អនុ​ភូមិ​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​ចែក​អំណោយ​ប្រកាន់​បក្ស​នយោបាយ

ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ភូមិ​នៅ​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង បាន​នាំ​អំណោយ​សប្បុរសធម៌​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ប្រមាណ ៥៣​គ្រួសារ ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ក្នុង​ពេល​ចែក​អំណោយ កាល​ពី​ថ្ងៃ​ទី​២៩ តុលា។ ប៉ុន្តែ អនុប្រធាន​ភូមិ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​នេះ។
ដោយ ហ៊ុំ ចំរើន
2013-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ខែ​សីហា ឆ្នាំ​២០០២។
ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ខែ​សីហា ឆ្នាំ​២០០២។
AFP PHOTO

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ទទួល​បាន​អំណោយ​សប្បុរសធម៌ ដែល​អនុ​ប្រធាន​ភូមិ​នាំ​ទៅ​ចែក ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​មក​ពី​គណបក្ស​កាន់​អំណាច និង​ជាប់​សែស្រឡាយ​សាច់ញាតិ​សន្ដាន​របស់​ខ្លួន។

ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ តុលា ថា អនុ​ប្រធាន​ភូមិ​អាង​ខ្លួន​មាន​អំណាច បាន​នាំ​អំណោយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដោយ​គ្មាន​ភាព​យុត្តិធម៌​ឡើយ៖ «អ៊ីចឹង ខ្សែ​គណបក្ស​ប្រជាជន ហ្នឹង សុទ្ធតែ​អ្នក​មាន អា​ខ្លះ​កូន​ឡើង​ទៅ​កូរ៉េ លុយ​រាប់​ពាន់​ហើយ ក៏​ចែក​ឲ្យ អា​ខ្លះ​គ្នា​ក្រ​អត់​ឲ្យ ឲ្យ​អ្នក​ក្រ​ហ្នឹង​ប្រហែល​ជា​ពីរ​បី​នាក់​ទេ រួច​ពី​ហ្នឹង សុទ្ធតែ​អ្នក​ធូរធារ។ ហើយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ណេះ អត់​មាន​បាន។ តែ​ចំពោះ​អ្នក​ក្រ ខ្ញុំ​អត់​តូច​ចិត្ត​ទេ គណបក្ស​ប្រជាជន ក៏ដោយ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អនុ​ប្រធាន​ភូមិ​ត្នោត លោក អ៊ុំ ឡូញ ឲ្យ​ដឹង​ថា ការ​ចែក​អំណោយ គឺ​ចែក​ទៅ​តាម​ភាព​ពិត​ជាក់ស្ដែង ពុំ​បាន​ប្រកាន់​បក្ខពួក​រើសអើង​និន្នាការ​នយោបាយ ក្នុង​ការ​ចែក​អំណោយ​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ក្នុង​ការ​បែង​ចែក​ហ្នឹង ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​គ្នា​ខ្សត់​ខ្សោយ​អ៊ីចឹង​ទៅ ហើយ​ខ្ញុំ​មិន​ប្រកាន់​បក្ស​នយោបាយ​ទេ។ អ្នក​ដែល​ថា​ហ្នឹង គឺ​ជា​រឿង​មិន​ពិត​ទេ ព្រោះ​ការ​ដែល​ធ្វើ​ហ្នឹង សុទ្ធតែ​មាន​ជំនុំ​អ្នក​ទាំង​បី​នាក់ គ្នា​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ណា​ដែល​អត់​អ៊ីចឹង ឲ្យ​គេ​មុន​ទៅ ព្រោះ​របស់​វា​តិច។ បើ​របស់ ព្រោះ​អ្នក​អត់ៗ​ដូច​តែ​គ្នា ព្រោះ​ប្រជាពលរដ្ឋ​ដល់​ទៅ​ជិត ៥០០​គ្រួសារ​ណោះ ឲ្យ​តែ ៥០​មក​ចែក​ហ្នឹង»

អំណោយ​សប្បុរសធម៌​ទាំង​នោះ​ជា​ជំនួយ​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដែល​ជួយ​តាម​រយៈ​គណៈកម្មការ​គ្រោះ​មហន្តរាយ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​នាំ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ និង​មាន​ជីវភាព​ក្រីក្រ ជន​ពិការ កុមារ​កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង។ អំណោយ​ទាំង​នោះ រួម​មាន អង្ករ ២៥​គីឡូក្រាម មី ១​កេះ ត្រី​ខ ១​កំប៉ុង និង​ប្រេង​កូឡា​មួយ​ប្រអប់ ចែក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។

ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​នៅ​ឃុំ​កំពង់ឫស្សី មាន​ប្រមាណ​ជាង ២០០​គ្រួសារ និង ៦​ភូមិ។ ហើយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្នោត ដែល​បាន​ទទួល​អំណោយ​មាន​ចំនួន ៥៣​គ្រួសារ។ ប្រជាពលរដ្ឋ​ទទូច​សុំ​ឲ្យ​ម្ចាស់​ជំនួយ និង​អាជ្ញាធរ​ដែល​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​តាម​ដាន និង​នាំ​អំណោយ​ទាំង​នោះ​ទៅ​ចែក​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទទួល​រង​ទុក្ខ​លំបាក​ដោយ​គ្រោះ​ទឹក​ជំនន់​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

រៀងរាល់ការចែកអំណោយម្តងៗ មន្ត្រីរបស់គេនិយាយថា ការចែកអំណោយនេះមិនប្រកាន់បក្សណាទេ។ ពេលបញ្ញាវ័ន្តឮពាក្យពោលបែបនេះ នោះពួកគេដឹងបានភ្លាមថា ការចែកអំណោយនេះគឺប្រកាន់បក្សពួក។ ដោយសារក្រុមបក្សប្រជាជនគឺភាគច្រើនជាមនុស្សអនក្ខរជន ដូច្នេះគេមិនដឹងការនិយាយចេញវាមានន័យយ៉ាងណាឡើយ។ មនុស្សល្ងង់ អត់ស្គាល់សំដីល្ងង់ទេ។

Oct 31, 2013 06:34 AM

អ្នក​អាន​អនាមិក

Who do you blame when this happened? You blame the CPP, right? They are in control. They are in position to teach these stupid village chief to love all Khmer. This is Hun Sen reforms, teaching his village chief how to treat Khmer by abusing them. Hun Sen, you need to go. Your leadership is SUCK!

Oct 31, 2013 05:39 AM

អ្នក​អាន​អនាមិក

អនុប្រធានភូមិត្នោត ខេត្ត ព្រៃវែងលោក អ៊ុំ ឡូញ កុំធ្វើចរឹកដូចរបប ខ្មោច ប៉ុល ពត ដែលគេស្អប់ខ្ពើម !

Oct 31, 2013 05:15 AM

គេហទំព័រ​ទាំងមូល