គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ថវិកា​ផ្ដល់​ឲ្យ​កងទ័ព​ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​របប​ក្រុង​ភ្នំពេញ​

ដោយ ហេង រស្មី
2019-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹកនាំ​គណបក្ស​​នេះ ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​សហរដ្ឋ​អាមេរិក កាល​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹកនាំ​គណបក្ស​​នេះ ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​សហរដ្ឋ​អាមេរិក កាល​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ សន ចាន់រដ្ឋា/RFA

គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ថវិកា​សម្រាប់​ជួយ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្ដាច់​ខ្លួន​ពី​របប​ក្រុង​ភ្នំពេញ​មក​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដំណើរ​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី។

របប​ក្រុង​ភ្នំពេញ​មិន​​ព្រួយ​បារម្ភ​ ចំពោះ​ការ​ប្រកាស​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី​ និង​បាន​ចាត់​ទុក​ថា​នេះ​គ្រាន់​តែ​ជា​អំពើ​វិទ្ធង្សនា​ប៉ុណ្ណោះ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​រួច​ហើយ​ថា​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ហើយ​លោក សម រង្ស៊ី នឹង​មក​ក្នុង​តំបន់​អាស៊ី​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា គឺ​បួន​ថ្ងៃ​មុន​ពេលថ្ងៃ​កំណត់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ពី​ថ្ងៃ​នៅ​​ទី​ក្រុង​ឡូវ៉ែល (Lowell) សហរដ្ឋ​អាមេរិក​ បាន​អោយ​ដឹង​ថា គណបក្ស​បាន​ប្រគល់​ភារកិច្ច​ជូន​រចនាសម្ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​អនុវត្ត​ផែន​ការ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ​ហើយ​ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​របប​លោក​ ហ៊ុន សែន​ មក​ការ​ពារ​ប្រជាពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ វិល​ត្រឡប់​ចូល​មក​កម្ពុជា​មក​ចូល​រួម​ជា​មហា​កម្លាំង​ជាមួយ​លោក​ សម រង្ស៊ី ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នក​ស្រី​ មូរ សុខហួរ បញ្ជាក់​ថា​ ទាំង​សកម្មជន​គាំទ្រ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ ព្រម​ទាំង​អ្នក​តំណាង​រាស្ត្រ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នឹង​ជួប​ជាមួយ​លោក​ សម រង្ស៊ី នៅ​ក្នុង​ប្រទេស​អាស៊ី​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​លោក សម រង្ស៊ី។ ពាក់ព័ន្ធ​នឹង​ថវិកា​ជួយ​កង​កម្លាំង​ប្រដាប់​អាវុធ​វិញ​អ្នក​ស្រី​មិន​បាន​បញ្ជាក់​គម្រោង​លម្អិត​ទេ តែ​អ្នក​ស្រី​អះអាង​ថា ​គណបក្ស​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ជួយ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បែរ​មក​បម្រើ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​ចូល​ដល់​ប្រទេស​កម្ពុជា៖ «យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​ លើកស្ទួយ​ប្រជាធិបតេយ្យ​ ការពារ​ផល​ប្រយោជន៍​ជាតិ​ដោយ​អហិង្សា​ អ្នក​ដែល​គេ​ចង់​កាន់​អំណាច​គេ​ប្រើ​អាវុធ​​ គេ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​គេ​ចង់​រក្សា​អំណាច​របស់​គេ​ទោះ​បី​មាន​ការ​បង្ហូរ​ឈាម​ក៏ដោយ តែ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​លោក​ សម រង្ស៊ី គឺ​ជា​មាតុភូមិ​និវត្តន៍​ដោយ​អហិង្សា​ ដោយ​សន្តិវិធី​ និង​ដោយ​មាន​ការ​យក​ស្មារតី​រួបរួម​ជាតិ​ ផ្សះផ្សា​ជាតិ​ ឯកភាពជាតិ​ជាធំ»​​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស បាន​កំណត់​យក​ថ្ងៃ​តី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​វិល​ចូល​មក​កាន់​​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​អំឡុង​ឆ្នាំ២០១៥។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ បញ្ជាក់​ថា ការប្រកាស​វិល​ចូល​មាតុ​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី ​គ្រាន់​តែ​ជា​អំពើ​វិទ្ធង្សនា​ប៉ុណ្ណោះ​គ្មាន​អ្វី​ពិត​ប្រាកដ​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ ចំពោះ​ការ​អំពាវនាវ​អោយ​កម្លាំង​ប្រដាប់​អាវុធ​មក​គាំទ្រ​លោក​ សម រង្ស៊ី គឺ​គ្មាន​កងទ័ព​ណា​មួយ​មក​ស្ដាប់​បញ្ជា​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ៖ «លោក​ សម រង្ស៊ី រក​តែ​លុយ​ចូល​ស្រុក​មិន​បាន​ ដើរ​សុំ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​។មាន​លុយ​ឯ​ណា​ទៅ​ប៉ាវ​ ទៅ​ទិញ​ទឹកចិត្ត​កងទ័ព​កម្ពុជា​បាន​នោះ​ទេ។ជម្រាប​ជូន​ថា​ កងទ័ព​កម្ពុជា​ហ្នឹង​មាន​ បទ​ពិសោធន៍​ក្នុង​ការ​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​សង្គ្រាម និង​ថែ​រក្សា​សន្តិភាព​ ដែល​ជា​ក្ដី​បំណង​ប្រាថ្នា​របស់​មហាជន ក៏​ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ​នោះ​ដែរ​ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ។​ការ​និយាយ​គ្រាន់​តែ​ជា​វិទ្ធង្សនា​តែប៉ុណ្ណោះ»

ចំណែក​លោក​រដ្ឋមន្ត្រី​ ហ៊ុន សែន វិញ លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​ផ្ញើ​ដីកា​ចាប់ខ្លួន​លោក​ សម រង្ស៊ី ទៅ​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមាជិក​​អាស៊ាន​រួច​ហើយ។ តែ​លោក​ សម រង្ស៊ី បញ្ជាក់​ថា លោក​ប្រើ​លិខិត​ឆ្លង​ដែល​ជា​ជន​ជាតិ​បារាំង ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ហ៊ាន​ចាប់​ខ្លួន​លោក​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

តាសាន

ពី LA

ពួកសមរង្សីចេះភរតាមមេគេដែរ។ យូរណាស់ហើយមិនគិតគូរទេ ទើបតែទឹកចូលដល់ច្រមុះបាននឹកឃើញ។ គិតទៅអ្នកដឹកនាំអង្ករកំប៉ុងអញ្ចឹងឯង

Sep 18, 2019 04:26 AM

most Khmer units,platoon and regiment want to change a new leadership with a new face

How CNRP's new military strategy to prepare budgets to care,or to support any military men who defects from fascist dictator"HS"ruler,includes high ranking generals,high officers, units,platoons,and regiments who wants to sided with opposition party.How to support our troops and their families to stay strong with u.CNRP have to setup the plans ahead when u take over the country.Reforms our military structure and quick to upgrade new military policy with support them and their families who serve the country and sacrifice there lives,to show appreciation and kindness to someone serve our country will not only bless us,but it's also pay tribute to those who'd gone before us and make ultimate sacrifice for freedom,democracy,pple and country.100% support soldiers in war or front line with free care support+disabilities+raise salary+properly military uniforms code+retirement+military child support laws+housing,or free land+free technical skills+free training skills after leased contract expired+handicap+financial or retirement and etc.

Sep 16, 2019 05:46 PM

គេហទំព័រ​ទាំងមូល