ផល​ប៉ះពាល់​ពី​ការ​គ្រប់គ្រង​អំណាច​យូរ​អង្វែង​របស់​មន្ត្រី​នយោបាយ

ជា​រឿយៗ គេ​តែង​សង្កេត​ឃើញ​នៅ​តាម​ក្រសួង​នានា​នៅ​កម្ពុជា ភាគ​ច្រើន​ជា​មន្ត្រី​នយោបាយ​មុខ​ដដែលៗ​ដឹក​នាំ​ក្រសួង​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ដឹក​នាំ​ស្ទើរ​គ្រប់​ក្រសួង ក្នុង​នោះ​មាន​មន្ត្រី​ដឹក​នាំ​ក្រសួង​ខ្លះ មាន​វ័យ​ចំណាស់​រហូត​ដល់ ៧០​ឆ្នាំ​ប្លាយ​ក៏​មាន។ តើ​មន្ត្រី​នយោបាយ​ដឹក​នាំ​​យូរ​អង្វែង​ដូច​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភារកិច្ច​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ​ដែរ​ឬ​យ៉ាង​ណា?
ដោយ ហ៊ុំ ចំរើន
2013-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​នយោបាយ គឺ​ជា​មន្ត្រី​ដែល​បាន​អំណាច​ដឹក​នាំ​ប្រទេស កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស។ ចំណែក​ឯ​មន្ត្រី​រដ្ឋបាល​សាធារណៈ ជា​មន្ត្រី​ដែល​ទទួល​បាន​ការងារ​ដោយសារ​ការ​ប្រឡង និង​មាន​ការ​កំណត់​អាយុ​សម្រាប់​មន្ត្រី​បម្រើ​ការងារ​ចូល​និវត្តន៍។

មន្ត្រី​ម្ខាង​បាន​អំណាច​ដោយ​ការ​ប្រឡង​ចូល​ធ្វើ​ការ​តាម​ក្រសួង​នានា និង​មន្ត្រី​មួយ​ប្រភេទ​ទៀត​បាន​អំណាច​ពី​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ។ មន្ត្រី​ដែល​កើត​ចេញ​ពី​ការ​ប្រឡង ច្រើន​ជា​មន្ត្រី​ដែល​មាន​ចំណេះ​ដឹង និង​មាន​ជំនាញ។ ចំពោះ​មន្ត្រី​នយោបាយ​វិញ​ពុំ​ដូច្នោះ​ឡើយ គឺ​មាន​ន័យ​ថា អំណាច​ទាំង​នោះ​បាន​ដោយ​ការ​ខិតខំ​ព្យាយាម​ធ្វើ​អំពើ​ល្អ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ចុះ​បើ​ក្រឡេក​មក​មើល​ការ​ដឹក​នាំ​ក្នុង​តំណែង តួនាទី​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ និង​មន្ត្រី​នយោបាយ​នៅ​តាម​ក្រសួង​នានា​ក្នុង​ប្រទេស​កម្ពុជា ឃើញ​ថា មន្ត្រី​នយោបាយ​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ក្នុង​ក្រសួង។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​នយោបាយ​ទាំង​នោះ ខ្លះ​បាន​ដឹក​នាំ​ក្នុង​ក្រសួង​រហូត​ដល់ ៣០​ឆ្នាំ​ក៏​មាន។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន ពុំ​ហ៊ាន​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន ថ្វី​បើ​មាន​ចំណេះ​ដឹង និង​ជំនាញ​ក៏ដោយ។

ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ដឹក​នាំ​ក្នុង​ស្ថាប័ន​ដដែលៗ​យូរ​អង្វែង មាន​កត្តា​ប៉ះពាល់​ដល់​មន្ត្រី​រដ្ឋបាល​សាធារណៈ ៣​ចំណុច។ ចំណុច​ទី​១ ការ​ដឹក​នាំ​បែប​បក្ខពួក​និយម។ ចំណុច​ទី​២ មន្ត្រី​ថ្នាក់​ក្រោម​វ័យ​ក្មេង បាត់​ឱកាស​ឡើង​តំណែង និង​ទី​៣ ប្រព័ន្ធ​ការងារ​ដដែលៗ​ពុំ​សូវ​មាន​ការ​រីក​ចម្រើន។

ចំណែក​ឯ​អ្នក​វិភាគ​សង្គម លោក កែម ឡី បាន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ថា មន្ត្រី​នយោបាយ​ដឹក​នាំ​ក្នុង​អំណាច​យូរ​អង្វែង នាំ​ឲ្យ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ ហើយ​បញ្ហា​ទាំង​នោះ​រួម​មាន ការ​បាត់​បង់​ភាព​ឯករាជ្យ​ក្នុង​ការងារ នាំ​ឲ្យ​មាន​ភាព​លម្អៀង​ក្នុង​ការងារ​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​ធ្វើ​ឲ្យ​បាត់​បង់​ដល់​គុណភាព​ការងារ ដែល​មន្ត្រី​រដ្ឋបាល​សាធារណៈ​បាត់​បង់​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

រីឯ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សុខ ចាន់ដារា បកស្រាយ​ថា ការ​ដឹក​នាំ​យូរ​អង្វែង​របស់​មន្ត្រី​នយោបាយ ធ្វើ​ឲ្យ​មន្ត្រី​ទាំង​នោះ​មាន​ឱកាស​បង្កើត​បក្ខពួក​និយម​ក្នុង​ការងារ ដូច​ជា​ការ​អូស​ទាញ​សាច់ញាតិ​របស់​ខ្លួន ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​ដឹក​នាំ​ជាដើម។ លោក​ថា ការ​ធ្វើ​ការ​បែប​នេះ​ក្នុង​រយៈពេល​យូរ នាំ​ឲ្យ​កើត​ទៅ​ជា​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម។

អ្នក​វិភាគ​សង្គម បាន​បន្ថែម​ទៀត​ថា ប្រទេស​មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ទៅ​មុខ​បាន លុះ​ណា​មន្ត្រី​រដ្ឋបាល​សាធារណៈ​មាន​ភាព​ម្ចាស់​ការ​ឯករាជ្យ ក្នុង​ភារកិច្ច​ការងារ​ដោយ​ពុំ​មាន​ការ​ជះ​ឥទ្ធិពល​ណា​មួយ​ពី​មន្ត្រី​នយោបាយ។

ចំពោះ​វិធី​ដោះស្រាយ លោក កែម ឡី បញ្ជាក់​ថា បញ្ហា​ចម្បង​រាល់​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ គណបក្ស​ជាប់​ឆ្នោត​ដាក់​ឲ្យ​ទៅ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ជា​អ្នក​អនុវត្តន៍ ព្រោះ​រដ្ឋបាល​សាធារណៈ ជា​មន្ត្រី​ជំនាញ និង​នាំ​គោល​នយោបាយ​នោះ​ទៅ​អនុវត្ត​ដោយ​ឯករាជ្យ។

បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច បង្ហាញ​ថា គណបក្ស​នយោបាយ​អាច​ជាប់​ឆ្នោត​ដឹក​នាំ​ប្រទេស​យូរ​អង្វែង​បាន ដោយ​ពុំ​ចោទ​ជា​បញ្ហា​នោះ​ឡើយ។ ប៉ុន្តែ មេ​ដឹក​នាំ​គណបក្ស​ជា​បញ្ហា​សំខាន់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​យុវជន​ជំនាន់​ថ្មី​មាន​ឱកាស​ផ្នែក​នយោបាយ។

យ៉ាង​ណា​ក៏ដោយ កន្លង​មក​គេ​តែង​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋបាល​សាធារណៈ​ភាគ​ច្រើន​ជា​ឧបករណ៍​នយោបាយ​របស់​មន្ត្រី​នយោបាយ ដែល​មាន​អំណាច​បាន​ដឹក​នាំ​នៅ​កម្ពុជា បើ​ទោះ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ទាំង​នោះ​មិន​ពេញ​ចិត្ត​នឹង​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​នោះ​ក្ដី។ ដូច្នេះ មាន​តែ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទេ ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់​បញ្ចប់​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

ហាន់យុទ្ធ

ពី តាកែវ

ការនៅក្រាញអំណាចជិតពាក់កណ្តាលសតវត្សរ៍ ពីសក់ខ្មៅមកដល់សក់ស ភាគច្រើនម្នាក់ៗឈានដល់ជរាភាពអាយុ៧០ ទៅ៨០ រាងកាយមើលទៅទ្រុឌទ្រោមដើរទប់តែអាត្មារមិនចង់រួច តែនៅតែមានចិត្តលោភលន់ស្រេកឃ្លានអំណាចបុណ្យសក្តិមិនចេះឆ្អែតឆ្អន់ លើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្លួន។ក្នុងសង្គមខ្មែរបច្ចុប្បន្នគេបង្កើតពាក្យ​ស្លោក​"ចាស់ៗត្រូវប៉ាន់"​។

Oct 31, 2013 05:13 AM

អ្នក​អាន​អនាមិក

មន្ទ្រី នយោបាយខ្មែរ ៣០ឆ្នាំមកនេះភាគច្រើនជាមនុស្សល្ងង់ ចាំតែលើកដៃ ស៊ីប្រាក់ខែគ្មានគំនិតជួយប្រទេសជាតិអីបន្តិចសោះ !
ហេតុតែដូច្នេះហើយបានជាប្រទេសខ្មែរយើងជំពាក់បំណុលបរទេស ឥតឈប់ឈរ សម្បត្តិជាតិ ក៏ហិនហោចទៀត !
ដូច្នេះ = ប្រជាពលរដ្ឋខ្មែរយើងមុននឹងបោះឆ្នោតអោយត្រូវពិនិត្យមើលផង !
កុំអោយមកលើកដៃ ស៊ីប្រាក់ខែទទេ អត់ចេះជួយជាតិអីសោះអីចឹង !

Oct 31, 2013 05:00 AM

អ្នក​អាន​អនាមិក

This analysis not completely right, Since 1993, I never seen any examination for recruiting government staff. The influence of nominations areunder the power of higher ranking of political party. All governments departments staffs are relative of Ministers or higher level position. After 2010 there are a few number of lower grade are recruited. Let's see, Chom Praset, Sar Keng, Tea Banh, In chhunlim, and others ministers. Be careful, in a police organization are CPP relatives.
How the workers and farmer's children can?

Oct 31, 2013 03:49 AM

K

ពី PP

I AM SUPPORTER FOR BELOW MENTION, THANKS.

Oct 30, 2013 11:15 PM

អ្នក​អាន​អនាមិក

It is true. The longer a person stay in power, the more corrupt he becomes. This is why term-limit is a must. Hun Sen has proven this to be true.

Oct 30, 2013 07:24 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល