ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដាក់​លិខិត​សុំ​ឲ្យ​លោក វ៉ា គឹមហុង បំភ្លឺ​រឿង​ផែនទី

ដោយ ប្រាជ្ញ ចេវ
2015-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។
RFA/Uon Chhin

លិខិត​មួយ​ច្បាប់​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដល់​ដៃ​ប្រធាន​រដ្ឋសភា​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បង្ហាញ​ផែនទី​ប្រើប្រាស់​សព្វថ្ងៃ និង​នីតិវិធី​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាម។

ទោះ​បែប​នេះ​ក្តី  លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើសុំ​ឲ្យ​ឆ្លើយ​បំភ្លឺ ពុំ​ទាន់​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា រង់ចាំ​មើល​សំណើ​លិខិត​ជា​មុន​សិន។

តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា នេះ​ថា តាម​បទបញ្ជា​ផ្ទៃក្នុង​សភា លិខិត​ស្នើសុំ​របស់​តំណាង​រាស្ត្រ គឺ​ប្រធាន​រដ្ឋសភា គឺ​តែងតែ​ចុះ​ហត្ថលេខា​អនុញ្ញាត​តាម​សំណើ។ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ទៀត​ថា ជា​គោលការណ៍ នៅ​ពេល​លិខិត​នោះ​ផ្ញើ​ចេញ​បាន​មួយ​សប្ដាហ៍ មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប៖ «ច្បាប់​ឲ្យ​តែ​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា មិន​ជំទាស់​ទេ។ បើ​គាត់ (លោក វ៉ា គឹមហុង) មិន​បង្ហាញ​ផែនទី មិន​បង្ហាញ​ការ​បោះ​បង្គោល​ព្រំដែន​ទេ មាន​ន័យ​ថា គាត់​កុហក​ប្រជាពលរដ្ឋ​ខ្មែរ»

លិខិត​នោះ​សុំ​ឲ្យ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ផ្តល់​ផែនទី​ប្រើប្រាស់​សព្វថ្ងៃ​ដែល​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​អះអាង​ថា ជា​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​មាត្រដ្ឋាន ១/១០០០០០ នោះ និង​ពន្យល់​ពី​នីតិវិធី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

យ៉ាង​ណា​ក៏ដោយ​ចុះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ពុំ​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​លោក​រង់ចាំ​មើល​សំណើ​លិខិត​ជា​មុន​សិន។

លោក ម៉ៅ មុនីវណ្ណ អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រសិន​បើ លោក វ៉ា គឹមហុង មិន​ឆ្លើយ​តប​នឹង​សំណើ លោក​នឹង​រក​តំណាង​រាស្ត្រ​ចំនួន ១៣​រូប ដើម្បី​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ហើយ​បើ លោក វ៉ា គឹមហុង នៅ​តែ​មិន​ព្រម​មក​ទៀត ក្រុម​តំណាង​រាស្ត្រ​នឹង​ធ្វើ​ញត្តិ​បន្ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ហ្វូងក្បត់ជាតិ លក់ខ្លួនលក់ជាតិឲ្យក្ទប សម្លាប់ខ្មែរ ក្ជះក្ទបដាច់ថ្លៃដកខ្លួនលែងរួចហើយ។ ដើម្បីកុំឲ្យជាតិរលាយ ខ្មែរទាំងអស់គ្នាទូទាំងប្រទេស មិនខ្លាចសង្គ្រាមទេ ត្រូវតែសាមគ្គីគ្នាស្រុះគ្នាដូចស្រមោចឲ្យព្រមគ្នាតែម្ដង កំចាត់សត្រូវកំទេចក្ទបឲ្យអស់ពីទឹកដីខ្មែរ ដែលក្ទបនៅតែព្យាយាមប្លន់បន្តគ្រប់មុខតិចច្រើន ប៉ះអីយ៎ហ្នឹង ទាល់ខ្មែររលាយ។ បើខ្មែរសម្ងំយកសុខឱបដុល្លារឱបផ្ទះ ជាតិខ្មែរនឹងរលាយបាត់បង់អ្វីទាំងអស់ ខ្មែរចាំបាច់ប្រឈមនឹងសង្គ្រាមកំទេចសត្រូវ ឲ្យជាតិខ្មែរនៅគង់វង់ លុយនឹងរកបានពេលក្រោយទៀត ដោយយុត្តិធម៌ជាខ្មែរស្នេហាជាតិទាំងអស់គ្នា ឲ្យជាតិត្រឡប់ទៅជាអារ្យប្រទេសឡើងវិញ។

Jun 01, 2015 06:18 AM

DEJO PEN

NO ONE KNOWS THE BORDER LINE THAN THE ONE LIVES THERE. WHY KHMER AUTHORITY HAVE NO GUTS TO BACK THEM UP ?

May 30, 2015 09:52 AM

អ្នក​អាន​អនាមិក

Va Kim Hong has to wait and wait until next election CPP will win in 2018 then CNRP don't have enough menmer to call Va Kim Hong back ,so the result of this will be nothing.

May 29, 2015 08:22 PM

ផែនទីត្រូវតែជាផ្លូវការ

ពី ភ្នំំពេញ

ផែនទីនេះបើគ្រាន់តែលើកបង្ហាញដូចរូបភាពដែលមាននៅខាងលើនៃអត្ថបទយ៉ាងដូច្នេះ គឺមិនអាចយកជាផ្លូវការ
បាននោះទេ ពីព្រោះសាធារណៈជនខ្មែរទូទាំងប្រទេសមិន
អាចពិនិត្យឲ្យបានច្បាស់ឬក៏ល្អិតល្អន់ ដូច្នេះ វ៉ា គឹមហុង ត្រូវតែ(ដើម្បីឲ្យសមស្របទៅតាមអ្វីដែល ហ៊ុន ស៊ែន អៈអាងថា “អ្នកជំនាញ”)ចេះប្រើប្រដាប់ប្រដាដើម្បីអាច
ដាក់បង្ហាញឲ្យមហាជនរួមជាតិខ្មែរ ”មិនមែនយួននោះទេ” ទូទាំងប្រទេស ងាយស្រួលក្នុងការពិនិត្យមើលឲ្យឃើញច្បាស់
នឹងភ្នែក ថាតើផែនទីនោះវាប្រាកដជាផែនទីដែលអាចប្រើ
ប្រាស់ជាផ្លូវការនឹងត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ មានមាត្រដ្ឋាន ១ភាគ១00000(១/១00000)។
ក្រោយពីបានពិនិត្យច្បាស់លាស់ហើយភាគីផ្នែកខាងផ្ដល់សំនួ(ដើម្បីកុំឲ្យឨកាសដ៏ល្អរនេះកន្លងផុត)ត្រូវតែមានចំណេះដឹង
ឬក៏កោសលវិច័យផ្នែកខាងភូមិសាស្រ្តពិភពលោក
(មិនមែនកោសលវិច័យផ្នែកខាងនយោបាយនោះទេ) ពីព្រោះនៅក្នុងមុខវិជ្ជានេះ មានសាខាមួយដែលគេអាច
ជ្រើសរើសជាកោសលវិច័យ(ជំនាញ)ហៅថា៖ សិល្បៈផ្នែកខាង
ផែនទី(Geo-Cartography) ត្រូវបានគេបង្រៀនអំពីរបៀបឬក៏វិធានការប្រើប្រាស់សំភារៈដើម្បីវាស់ ស្ទង់នូវទំហំផ្ទៃដីនឹងរបៀបបង្កើតផែនទីផងដែរ។
ប្រសិនបើ វ៉ា គឹង ហុង មានកោសលវិច័យ (ចំណេះដឹងឬជំនាញ) ដូចបានជំរាបនៅខាងលើ
នេះប្រាកដមែន តែបើភាគី(សង្រ្គោះជាតិ) ដែលផ្ដល់សំនួរឬក៏ចោទសួរគ្មានកោសលវិច័យនេះទេ ប្រាកដជាមិនចេះឬអាចលើកសំនួរដែលជាប់ទាក់ទងទៅនឹងជំនាញនេះ ដើម្បីសួរដេញរកហេតុផលនឹងភស្តុតាងឲ្យ
បានសមរម្យនោះទេ។
រីឯការចោទសួរនោះទៀតសោធន៏ ចាំបាច់ត្រូវតែមានការ
អនុញ្ញាតឲ្យចោទសួរទៅវិញទៅមកទាក់ទងទៅនឹងចម្លើយ
ដែលបានឆ្លើយហើយមិនសមហេតុផល បើមិនដូច្នោះទេ
គឺមិនអាចយកជាផ្លូវការបានទេ វាប្រាកដជាអង្គុយដូអ្វីដែល
គេផ្ដល់ឈ្មោះឲ្យថាជាសត្វទីងមោងហើយ គឺដូចកាលដែល ហ៊ុន ស៊ែន បានឡើងមកជេរសមាជិកបក្សប្រឆាំងអស់រយៈ
ពេលជាប់ប្រាំម៉ោងដែលមិនទាក់ទងទៅនឹងបញ្ហាព្រុំដែន
សូម្បីតែបន្តិចក៏អត់ដែរពេលវេលាដែលទាក់ទងនឹងបញ្ហាព្រុំដែននោះវាប្រហែលជាកន្លៈម៉ោងតែបណ្ណោះ ហើយការបក
ស្រាយនោះទៀតសោធន៏ ក៏គ្មានភស្តុតាងអ្វីឲ្យវាច្បាស់លាល់
ដែលត្រូវអាចយកជាការបាននោះទៀត៕
សេចក្តីបន្ថែម៖ ខ្ញុំបាទមានកំណើតជាឈាមជ័ររបស់ខ្មែរ ស្ដីអំពីទឹកដីរបស់ខ្មែរ ខ្ញុំបាទមានការឈឺចាប់ស៊ែនមហា
ឈឺចាប់ណាស់ ទើបខ្ញុំបាទបញ្ចេញយោបល។ បើមានការ
ខុសឆ្គងនូវពាក្យទាំងឡាយដែលមិនសមរម្យ
សូមមេត្តាអធ្យាស្រ័យ៕

May 29, 2015 06:47 PM

អ្នក​អាន​អនាមិក

Why don't Sar Keng/RothSophea send these Assholes Var Kim Hong and Hor Nam Hong to see the Border-especially in Kg Cham (Tbaung Khmo), Kampot (Ton Hhon)?

May 29, 2015 03:07 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល