មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ងើបឈរ​ឡើង​ព្រម​គ្នា​រើ​បម្រាស​ប្រឆាំង​របប​ភ្នំពេញ

2019-09-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ជាថ្មី​ម្តង​ទៀត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ គ្រប់​ស្រទាប់​វណ្ណៈ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង នាំគ្នា​ងើបឈរ​ឡើង​ព្រម​គ្នា រើ​បម្រាស់​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន​។ លោក​ហៅ​ការ​ងើប​បះបោរ​នេះ ថា ជា​ការ​តស៊ូ និង​ជា​កាយវិការ​ការពារ​ខ្លួន​ស្របច្បាប់​បែប​អហិង្សា ដើម្បី​ប្រឆាំង​នឹង​របប​មួយ​ដែល​លោក​ថា កំពុងតែ​ដឹកនាំ​កម្ពុជា​ទាំង​ខុសច្បាប់ និង​កំពុងតែ​នាំ​កម្ពុជា​ឆ្ពោះ​ទៅកាន់​ភាព​មហន្តរាយ៖ «ពេលណា​ដែល​ប្រជាពលរដ្ឋ​ងើបឈរ​គ្រប់​ទីកន្លែង​ព្រម​គ្នា​ទាំងអស់ កម្លាំង ហ៊ុន សែន អត់​មាន​គ្រប់គ្រាន់​ទៅ​ទប់ទល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ទេ។ បើ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​តែមួយ​កន្លែង គេ​ប្រមូល​ផ្តុំ​កម្លាំង​គេ​យក​មក​ទប់ស្កាត់​ប្រជាពលរដ្ឋ តែ​បើ​ប្រជាពលរដ្ឋ​ងើប​ទាំងអស់​គ្នា​នៅ​ថ្ងៃ​នោះ ចេញ​មក​ក្រៅ​ផ្ទះ​គ្រប់​ផ្ទះ​គ្រប់​ភូមិ គ្រប់​ឃុំ គ្រប់​ស្រុក គ្រប់​ខេត្ត ហើយ​ចេញ​មក​តាម​ផ្លូវ ចេញ​មក​តាម​ផ្សារ ចេញ​មក​តាម​វត្ត ចេញ​មក​តាម​ស្រែចម្ការ គ្រប់​ទីកន្លែង​ទាំងអស់​ព្រោងព្រាត គឺ​កម្លាំង​ដែល​ស្មោះត្រង់​ជាមួយ​លោក ហ៊ុន សែន នោះ នឹង​មិន​អាច​ធ្វើ​អី​ប្រជាពលរដ្ឋ​ខ្មែរ​បានទេ»

លោក សម រង្ស៊ី ហៅ​ការណ៍​ដែល​លោក ហ៊ុន សែន ប៉ុនប៉ង​ទប់ស្កាត់​ដំណើរ​វិល​ត្រលប់​ទៅកាន់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខនេះ នឹង​ពុំ​មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ ព្រោះ​លោក​ថា ទាំង​ប្រជាពលរដ្ឋ ទាំង​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច និង​ទាំង​ប្រទេសជិតខាង នឹង​មិន​ធ្វើតាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះទេ​។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី អះអាង​ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ត្រៀម​ថវិកា​សម្រាប់​ទុក​ឱ្យ​កងទ័ព​ដែល​ផ្តាច់​ខ្លួន​ចាំ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​លោក​វិល​ត្រលប់​ទៅ​កម្ពុជា​នោះ គណបក្ស​ទទួល​បាន​ការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​យ៉ាង​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន។ លោក​បន្ថែម​ថា ខាង​អន្តរជាតិ​ក៏​មាន​ថវិកា​ជួយ​ទ្រទ្រង់​ប្រជាធិបតេយ្យ​ផង​ដែរ។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ពិតប្រាកដ​នៃ​ថវិកា​ទាំង​នេះ​ឡើយ។ លោក សម រង្ស៊ី មក​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ស្នើ​ឱ្យ​អាមេរិក​ផ្ដល់​ការពារ​សុវត្ថិភាព​របស់​លោក ពេល​លោក​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ដើមខែ​វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល