បទសម្ភាសន៍​លោក ម៉ែន ណាត អ្នក​ឃ្លាំមើលកម្ពុជាអំពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​វៀតណាម

ដោយ មួង ណារ៉េត
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ។
លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ។
រូប៖ ហ្វេសប៊ុកលោក ម៉ែន ណាត

លោក ម៉ែន ណាត ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែឡ​ធ្វើ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​ព្រំដែន​កម្ពុជា បាន​ស្នើដល់​ភាគីកម្ពុជា​ថា គួរ​រក​យន្តការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ជា​ជាង​​ការ​សម្រេច​​តែ​លើ​​ភាគី​វិវាទ ដោយ​គ្មាន​អាជ្ញាកណ្តាលឯករាជ្យ។ លោក ម៉ែន ណាត ថ្លែង​ថា ​គ្មាន​សង្ឃឹម​ថា របបសព្វថ្ងៃ​ខ្វល់រឿង​នេះ​ឡើយ គឺ​​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឈឺ​ឆ្អាល​រឿង​នេះ បន្ត​​តស៊ូ​មតិ​ឲ្យ​​ខ្លាំង​ក្លា​ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ លោក អ៊ំ សំអាន ដែល​​ជា​តំណាងរាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រកាស​កាន់​ទុក្ខ ៧ថ្ងៃ ចាប់​ពី​ថ្ងៃទី៥ ខែ​តុលា ដោយ​សារ​តែ​លោក​​ចាត់​ទុក​ការ​ព្រមព្រៀងគ្នា​រវាង​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​វៀតណាម​ រឿង​ព្រំដែន គឺ​ធ្វើ​ឲ្យ​ខ្មែរបាត់​បង់​ទឹក​ដី​ជា​រៀង​រហូត។ ​លោក​ប្រដូច​ការ​បាត់បង់​នេះ ទៅ​នឹង​ការ​ស្លាប់​របស់​មនុស្ស ដែល​គ្មាន​ថ្ងៃ​វិល​ត្រឡប់​វិញ។

លោក អ៊ំ សំអាន ​ត្រូវ​បាន​របប​លោក ហ៊ុន សែន ដក​ហូត​អសនៈ​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​​​ជាង​ពីរ​ឆ្នាំ (៨៦៦ថ្ងៃ) ដោយសារ​តែ​ការ​តវ៉ា​របស់​លោក និង​ហ៊ាន​រិះគន់​ឥត​សំចៃ​មាត់​រឿង​ព្រំដែន​នេះ។

(លោក អ៊ំ សំអាន ដែល​​ជា​តំណាងរាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ​)

សូម​លោក​អ្នកនាង ស្តាប់​បទ​សម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក ម៉ែន ណាត ជុំវិញ​រឿង​ព្រំដែន​​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល