លោក ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត

ដោយ ហេង រស្មី
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត ស្រប​ពេល​ជិត​ដល់​ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត​ធ្វើដំណើរ​ទៅ​កម្ពុជា។

លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ចោទប្រកាន់​តុលាការ​អោយ​មក​ចូល​សារភាព​នឹង​ត្រូវ​លើកលែងទោស៖ «អំពាវនាវ​ឱ្យ​ចេញ​សារភាព​នៅ​អ្នក​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​ហើយ ដែល​មាន​ក្នុង​បញ្ជី​រួច​ទៅ​ហើយ​អ្នកឯង​មិន​អាច​ទៅ​ណា​រួច​ទេ។ អ៊ីចឹង​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​បញ្ហា​ផ្ទាល់ខ្លួន​អ្នកឯង​ចេញ​មក។ យើង​នឹង​សណ្ដោសប្រណី​ដល់​អ្នកឯង»

សាលាដំបូង​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា បានសម្រេច​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៩​នាក់​ពី​បទ​សង្ស័យ​ថា «​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ រដ្ឋាភិបាល»

មន្ត្រី​ជាន់ខ្ពស់​ទាំង​៩​នាក់​ដែល​របប​ក្រុងភ្នំពេញ​ចោទប្រកាន់​រួមមាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទប្ញទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ អ្នកស្រី ជូឡុង សូមូរ៉ា និង លោក នុត រំដួល។

មន្ត្រី​ជាន់ខ្ពស់​ទាំង ៩​រូប ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចោទប្រកាន់​របស់​តុលាការ​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ពួកគេ​មិន​ចេញ​សារភាព​តាម​ការ​អូស​ទាញ​ពី​របប​ក្រុងភ្នំពេញ​ទេ ហើយ​បាន​សច្ចា​ថា និង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ខាង​តែ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល