​នោះ​ទេ ដើម្បី​គោរព​ការសម្ងាត់​ខាង​វិជ្ជាជីវៈពេទ្យ និង​ដើម្បី​រក្សា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​មន្ត្រី​នោះ​។ តែ​លោក​អះអាង​ថា មន្ត្រី​នោះ​បាន​ទទួល​ការថែទាំ តាមដាន​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​កម្ពុជា យ៉ាង​ដិតដល់ ហើយ​ស្ថានភាព​គាត់​ល្អ នឹង​នរ ឯ​អារម្មណ៍​ក៏​ល្អ រឹងមាំ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ប្រាក់ សុខុន មិន​បាន​បញ្ជាក់​ទេ ថា តើ​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មន្ត្រី​រូប​នោះ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​នេះ ឬ​យ៉ាងណា​នោះ​ទេ​។ លោក​ក៏​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី ដែល​មន្ត្រី​រូប​នោះ មិន​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ដែល​ក្រសួងសុខាភិបាល​ប្រកាស​ជាប្រចាំ​នោះ​ដែរ។

រហូតមកដល់​ពេលនេះ ក៏​នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណាមួយ បញ្ជាក់​អំពី​ស្ថានភាព​របស់​មន្ត្រី​ក្រសួង​ការពារជាតិ ដែល​មន្ត្រី​ក្រសួងការបរទេស​ដែល​ផ្ទុក​មេរោគ​នេះ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​នោះ​ដែរ​។ លោក គឹម សុខ ថា​ការ​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ក្រសួងការពារជាតិ ប៉ះពាល់​យ៉ាង​សម្បើម​ទៅ​បញ្ហា​សន្តិសុខ​ជាតិ៖ «បើ​លាក់​ព័ត៌មាន អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ក្រសួងការពារជាតិ ហើយ​នាំ​ឱ្យ​មានការ​រាលដាល កាន់តែ​ខ្លាំង​ឆ្លង​ដល់​ទាហាន​ខ្មែរ គឺ​ដូច​សម្លាប់​កម្លាំង​ការពារ​ជាតិខ្មែរ​ដូច្នេះ​ដែរ ពីព្រោះ​រក​វិធី​ព្យាបាល​មិនទាន់​ពេល​។ នេះ​ជា​ការ​ប៉ះពាល់​ធំ​ណាស់ ទៅដល់​សន្តិសុខ​ជាតិ​។ បើ​កម្លាំង​ប្រដាប់​អាវុធ​កាន់តែ​ច្រើន​មាន​ឆ្លង​មេរោគ​កូរ៉ូណា កុំភ្លេច​ថា កម្លាំង​ចារកម្ម​បរទេស គេ​ចង់​ធ្វើ​អាក្រក់​ដាក់​កម្ពុជា​ក៏បាន​ដែរ​។ ដូច្នេះ​ហើយ​ការ​លាក់បាំង​ព័ត៌មាន នៅ​ក្រសួងការពារជាតិ គឺ​ដូច​សម្លាប់​កម្លាំង​សន្តិសុខ​ជាតិ​អ៊ីចឹង!»

អាស៊ីសេរី បា​នព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង ជុំវិញ​ការ​លាក់​ព័ត៌មាន​មន្ត្រី​នេះ ដែល​មិន​ឱ្យ​ក្រសួងសុខាភិបាល ចុះ​ក្នុង​បញ្ជី​អ្នក​ផ្ទុក​មេរោគ​នេះ​ដែរ​។ ប៉ុន្តែ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ត្រឹម​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​របស់​មន្ត្រី​នេះ​ប៉ុណ្ណោះ។

អាស៊ីសេរី ក៏បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ជុំវិញ​ការ​លាក់​ព័ត៌មាន​មន្ត្រី​រដ្ឋាភិបាល ដែល​ផ្ទុក​មេរោគ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​ថា​ជាប់រវល់។

លោក គឹម សុខ ថា​ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​នេះ មិនមែន​ក្រសួង​ការបរទេស ក្រសួង​សុខាភិបាល និង​ក្រសួង​ផ្សេងៗ​ទៀត ដូចជា​ក្រសួង​ការពារ​ជាតិ​ជាដើម ចង់​លាក់បាំង​ព័ត៌មាន​ពិត​ទេ ប៉ុន្តែ​ពួកគេ​មិន​មាន​អំណាច​ប្រើ​ជំនាញ​បង្ហាញ​ព័ត៌មាន​ពិត ដែល​វីរុស​នេះ​កំពុងតែ​រាតត្បាត។

លោក​ថា ព័ត៌មាន​ឆ្លង​ទាំងអស់ មុន​នឹង​បញ្ចេញ ដាច់ខាត​ត្រូវ​សួរ​លោក ហ៊ុន សែន សិន គឺ​ទាល់តែ​លោក ហ៊ុន សែន ផ្ដល់​ភ្លើង​ខៀវ​ឱ្យ​បញ្ចេញ​ជា​សាធារណៈ ទើប​ក្រុម​មន្ត្រី​តាម​ក្រសួង​នីមួយៗ​ហ៊ាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ បើ​លោក ហ៊ុន សែន ថា​លាក់​ទុក ស្ថាប័ន​នីមួយ​ច្បាស់​ជា​នាំគ្នា​សម្ងំ​បិទបាំង​ហើយ ទោះបី​ក្រសួង​សុខាភិបាល​ក៏ដោយ។

ម្យ៉ាងទៀត លោក គឹម សុខ បន្ថែម​ថា ទស្សនៈ​៣១​កុម្ភៈ របស់​លោក ហ៊ុន សែន ដែល​គាត់​អះអាង​ថា កម្ពុជា​ពុំ​មាន​ទេ ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ បាន​ធ្វើ​ឱ្យ​គាត់​បាក់មុខ​ខ្លាំង​ណាស់ ម្ល៉ោះហើយ វា​ពិតជា​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ក្រពុលមុខ​។ ស្ថានភាព​បែបនេះ តើ​មាន​មន្ត្រី​ណា ទោះ​ពី​ក្រសួង​ណា​ក៏ដោយ ហ៊ាន​ទៅ​សុំ​យោបល់ ថា​តើ​បញ្ចេញ​ព័ត៌មាន​ពិត​ឬ​អត់​នោះ​? បើ​អ្នកណា​ហ៊ាន​សួរ​លោក ហ៊ុន សែន ច្បាស់​ណាស់ លោកនាយក​រដ្ឋមន្ត្រី​ចាំផ្ទះ នឹង​ចោទ​ថា ព្រហើន ផ្ចាញ់ផ្ចាល​គាត់ ហើយ​នឹង​រហូត​អស់​បុណ្យ​សក្ដិ​ឆាប់​ផង​។ ហេតុដូច្នេះ ក្រុម​មន្ត្រី​ពុំ​មាន​ជម្រើស​អ្វី ក្រៅ​តែ​ត្រូវ​លាក់​ត​គ្នា ហើយ​លាក់​ទាំង​លោក ហ៊ុន សែន ផង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ គឺ​លោក ផៃ ស៊ីផាន បាន​ទេ​ជុំវិញ​រឿង​នេះ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ និង​មិន​ឆ្លើយ​សារ​របស់​អាស៊ីសេរី។

ទោះជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ ថា ការ​លាក់​ព័ត៌មាន​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ជួរ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នេះ ក៏​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក​នោះ​ដែរ ព្រោះ​បើ​របប​នេះ​ខំ​លាក់​ព័ត៌មាន ក៏​មេរោគ​កូរ៉ូណា​ថ្មី​នេះ មិន​ឈប់​ឆ្លង​នោះ​ឡើយ៖ «សម្រាប់​មុខមាត់​លោក ហ៊ុន សែន ខ្ញុំ​គិត​ថា បើ​គាត់​កាន់តែ​លាក់ ថ្ងៃក្រោយ​គាត់​កាន់តែ​បាក់មុខ​មាត់ អាម៉ាស់​ខ្លាំង​។ យើង​ពិចារណា​បែបនេះ ថាបើ​លោក ហ៊ុន សែន ខំ​លាក់ សួរ​ថា​ពេល​ដែល​គាត់​លាក់​នោះ មេរោគ​ឈប់​ឆ្លង​ទេ​? ហើយ​ពេល​ដែល​មេរោគ​កាន់តែ​ឆ្លង​រាលដាល​។ វា​គង់​តែ​មាន​ព័ត៌មាន​លេច​ធ្លាយ​ដដែល​ហ្នឹង ពីព្រោះ​ឆ្លង​ទៅ​មនុស្ស មិនមែន​ឆ្លង​ទៅ​វត្ថុ​ឥត​វិញ្ញាណ ដែល​មិន​មាន​មាត់​និយាយ​ឯណា​។ យើង​សភាព​ប៉ុន​ចិន​ផង នូវ​តែ​លាក់​ព័ត៌មាន​មិនបាន ហើយ​ទីបំផុត​បែក​ខ្ចាយ​ព័ត៌មាន រហូត​ដល់​ចិន ជាប់​ឈ្មោះថា​ជា​អ្នក​លាក់​ព័ត៌មាន យក​ប្រជាជន​ឯង​ជា​ល្បែង​ពិសោធន៍​មុខមាត់​ន​យោ​យ​បាយ​របស់​ខ្លួន»

ប្រទេស​ចិន រង​ការរិះគន់​ជា​សាកល ថា​លាក់​ព័ត៌មាន​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ដែល​ធ្វើ​ឱ្យ​ពិភពលោក​ពិបាក​ទប់ស្កាត់​ឱ្យ​ទាន់​ពេល​វេលា រហូតដល់​ជំងឺ​ក្លាយ​ជា​ជំងឺឆ្លង​ពាសពេញ​ពិភពលោក ដែល​មក​ដល់​ពេលនេះ អ្នក​ផ្ទុក​មេរោគ​នេះ នៅ​ទូទាំង​ពិភពលោក គិត​មក​ត្រឹម​ម៉ោង ១២ យប់​ថ្ងៃ​ទី២១ ខែ មីនា បាន​កើន​ឡើង​ដល់​ជិត​បី​សែន​នាក់​ហើយ (290,322) ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ជិត ១២.០០០ នាក់ (11,962) និង​អ្នកជា​សះស្បើយ​ជិត ជាង ៩ ម៉ឺន​នាក់ (93,618)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី May God and the whole world will hold tmil HSen/China accountable at this time and God bless the world be safe and peace on earth

Beijing hided secretly with invisible enemy deadly coronavirus,or covid-19 pandemic that causing the whole world chaotic and cripple the whole entire world's economic upside down and who's to blame?or who's to hold accountable at this time?.What is China's c'mmie leaders try to playing with the world in 2020?what is China commie govm't try to build belt and road around the globe and what it means?why China commie govm't built a NAVAL base in Cambodia in 2019-2020 for?,why Beijing regime built a small island in south China sea territorial disputed for?and how Kim J.Un told to the news or video live in facebook about new year 2020,he'll send a special gift to president Trump surprises it and what is surprise for?or secret deadly bio-warfare or coronavirus against the west and the world?and why Kim J.Un try to self quarantine at dislocation from his Pyungyang residential and what it means?,what is the black dots connection between Xi Jinping,Kim J.Un and Hun Sen regimes playbook?,and why unofficial Hun Sen's regime made the deal with Beijing govm't for?and why tmil Hun Sen regime didn't bans any flight out from Wuhan epicenter virus breakout come to Cambodia around the clock by without Hun sen's authority check in at every airports across the country,or no self quarantined at all,with more than 4,000 Chinese mainland from Wuhan city escaped away and taken Cambodia as a sanctuary state.Now,all of these pple from Wuhan city could be puting 17 million of Cambodian lives in a serious consequences ahead"Cambodian pple felt this invisible enemy virus will wipe out Cambodians from the world map after the killing fields era 1975 to 1979".So now,the whole entire country raising red alarming to the world want them to know who's tmil Hun Sen/China doing to the Cambodia country?.

Apr 04, 2020 05:13 PM

អ្នក​អាន​អនាមិក

ពី May God and the whole world will hold tmil HSen/China accountable at this time and God bless the world be safe and peace on earth

Beijing hided secretly with invisible enemy deadly coronavirus,or covid-19 pandemic that causing the whole world chaotic and cripple the whole entire world's economic upside down and who's to blame?or who's to hold accountable at this time?.What is China's c'mmie leaders try to playing with the world in 2020?what is China commie govm't try to build belt and road around the globe and what it means?why China commie govm't built a NAVAL base in Cambodia in 2019-2020 for?,why Beijing regime built a small island in south China sea territorial disputed for?and how Kim J.Un told to the news or video live in facebook about new year 2020,he'll send a special gift to president Trump surprises it and what is surprise for?or secret deadly bio-warfare or coronavirus against the west and the world?and why Kim J.Un try to self quarantine at dislocation from his Pyungyang residential and what it means?,what is the black dots connection between Xi Jinping,Kim J.Un and Hun Sen regimes playbook?,and why unofficial Hun Sen's regime made the deal with Beijing govm't for?and why tmil Hun Sen regime didn't bans any flight out from Wuhan epicenter virus breakout come to Cambodia around the clock by without Hun sen's authority check in at every airports across the country,or no self quarantined at all,with more than 4,000 Chinese mainland from Wuhan city escaped away and taken Cambodia as a sanctuary state.Now,all of these pple from Wuhan city could be puting 17 million of Cambodian lives in a serious consequences ahead"Cambodian pple felt this invisible enemy virus will wipe out Cambodians from the world map after the killing fields era 1975 to 1979".So now,the whole entire country raising red alarming to the world want them to know who's tmil Hun Sen/China doing to the Cambodia country.

Apr 04, 2020 05:10 PM

fact is the fact...prevention rather than treatment

This is the worst invisible ENEMY for all humanity around the world,no one feel lonely at this time,we have to stick around together how to preventing the spread of coronavirus disease 2019 in homes and residential communities where u been living.Remember,PREVENTION RATHER THAN TREATMENT with take precautions for household members,intimate partners.Time to keep eyes and ears closely to protect one to another,with pple around u,or person with symptomatic,laboratory confirmed covid-19 pr a person under investigation keep monitoring on their health they should call emergency ambulance,or their healthcare provider right away.Signs of symptom such as fewer,cough,shortness of breath,quick call to see a doctor or medical help,if someone with exposing,or potential covid-19 disease.A-How to protect yourself and pple around u?household members should stay 6 feet away from each other,stay in separate room,or separate from patients as much as possible household members should use a separate bedroom,or bathroom,if available,B-prohibit visitors who do not have an essential need to be in the home,C-Household members should care any pets in the home,do not handle pets or other animals while sicks,D-make sure that shared spaces in the home have good airflow,such as by as an AC"air conditioner"or an open window,weather permitting,E-perform hand hygience frequently,wash your hands often with soap and water for at least 20 seconds,or use alcohol based hand sanitizes that contact 60 to 90% alcohol covering all surface of your hands,and rubbing,then together until they feel dry,soap and water should be used preferentially if hands are visible dirty,E-Avoiding touching your eyes,noses and mouth with unwashed hands,F-patient should wear a face mask when u around other pple.If,patient or someone in your household sick and is no able to wear a face mask"because it causes trouble to breathing,if u,as the caregiver,should wear a face mask when u are in the same room as the patient,G-wear disposable face mask and gloves when u touch or have contact with the patient's blood,or body fluids,such as saliva,nasal,mucus,vomit,or urine,H-throw out disposable face mask and gloves after using them"DO NOT REUSE",I-when removing personal protective equipment,first remove and dispose of gloves then immediately clean your hands with soap and water,or alcohol based hand sanitizer,next removed and dispose of face mask,and quickly clean your hands again with soap and water,or alcohol based hand sanitizer,J-avoid sharing food together,or household items with patient,u shouldn't share dishes,drinking,glasses,cups,eating utensils,towels,bedding,or other items,after the patient uses these items,u should wash them thoroughly,K-clean all surface,such as counter,tabletops,door knobs,bathroom,fixtures,toilets,phones,keyboards,tablets,tv,remote control and beside tables,everyday.Also clean any surface that may have blood,stool,or body fluids on them,or use a household cleaning spray or wipe.Place all used disposable golves,face masks and other contaminate items in a lined container before disposing of them with other household waste,good luck and stay safe.

Mar 27, 2020 11:33 AM

គេហទំព័រ​ទាំងមូល