អ្នក​វិភាគ៖ កម្ពុជា​នឹង​​បាត់​ជំនឿ​ពី​អន្តរជាតិ​បើ​អាសនៈ​នៅ​អ.ស.ប​ត្រូវ​ព្យួរ

ដោយ ម៉ម មុនីរតន៍
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បើ​ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​និយាយ​ថា គេ​ហាក់​មិន​បារម្ភ​សោះ​ឡើយ​ចំពោះ​បញ្ហា​នេះ ព្រោះ​បំណង​របស់​បក្ស​ប្រឆាំង គឺ​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។

មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គិត​មក​ដល់​ពេល​នេះ សំណើ​សុំ​ព្យួរ​កៅអី​របស់​កម្ពុជា ដែល​មាន​នៅ​អង្គការ​សហប្រជាជាតិ បាន​រៀបចំ​ស្ទើរ​រួច​រាល់​ហើយ ក្នុង​បំណង​ដើម្បី​ទាមទារ​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ដក​សេចក្ដី​ទុក​ចិត្ត​របស់​កម្ពុជា ចេញ​នោះ ព្រោះ​តែ​​គោលនយោបាយ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខាន​ម្ដង​ហើយ​ម្ដង​ក្នុង​ការ​អនុវត្ត​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា ក្រុមប្រឹក្សា​អ្នក​ច្បាប់​របស់​បក្ស​សង្គ្រោះ​ជាតិ កំពុង​សិក្សា​ខ្លឹមសារ​បន្ថែម​ទៀត ដែល​បាន​ព្រាង​ទុក​មុន​នឹង​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ដ៏​ខ្លី​ទៀត​នេះ។

ចំណែក​លោក កែម ឡី អ្នក​វិភាគ​សង្គម​មាន​ប្រសាសន៍​ថា ប្រសិន​បើ​សំណើ​នេះ​ពិត​ជា​ត្រូវ​អង្គការ​សហប្រជាជាតិ​ទទួល​ពិចារណា​ក្នុង​ការ​ដក​សេចក្ដី​ទុក​ចិត្ត​ពិត​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​គ្រប់​បែប​យ៉ាង​ទាំង​ការ​វិនិយោគ បញ្ហា​សិទ្ធិ​មនុស្ស និង​គោលនយោបាយ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​គឺ​កិត្តិយស​របស់​កម្ពុជា។

ភាព​ចម្រូងចម្រាស​អំពី​អាសនៈ​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ​​នេះ​ ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ឡើយ។ នោះ​​មាន​ន័យ​ថា ប្រទេស​កម្ពុជា ធ្លាប់​ឆ្លង​កាត់​ពី​លើក​រួច​មក​ហើយ អំពី​ការ​ព្យួរ​កៅអី​នៅ​​លើ​ឆាក​អន្តរជាតិ​នេះ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រដ្ឋាភិបាល​ក្នុង​សម័យ​រដ្ឋ​កម្ពុជា កាល​ណោះ​អង្គការ​សហប្រជាជាតិ បាន​ព្យួរ​ម្ដង​រួច​មក​ហើយ ព្រោះ​តែ​រក​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ប្រទេស​វៀតណាម។ លើក​ទី​ពីរ ព្យួរ​រយៈពេល​ខ្លី ក្រោយ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​នៅ​ពេល​នោះ មាន​ការ​ប៉ះទង្គិច​ដោយ​អាវុធ​រវាង​កងទ័ព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​កងទ័ព​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ក៏​ប៉ុន្តែ​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ យល់​ឃើញ​ថា កម្ពុជា​នឹង​នៅ​តែ​ជា​រដ្ឋ​ឯករាជ្យ ហើយ​មាន​ភាព​ម្ចាស់​ការ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ផ្ទុយ​ទៅ​វិញ លោក​ស្ដី​បន្ទោស​ថា អ្វី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នេះ មិន​ខុស​អ្វី​ស្មើ​នឹង​ទាមទារ​ឲ្យ​បរទេស​ត្រួតត្រា​លើ​កម្ពុជា ទៀត​នោះ​ឡើយ។

សម្រាប់​អ្នក​វិភាគ​សង្គម អត្ថាធិប្បាយ​ថា អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​សេចក្ដី​សម្រេច​ដក​ជំនឿ​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​លើ​ប្រទេស​ណា​មួយ ដោយ​ពុំ​ទាមទារ​ការ​ស្នើ​សុំ​ពី​ប្រទេស​សាមី​ឡើយ បើ​សិន​រក​ឃើញ​ថា ប្រទេស​ជា​សមាជិក​នោះ​ប្រើប្រាស់​កម្លាំងទ័ព​ប្រឆាំង​មនុស្ស​ជាតិ ប្រទេស​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ប្រទេស​ដែល​ត្រូវ​ដក​បេក្ខភាព​ជាដើម។

ចំណែក​លោក សម រង្ស៊ី ឲ្យ​ដឹង​ថា សំណើ​ដើម្បី​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ ព្យួរ​អាសនៈ​របស់​កម្ពុជា​នោះ កំពុង​ពន្លឿន​នីតិវិធី ហើយ​ទំនង​ដាក់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

យ៉ាងណា​ក៏​ដោយ​លោក ជាម យៀប មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រក​ច្រក​ចេញ ពុំ​ចាំបាច់​ពឹង​បរទេស​ឡើយ។ ដោយ​ឡែក​អ្នក​វិភាគ​សង្គម​វិញ យល់​ឃើញ​ថា សំណើ​នេះ​ទំនង​មាន​ប្រសិទ្ធភាព ព្រោះ​អន្តរជាតិ​មិន​ចង់​ឃើញ​កម្ពុជា វិល​​ទៅ​រក​របប​នយោបាយ​គ្រប់គ្រង​បែប​ឯកបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

Roth

ពី WA

When the Khmer Rouge killed more than 3 million of innocent people, UN did not even care and still kept KR seat in the UN. Do you think this organization really cares about what Sam Raingsy is asking for? RFA, would you please interview different analysts than your hero Kem Ley? or no one in Cambodia can do a good job as this stupid analyst?

Oct 01, 2013 01:33 PM

យាយជី

ពី ភ្នំសំពៅ

នៅកម្ពុជា! បើប្រៀបធៀបអ្នកដឹកនាំក្រោយសម្តេចឪមក ឃើញថាតែរដ្ឋាភិបាលបច្ចុប្បន្នទេដូចជាគ្រាន់បើជាងគេគួរសម...
...បើដូរទៅអ្នកផ្សេងដូចចាំយ៉ាប់!..ព្រោះលុយរៃអង្គាសពីស្រុកក្រៅមកយកទៅទិញឡានជិះខ្លួនឯងអញ្ចឹង!?..

Oct 01, 2013 05:00 AM

son sac

ពី khmer of Delta

រដ្ឋភិបាលខុសច្បាបដែលដឹកនាំប្រទេសដោយគណៈបក្សប្រជាជន មិនដែលខល់ទាលតែសោះអំពីអ្វីដែលនាំអោយខូចមុខមាត់ឬប្រយោជន៍ជាតិ គឺដឹងតែពីធ្វើយ៉ាងណាអោយតែរបបខ្លួនរស់

Oct 01, 2013 04:43 AM

អ្នក​អាន​អនាមិក

សភាពការណ៍កម្ពុជាមិនធ្ងន់ធ្ងរដល់ថ្នាក់ ស.ប.អ ព្យួកៅអីទេអ្នកវិភាគអើយ។ គេត្រូវព្យួសញ្ញាប័តអ្នកវិភាគវិញទើបត្រូវព្រោះតែមិនស្គាល់បញ្ហាខ្មែរបានច្បាស់។

Oct 01, 2013 04:23 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលមិនគ្រប់ទឹកដឹកនាំដោយនាយករដ្ឋមន្រ្តីខួរបង្កង អមដោយរដ្ឋមន្រ្តី ពុករលួយ ក្បត់ជាតិ!

Sep 30, 2013 10:02 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល