សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្វាយរៀង​ថា​ អាជ្ញាធរ​ហាមមិនឲ្យ​ពួកគាត់​ដើរចេញពីផ្ទះ​ ក្នុង​ថ្ងៃ​សវនាការ​លោក​ កឹម​ សុខា

ដោយ អាស៊ីសេរី
2020-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

សកម្មជនគណបក្ស​សង្គ្រោះជាតិ​ដែលតុលាការ​រំលាយនៅខេត្តស្វាយរៀង​ ថ្លែង​ថា អាជ្ញាធរ​ក្នុង​ខេត្តមួយនេះ ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់​មិនឲ្យដើរហើរ​ចេញពីផ្ទះនោះទេ​ នៅក្នុងអំឡុងពេល តុលាការក្រុងភ្នំពេញ ​បើកសវនាការជំនុំជម្រះលើសំណុំរឿងមេបក្សប្រឆាំង ​លោក ​កឹម ​សុខា។ មន្ត្រី​សិទ្ធិមនុស្ស​ យល់ថា​ ទង្វើ​របស់​អាជ្ញាធរ​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​។

សកម្មជន​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តស្វាយរៀង​ រិះគន់​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បន្ត​តាម​ធ្វើទុក្ខ​បុកម្នេញ​ និង​តាមដាន​រាល់​សកម្មភាព​របស់​ពួកគាត់​ បើ​ទោះបី​គណបក្ស​របស់​គាត់​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​ក្ដី​។

ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​រំដួល​ លោក​ ឥន​ សារី​ ថ្លែងប្រាប់​អាស៊ី​សេរី​ថា នៅ​ ថ្ងៃទី១៥​ និង​ ថ្ងៃទី១៦​ ខែមករា​ ដែល​ជា​ថ្ងៃ​តុលាការ​ បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ លោក​ កឹម​ សុខា​ នោះ​ គឺ​នគរបាល​ប៉ុស្តិ៍​ឃុំ​សង្កែ​ ស្រុក​រំដួល​ បាន​ពង្រាយ​គ្នា​តាម​ឃ្លាំមើល​និង​ហាម​ មិន​ឲ្យ​លោក​ធ្វើដំណើរ​ចេញពីផ្ទះ​នោះ​ទេ​។ការ​ហាមប្រាម​នោះ​ ដោយសារ​ខ្លាច​លោក​ឡើង​ទៅ​ភ្នំ​ ពេញ​តាមដាន​សវនាការ​កាត់ក្តី​លោក​ កឹម​ សុខា​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ ជឿ​ថា​ អាជ្ញាធរ​ នឹង​ បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក​ទៀត​ នៅ​ថ្ងៃ​តុលាការ​បន្ត​សវនាការ​នៅ​សប្តាហ៍​ក្រោយ​។ លោក​ ឥន​ សារី​ បញ្ជាក់​ថា​ មិនមែន​តែ​លោក​នោះ​ទេ​ សកម្មជន​បក្ស​ប្រឆាំង​ដទៃទៀត​ នៅក្នុង​ខេត្ត​ស្វាយ​ រៀង​ សុទ្ធតែ​ត្រូវ​បាន​អាជ្ញាធរ​ តាម​រំខាន​ និង​រារាំង​មិន​ឲ្យ​ចេញពីផ្ទះ​ដូចគ្នា​៖ «អាជ្ញាធរ​នៅ​ស្រុក​រំដួល​ គឺ​មានការ​គាបសង្កត់​ប្រជា​ពល​ររដ្ឋ​ មិន​ឲ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចេញដំណើរ​ពី​ផ្ទះ​ទាំងអស់​។គេ​(អាជ្ញាធរ​)ថា​ បើសិនជា​ខ្ញុំ​ឬអ្នក​ ផ្សេងទៀត​ចង់​ចេញពីផ្ទះ​ទាល់តែ​សុំច្បាប់​ពី​អាជ្ញាធរ​ដែនដី​ ហើយ​ធ្វើឲ្យ​ខឹង​សម្បារ​មែនទែន​ សូម្បី​ តែ​ខ្ញុំ​អត់មាន​បំណង​ទៅ​ស្តាប់​ព័ត៌មាន​អី​ពី​រឿង​សវនាការ​លោក​ កឹម​ សុខា​ ផង​ ។សូម្បីតែ​ខ្ញុំ​ទៅ​ទិញ​ ថ្នាំពេទ្យ​ ទៅ​ទិញ​បបរ​ឲ្យ​ចៅ​ ទៅ​សួរសុខទុក្ខ​បង​ឈឺ​សោះ​ ក៏​គេ​តាម​ដែរ​ ហើយ​ប្រាប់​ថា​ ឲ្យ​ទៅ​សុំ​ ច្បាប់​សិន​ បើ​មិន​ចឹង​ទេ​ ប្រយ័ត្ន​គេ​ចាប់​ឥឡូវ​ហើយ​។ខ្ញុំ​ឆ្ងល់​ដែរ​ដល់​ពេល​ចឹង​ ព្រោះ​ខ្ញុំ​អត់មាន​ធ្វើ​អី​ ខុស​»។

សកម្ម​បក្ស​ប្រឆាំង​រូប​នេះ​ ចាត់ទុកថា​ ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ខេត្តស្វាយរៀង​ គឺ​មិន​យល់ដឹង​អំពី​ច្បាប់​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ​ ការ​ជួបជុំ​ និង​ការ​និយាយ​ស្តី​ជាដើម​។ លោក​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ទង្វើ​រំលោភបំពាន​សិទ្ធិ​ប្រជា​ ពលរដ្ឋ​បែបនេះ​ទៀត​ ព្រោះ​ជា​ទង្វើ​ផ្ទុយពី​ច្បាប់​និង​ផ្ទុយពី​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ ដែល​បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ មិន​ឲ្យ​ធ្វើទុក្ខ​បុកម្នេញ​លើស​កម្ម​ជន​បក្ស​ប្រឆាំង​ ពោល​គឺ​អាជ្ញាធរ​ ត្រូវជា​អ្នក​អព្យាក្រឹត​ និង​បម្រើ​ប្រជា​ ពលរដ្ឋ​ឲ្យបាន​ល្អ​៖ «តើ​សន្តិភាព​នៅកន្លែង​ណា​ បើ​គ្រាន់តែ​មនុស្ស​ដើរហើរ​ក៏​ត្រូវ​ សុំ​ ច្បាប់​ដែរ​ហើយ​។ គ្រាន់តែ​ទៅ​ទិញថ្នាំ​លេប​សោះ​ ក៏​ទៅ​សុំច្បាប់​ដែរ​។ឥឡូវ​តើ​ឲ្យ​ធ្វើ​ម៉េច​បើ​យើង​ក្នុង​ មួយថ្ងៃ​ត្រូវ​ចេញពីផ្ទះ​បី​បួ​នដងចឹង​»។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​សង្កែ​ លោក​ ស្រី​ សំ​អុល​ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ ដោយ​ និយាយ​ទាំង​រដិបរដុប​ថា​ លោក​មិនដឹង​រឿង​នេះ​ទេ​៖ «ហិ​ហិ​! ខ្ញុំ​គ្មាន​ធ្វើសកម្មភាព​អី​ទេ​ គ្រាន់តែ​ខ្ញុំ​នេះ​នឹង​..អត់មាន​ធ្វើ​ សកម្មភាព​អី​ទេ​ តែ​ខ្ញុំ​អត់​ដឹង​ដែរ​ ចាំ​មើល​ខ្ញុំ​ទាក់ទង​ទៅ​គេ​មើល​ អ្នក​ដែល​ទៅ​ម្សិលមិញ​»។

អាស៊ី​សេរី​ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ លោក​ កឹង​ ឃន​ និង​អ្នកនាំ​ ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹ​មឃឿន​ ជាច្រើនលើក​ដែរ​ នៅ​ថ្ងៃទី១៧​ ខែមករា​ តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ​។

អ្នកសម្របសម្រួល​នៃ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង​ លោក​ នុត​ បូ​ពិ​ណ្ណា​រត្ន័​ មានប្រសាសន៍​ថា​ ក្នុង​ថ្ងៃ​សវនាការ​លោក​ កឹម​ សុខា​ នោះ​ មិនមែន​មានតែ​លោក​ ឥន​ សារី​ ម្នាក់​នោះ​ទេ​ គឺ​សកម្មជន​ បក្ស​ប្រឆាំង​ស្ទើ​ទាំងអស់​ រួម​ទាំង​តំណាង​សហគមន៍​ដីធ្លី​ដែល​មិនមែន​ជាសកម្ម​ជន​បក្ស​ប្រឆាំង​ ក៏​ត្រូវ​ បាន​អាជ្ញាធរ​តាម​ឃ្លាំមើល​ និង​បង្គាប់​ឲ្យ​ពួកគាត់​សុំច្បាប់​មុន​ចាកចេញ​ពី​ផ្ទះ​ដែរ​។ លោក​ បន្ត​ថា​ សូម្បីតែ​លោក​ បង្រៀន​ប្រជាពលរដ្ឋ​អំពី​ច្បាប់​និង​សិទ្ធិ​ នៅក្នុង​ទីស្នាក់ការ​អង្គការ​របស់​លោក​ ក៏​អាជ្ញាធរ​ មា​នប៉ូ​លីស​ និង​ប៉េ​អ៊ឹម​ តាម​ថត​ និង​តាម​សួរនាំ​ដែរ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ យល់ថា​ ទង្វើ​របស់​ អាជ្ញាធរ​ គឺជា​ការរំលោភ​សិទ្ធិ​ច្បាប់​ និង​រំលោភសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ចែងថា​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ មាន​សិទ្ធិ​ដើរហើរ​ និង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​។ ​;ម្យ៉ាងវិញទៀត​ ទោះបីជា​ពលរដ្ឋ​មាន​ចំណង​ទៅ​ចូលរួម​តាមដាន​សវនាការ​របស់​ លោក​ កឹម​ សុខា​ នៅ​ក្រុងភ្នំពេញ​ ក៏​មិនមែន​ជា​រឿង​ខុសច្បាប់​ដែរ​ ព្រោះ​សវនាការ​នោះ​ ធ្វើឡើង​ជា​ សាធារណៈ​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​ដឹង​៖ «យើង​ដឹង​ហើយ​ថា​ សិទ្ធិមនុស្ស​រាល់ថ្ងៃ​មានការ​ធ្លាក់ចុះ​ ហើយ​ ឥឡូវនេះ​ កាលពី​ថ្ងៃទី១៥​ គឺ​មាន​រូបភាព​ធ្វើការ​តាមដាន​ពលរដ្ឋ​ដែល​ជា​សហគមន៍​ជា​អី​នឹង​ គឺ​មើល​ ទៅ​ហាក់ដូចជា​អាក្រក់​ណាស់​ ។បើ​យើង​គិត​ពី​ជំនាន់​មុន​វិញ​ ឈ្លប​ពួក​ខ្មែរក្រហម​តាមដាន​ពលរដ្ឋ​ ទៅណា​ គឺ​ទៅណា​ក៏​សួរ​ទៅណា​ក៏​សុំ​អង្គការ​ដែរ​ ហើយ​យើង​ឆ្លុះបញ្ចាំង​មើលទៅ​ ស្រមៃឃើញ​ ដូច​ជំនាន់៧៥និង៧៦​ ដែរ​។យើង​មើលទៅ​រូបភាព​នេះ​អាក្រក់​នេះ​ មិន​សមជា​របប​លទ្ធិ​ប្រជា​ធិប​ តេយ្យ​ទេ​ ព្រោះ​ប្រជាធិបតេយ្យ​គេ​មិន​មែន​ធ្វើ​ចឹង​ទេ​»។

លោក​ នុត​ បូ​ពិ​ណ្ណា​រត្ន័​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ បញ្ឈប់​រំលោភសិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​បែបនេះ​តទៅ​ ទៀត​ ព្រោះ​អាច​បណ្ដាលឲ្យមាន​ការ​បែកបាក់​សាមគ្គី​ កើត​មាន​ជម្លោះ​នៅក្នុង​មូលដ្ឋាន​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ ហើយ​ប៉ះពាល់​ដល់​មុខរបរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​ជាដើម​។ ទន្ទឹមគ្នា​នេះ​ លោក​ ក៏​ស្នើ​ សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ ដែល​តែងតែ​អំពាវនាវ​ឲ្យ​កុំ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើទុក្ខ​បុកម្នេញ​លើ​ប្រជា​ពល​ រដ្ឋ​នោះ​ គួរតែ​មាន​វិធានការ​ចំពោះ​អាជ្ញាធរ​រូប​ណា​ដែល​មិន​អនុវត្ត​តាម​ការ​អំពាវនាវ​ឬអនុសាសន៍​ ទាំងនោះ​៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល