រដ្ឋសភា​ព្រមាន​ចាត់​វិធាន​ការ​បក្ស​ប្រឆាំង​ករណី​ចោទ​រដ្ឋាភិបាល​ថា​មិន​ស្រប​ច្បាប់

រដ្ឋសភា​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​នេះ​នៅ​តែ​បន្ត​ប្រកាស​ចោទ​ប្រកាន់​រដ្ឋសភា​នីតិកាល​ទី​៥ និង​រដ្ឋាភិបាល​ថ្មី ថា​បង្កើត​ឡើង​ដោយ​ពុំ​ស្រប​ច្បាប់។
ដោយ វិទ្យុ​អាស៊ីសេរី
2013-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នេះ បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង និង​ការ​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​អាណត្តិ​ទី​៥។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​មួយ​នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា កម្ពុជា មាន​ច្បាប់​នៅ​ជា​ធរមាន​ដែល​អាច​អោយ​រដ្ឋសភា​ចាត់​វិធាន​ការ​តាម​ច្បាប់ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

«សំឡេង»

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​ប្រកាស​បោះ​បង់​ចោល​អាសនៈ​ទាំង ៥៥ របស់​ខ្លួន​ក្នុង​រដ្ឋសភា​ឡើយ។ លើស​ពី​នេះ នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ឯ​បក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (51)
Share

អ្នក​អាន​អនាមិក

HUN SEN VERY CRAZY WITH POWER.HE NOT STRONG MAN ? HE IS GOD

Sep 29, 2013 04:48 AM

thida

ពី phnom penh

GO AWAY CCP.STOP DO LIKE THAT.NEVER TAKL ABOUT SALE ALL THINGS,YOUN IN CAMBODIA

Sep 29, 2013 04:42 AM

Ms. Davin

ពី Phnom Penh

CPP fears to form the independent committee to find out the national election irregularities so we call them the thief. Right now, they menace CNRP without being shy.

Sep 28, 2013 09:22 PM

អ្នក​អាន​អនាមិក

Sep 28, 2013 01:00 PM

ភវរ្ម័ន

ពី បាវិត

លោក ជាម យៀប គម្រាមបែបនេះដូចជាមើលស្រាល
ប្រជារាស្រ្ដខ្មែរធ្ងន់ធ្ងរណាស់យើងមិនអាចទទួលយកបានទេ
លោកឯងចង់យកអំណាចខ្ទប់មាត់រាស្រ្ដខ្មែរ ៧០%ឬ???
បើចង់ឲ្យជាតិខ្មែរទទួលស្គាល់មែនសុំប្រញាប់វិលទៅរក
ការបង្កើតគណកម្មាឯករាជ្យស៊ើបអង្កេត ឝ.ជ.ប គឺ ពួក
ឝ.ជ.ប នេះហើយជាអ្នកបង្កបញ្ហាទាំងអស់ជាដើមចមធ្វើ
ឲ្យអស្ថេរភាពនយោបាយ កើតបានរដ្ឋាភិបាលខុសច្បាប់
និងបំបែកបំបាក់ឯកភាពជាតិ រំលោភច្បាប់រដ្ឋធម្មនុញ្ញ។

Sep 28, 2013 05:46 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល