របប​ភ្នំពេញ​ចាប់ផ្ដើម​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ

ដោយ ហេង រស្មី
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី សាត ផា សកម្មជនគណបក្សសង្គ្រោះជាតិ និង​ជា​អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ចាក​ចេញ​ពី​មាន​ជម្លោះ​នោះ​កាល​​ពី​ជាង ១០ឆ្នាំ​មុន​​ដោយ​មិន​បាន​ទទួល​យក​សំណង​អ្វី​ទាំង​អស់។
លោកស្រី សាត ផា សកម្មជនគណបក្សសង្គ្រោះជាតិ និង​ជា​អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ចាក​ចេញ​ពី​មាន​ជម្លោះ​នោះ​កាល​​ពី​ជាង ១០ឆ្នាំ​មុន​​ដោយ​មិន​បាន​ទទួល​យក​សំណង​អ្វី​ទាំង​អស់។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

តុលាការ​បាន​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ម្នាក់ នៅ​ទីក្រុង​ភ្នំពេញ កាលពី​៤ វិច្ឆិកា ក្រោយពី​បាន​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​បង្គាប់។

ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ចេញ​ពី​ផ្ទះ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ឃ្លាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញ។

លោកស្រី សាត ផា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ចាប់​ខ្លួន​លោកស្រី ដោយ​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​មួយ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​។ ប៉ុន្តែ​លោកស្រី​យល់ថា ការ​ឃាត់ខ្លួន​លោកស្រី ជា​រឿង​នយោបាយ​ច្រើន​ជាង។

លោកស្រី​បញ្ជាក់​ថា តុលាការ​បាន​ដាក់​លោក​ស្រី​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ហើយ​តម្រូវ​ឱ្យ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​ប៉ូលិស សង្កាត់​ឫស្សីកែវ នៅ​រៀងរាល់​ដាច់​ខែ។ លោកស្រី​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា មាន​ភាព​អយុត្តិធម៌៖ «ខ្ញុំ​អត់​ពេញចិត្ត​ដែល​តុលាការ​នាំ​ខ្លួន​ខ្ញុំ​ទៅ​ម្សិលមិញ​នេះ​វ៉ៃ​ខ្នោះ ខ្ញុំ​ទៅ ខ្ញុំ​ឈឺចាប់​ណាស់។ ខ្ញុំ​អត់​បាន​ដេក​ទេ។ ខ្ញុំ​អង្គុយ​សមាធិ ខ្ញុំ​អត់​បាន​ដេក​ទេ។ ខ្ញុំ​ឈឺចាប់​ដែល​ខ្ញុំ​អត់​មាន​ខុស​អ្វី​ទាំងអស់។ តែ​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់។ ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា​ខ្លះ ចាប់​ខ្ញុំ​ទៅ​ទៀត ចាប់​ខ្ញុំ​ទៅ​ឃុំឃាំង ខ្ញុំ​អត់បាយ​អត់​ទឹក កូនចៅ​ខ្ញុំ​មក​អត់​ទាន់។ ខ្ញុំ​អត់​មាន​ខោអាវ​ស្លៀក​មួយ​កំប្លេ ស្លៀក​មួយ​យប់​ទាល់​ភ្លឺ​បាន​កូន​ខ្ញុំ​មកដល់​ពី​កំពង់សោម​មក»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក​អនុសេនីឯក រ៉ា បូ មន្ត្រី​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ទេ កាល​ពី​ថ្ងៃ​ទី៥ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល