សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​​​សម្រេច​​​លើ​ករណី​លោក ម៉ៃ ហុងស្រៀង នៅ​ថ្ងៃ​ទី១០ តុលា

ដោយ សុជីវី
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។
​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។
screenshot

ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ករណី​សកម្មជន​បក្ស​ប្រឆាំង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ពី​បទ​ញុះញង់ និង​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ តុលា វេលា​ម៉ោង ៨ព្រឹក។ ភរិយា​របស់​លោក ម៉ៃ ហុងស្រៀង គឺ​លោកស្រី គា ស៊ីសុគន្ធី រំពឹង​ថា ប្ដី​លោកស្រី នឹង​ត្រូវ​បាន​ដោះលែង ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ត​ទៅ​ទៀត ព្រោះ​ប្ដី​អ្នក​ស្រី គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក ម៉ៃ​ ហុង​ស្រៀង ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​កក្កដា ក្រោយ​ពេល​លោក​ភៀស​ខ្លួន ពី​ការ​ឡោម​ព័ទ្ធ នៅ​ខេត្ត​ព្រះសីហនុ។ ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​រឿង​នេះ គឺ​លោក រៀល សុភិន បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បទ​ជេរ​ប្រមាថ​របប​ក្រុងភ្នំពេញ និង​ញុះញង់ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន លោក ម៉ៃ ហុងស្រៀង បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ សីហា មក​ដល់​ពេល​នេះ។

គ្រួសារ​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ​គណបក្ស​ប្រឆាំង ទាមទារ​ឱ្យ​ដោះ​លែង លោក ម៉ៃ ហុង​ស្រៀង វិញ ព្រោះ​ការ​ចាប់​ខ្លួន​នេះ ជា​រូបភាព​នយោបាយ គំរាម​កំហែង រំលោភ​សិទ្ធិ សេរីភាព និង​​ជា​ការ​រំលោភ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល