ពលករ​ខ្មែរ​នៅ​​កូរ៉េខាងត្បូង​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ​ប្រឆាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​ក្រុង​ភ្នំពេញ

ដោយ ខែ សុណង
2019-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បំផុស​គំនិត​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ
ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បំផុស​គំនិត​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ
Photo courtesy

ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បំផុស​គំនិត​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ ដើម្បី​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ដែល​ពួកគេ​ហៅថា ជា​របប​ខ្មៅ​ងងឹត ផ្ដាច់ការ ដូច​របប ប៉ុល ពល។ មន្ត្រី​របប​ក្រុងភ្នំពេញ​ថា យុទ្ធនាការ​នៅ​កូរ៉េខាងត្បូង គ្មាន​ប្រសិទ្ធភាព​ឡើយ និង​ជំរុញ​ពលករ​ទាំងនោះ នាំគ្នា​ទៅ​ពាក់​ម៉ាស់​ខ្មៅ​នៅ​ក្រុង​ភ្នំពេញ។

ប្រធាន​ផ្នែក​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល ប្រាប់​ថា ពលករ​ខ្មែរ នឹង​នាំគ្នា​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ បង្ហោះ​តាម​ហ្វេសប៊ុក (facebook) ដើម្បី​បង្ហាញ​ថា ក្នុង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន សព្វថ្ងៃ ពួកគេ​គ្មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឡើយ គឺ​តែង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ចាប់ចង​តាមដាន លប​វាយប្រហារ ដូច​របប ប៉ុល ពត ដែរ។

លោក មាស ពិសាល ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់​ម៉ាស់​ខ្មៅ​បែបនេះ ពេល​ធ្វើ​ដំណើរ ឬ​ជជែក​គ្នា ដើម្បី​បង្កប់​អត្ថន័យ​មិន​ពេញចិត្ត​របប​ក្រុងភ្នំពេញ​។ លោក​ថា ការ​ធ្វើ​បែបនេះ មិន​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន មាន​លេស​ចាប់ខ្លួន ឬ​ធ្វើបាប សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​តទៅទៀត៖ «ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ គាត់​បញ្ចេញមតិ​នូវ​ទស្សនៈ​របស់​គាត់ ដែល​គាត់​ចង់​បញ្ចេញ តែ​គាត់​មិន​ហ៊ាន​បញ្ចេញ។ អ៊ីចឹង​យើង​ពាក់​ម៉ាស់​ទៅ បញ្ចេញ​(​មតិ​)​ទៅ ធ្វើ​ឱ្យ​សមត្ថកិច្ច គេ​មើល​មិន​ឃើញ ហើយ​បងប្អូន​យើង​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​បញ្ចេញ​ៗ កាន់តែ​ច្រើន​ឡើង រហូតដល់​យើង​កំណត់​រយៈពេល​៤៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ (​កញ្ញា​) ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​។ គឺ​យើង​ចង់​ឱ្យ​យុទ្ធនាការ​នេះ គឺជា​ការ​បំផុស​បំផុល​ឱ្យ​មហាជន ហ៊ាន​និយាយ​ការពិត និង​ឈាន​ទៅ​ដល់​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ត្រលប់​ចូល​ទៅ​កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ»

យុទ្ធនាការ​ម៉ាស់​ខ្មៅ (Black Mask) នឹង​ធ្វើ​រហូតដល់​ថ្ងៃ​ទី៩ វិច្ឆិកា គឺ​ធ្វើ​ដល់​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះជាតិ​។ គិត​ត្រឹម​ថ្ងៃ​ទី១ តុលា នៅសល់​៣៩​ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ លោក សម រង្ស៊ី សន្យា​វិល​ចូល​កម្ពុជា​វិញ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុកថា យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ ឬBlack Mask គឺ​ចង់​ដាស់ លោក ហ៊ុន សែន ឱ្យ​ងើប​ពី​ភាព​ស្រវឹង​។ លោក​បញ្ជាក់​ថា ជាង​៤០​ឆ្នាំ​មក​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​ពាក្យពិត​ក្នុង​ចិត្ត​ចង់​និយាយ តែ​ស៊ូ​បៀម​ទុក មិន​ហ៊ាន​និយាយ ដោយសារ​ការភ័យខ្លាច​។ ប៉ុន្តែ​ថ្ងៃនេះ ក្នុង​នាម ជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ម្នាក់ លោក​ចង់​និយាយ​ពាក្យពិត​មួយ​មាត់ ឱ្យ​មហាជន​ដឹង​ថា លោក ហ៊ុន សែន កំពុង​ស្រវឹង​នឹង​អំណាច ដឹកនាំ​នាវា​កម្ពុជា​ធ្លាក់​ជ្រោះ​មរណៈ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ពលករ​ទាំងនោះ ធ្វើ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​ដើម្បី​បង្កើត​ហេតុផល សុំ​សិទ្ធិ​នយោបាយ​។ លោក ហៅ ពលករ​ខ្មែរ​ទាំងនោះ ឱ្យ​វិល​មក ធ្វើ​យុទ្ធនាការ​ទាមទារ នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ៖ «គាត់​ចង់​ធ្វើ​យុទ្ធនាការ​អ្វី ធ្វើ​ទៅ តែ​យល់​ល្អ ឱ្យ​គាត់​មក​ស្រុក​ខ្មែរ​មក​។ គាត់​កុំ​អំពាវនាវ​ឱ្យ​គេ​ងាប់​ជំនួស​ខ្លួន​គាត់ ឱ្យ​គាត់​មក​ស្រុក​ខ្មែរ​មក ពីព្រោះ​មូលដ្ឋាន​នៅ​ស្រុក​ខ្មែរ មិនមែន​នៅ​ស្រុក​ក្រៅ​ទេ ហើយ​ក្រុម​ទាំងអស់​ហ្នឹង ទៅ​ធ្វើ​ការ​ដើម្បី ជីវភាព​គ្រួសារ មិនមែន​ទៅ ធ្វើ​នយោបាយ​នៅ​ឯ​ហ្នុង​ឯណា​។ នៅ​ក្នុង​ហ្នឹង គាត់​ខំ​ប្រឹងប្រែង​ធ្វើ​នយោបាយ ចំណុច​ទី​១ គាត់​ចង់បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​។ អាហ្នឹង យើង​ដឹង​ពី បំណង​របស់​គាត់​ចង់​ធ្វើ ហើយ​គាត់​លើកឡើង​ពី​ប្រជាធិបតេយ្យ គាត់​ស្គាល់​ប្រជាធិបតេយ្យ​មាន​អ្វីខ្លះ​ទេ​? យើង​មើល​កម្រិតវប្បធម៌​គាត់​ដល់​ត្រឹមណា​? គាត់​ថា គ្រាន់តែ​ថា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន ថា​គ្រាន់​ដើម្បី​ថា គាត់​អស្ចារ្យ ដូច្នេះ​គំនិត​ខ្ញុំ ថា គាត់​មក​ធ្វើ​នៅ​ស្រុក​ខ្មែរ​មក»

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា យុទ្ធនាការ​ទាមទារ​ដោយ​សន្តិវិធី និង​អហិង្សា ជា​មធ្យោបាយ​ល្អ។ តែ​កញ្ញា​យល់​ថា សម្រាប់​ពលរដ្ឋ​រស់នៅ​ប្រទេស​កម្ពុជា អាច​នឹង​ញញើត​ចំពោះ​ការចូលរួម​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ​នេះ ដោយសារ​អាជ្ញាធរ អាច​ប្រើ​ហេតុផល​មិន​សម​ទំនង បង្ក្រាប​បាន​គ្រប់​ពេល ដូច​ករណី​យុទ្ធនាការ ពាក់អាវ​ខ្មៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​ដែរ។

កញ្ញា​បន្ត​ថា បរិបទ​កម្ពុជា​បច្ចុប្បន្ន យុទ្ធនាការ​អ្វី​ក៏ដោយ ក៏​អាច​រង​ការ​បង្ក្រាប​ក្រោម​ហេតុផល​មិន​ទំនង​កើត​ដែរ ព្រោះ​រដ្ឋាភិបាល​កំពុង​បារម្ភ​ខ្លាំង​ហួសហេតុ ពី​គម្រោង លោក សម រង្ស៊ី វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ខែ​វិច្ឆិកា៖ «រឿង​មួយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បារម្ភ​ថា បើសិនជា​រដ្ឋាភិបាល​ចោទ​ពួកគាត់​ថា មាន​ចេតនា​នៅ​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬក៏​ក្បត់ជាតិ​អ្វី​ជាដើម​ហ្នឹង គឺ​វា​មាន​លក្ខណៈ​ងាយស្រួល ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង ក៏​មិន​មាន​រឹងមាំ​ច្បាស់លាស់ នៅ​ក្នុង​ការ​ឈរ​ជា​អាជ្ញាកណ្ដាល​ដើម្បី​បកស្រាយ ឬក៏​ផ្ដល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ទេ។ អ៊ីចឹង បើ​យើង​មើល​ពី​ចំណុច​នេះ វា​អាច​ជា​ការ​ប្រឈម​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ការចូលរួម​យុទ្ធនាការ​មួយ​នេះ»

នៅ​ពេល​នេះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស កំពុង​ធ្វើ​យុទ្ធនាការ​២ គឺ​យុទ្ធនាការ​បង្ហោះ​ម្រាមដៃ​៩ និង​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ ឬBlack Mask ដើម្បី​ជំរុញ​ឱ្យ​មានការ​គាំទ្រ​សកម្មភាព​វិល​ចូល​ស្រុក​វិញ​របស់ លោក សម រង្ស៊ី។ លោក មាស ពិសាល បញ្ជាក់​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ពាក់​ម៉ាស់​ខ្មៅ ចូល​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

anonymous

I think is not good idea for all Cambodian workers in south Korea to wear a black mark to against the apartheid regime of"HS"sure,u can do anything if u want...but don't try to do another thing that is impropriety in public opinion.U can write down any sign slogans against this dictator regime as like dictator must go,step down,resign,Hun Sen is fascist communist,Hun Sen is mafia,serial killer,Hun Sen killed Cambodian pple,Hun Sen poison of power,Hun Sen world most wanted,Hun Sen is notorious killer,Hun Sen robbed pple land,Hun Sen is puppet,Hun Sen is criminal minds,Hun Sen is unofficial election, unofficial pm,or govm't,outlaw govm't,Hun Sen destroyed democracy in Cambodia,Hun Sen abolished top opposition party before election coming,Hun Sen robbed every elections,Hun Sen is conman,Hun Sen break the rule of law,Hun Sen violation of constitution laws,Hun Sen violation of Paris Peace Accord treaty,Hun Sen Sen violation of Romane treaty signatory,Hun Sen conquer of freedom,or democracy,Hun Sen/China secret built NAVAL base inside Cambodia,Hun Sen must release opposition leader Kem Sokha immediately,Hun Sen impost EBA/GPS sanctions coming,Hun Sen is very bad man,Hun Sen is bloodsucker,Hun Sen is a war criminal,Hun Sen abuse of power,Hun Sen conquer Cambodian pple,Hun Sen is slave for China communist,or whatever.There are a lot of bad things to say about dictator Hun Sen out there,but don't try to do negative things,or something else that cause to international community or public opinions.Wear black marks face most public opinion recognize u as a bad group,or bad guys in middle eastern terr styles.The smart thing just think and do a positive thing that will make million pple should pay attention to what are u gathering for?or what u stand for your country?or what u mean in this event to the world?or ask your party leader first before u do something else to avoid lose pple support your party.

Oct 03, 2019 02:18 PM

គេហទំព័រ​ទាំងមូល