លោក​ សម រង្ស៊ី សន្យា​លើក​កម្ពស់​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ពី​មាន​ការ​ផ្លាស់ប្ដូរ​​របប​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2019-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ
រូប៖ ហ្វេសប៊ុក

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ថា​នឹង​លើក​កម្ពស់​ជីវភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ឲ្យ​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និង​ផ្ដល់​មុខ​តំណែង​ពួកគេ​ទៅ​តាម​សមត្ថភាព​ ក្រោយ​កង​កម្លាំង​ស្នេហាជាតិ​រួម​គ្នា​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ​ ដើម្បី​បញ្ចប់​​របបផ្ដាច់ការ​សព្វថ្ងៃ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ មន្ត្រី​បក្ស​កាន់​អំណាច ហៅ ​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ក្ដី​ស្រមើស្រមៃ​​តែ​ប៉ុណ្ណោះ ព្រោះ​ថា​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​កងទ័ព​ពី​ណា អាច​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​ឡើយ​។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី ដែល​ទន្ទឹង​រង់ចាំ​វិល​ចូល​ស្រុក​ខ្មែរ​តាម​កាល​កំណត់ បញ្ចេញសារ​អំពាវនាវ​ជា​ថ្មី ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ កុំ​ធ្វើ​តាម​ការ​​​បញ្ជា​លោក ហ៊ុន សែន ឲ្យ​ធ្វើ​បាប ឬ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា​។ លោក ថា​ កម្លាំង​ស្នេហា​ជាតិ​ទាំង​អស់ ត្រូវ​ការពារ​ប្រជា​ពលរដ្ឋ ​នៅ​ពេល​មាន​កម្លាំង​មហាជន​ ងើបឡើង​តវ៉ា​ដោយ​បាត​ដៃ​ទទេ ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ ខាង​មុខ​នេះ។

លោក សម រង្ស៊ី​បញ្ជាក់​ថា ក្រោយ​ពី​ប្ដូរ​របប​ក្រុង​ភ្នំពេញ រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​គិតគូរ​ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម និង​ក្រុម​គ្រួសារ​និយម។

សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី៤ វិច្ឆិកា គឺ​ស្រប​ពេល​ដែល​របប​ក្រុង​ភ្នំពេញ ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់ពាន់នាក់ ប្រដាប់​ដោយ​កាំភ្លើងធ្វើសង្រ្គាម​គ្រប់​ដៃ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ត្រៀម​ទប់ទល់​នឹង​កម្លាំង​គាំទ្រ​មេ​បក្ស​ប្រឆាំង​រូប​នេះ៖ «ដើម្បី​សម្ដែង​ការ​ដឹងគុណ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ ខ្ញុំ​សូម​ធានា​ដល់​បង​ប្អូន​កូន​ក្មួយ​ ដែល​បាន​ការពារ​ប្រជារាស្ត្រ​ ហើយ​បាន​ចូល​រួម​តស៊ូ​ជាមួយ​ប្រជារាស្ត្រ​ ហើយ​ដណ្ដើម​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​នោះ។ យើង​មិន​ត្រឹមតែ​រក្សា​តំណែង​បង​ប្អូន​កូន​ក្មួយ​ មិន​ត្រឹម​តែ​រក្សា​ឋានន្តរសក្ដិ​នោះ​ទេ គឺ​ត្រូវ​តែ​លើក​កម្ពស់​ផ្ដល់​តម្លៃ ចំពោះ​បង​ប្អូន​កូន​ក្មួយ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ កំពុង​តែ​បំពេញ​សព្វ​ថ្ងៃ។ យើង​ត្រូវ​តែ​ដំឡើង​ឋានន្តរសក្ដិ​ដល់​ប្អូន​កូន​ក្មួយ​ទាំង​នោះ។ ត្រូវ​តែ​ដំឡើង​ប្រាក់​ខែ ប្រាក់​បៀវត្ស​ ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ឲ្យ​បង​ប្អូន​កូន​ក្មួយ​មាន​ជីវភាព​រស់​នៅ​យ៉ង​សមរម្យ ខ្ពង់​ខ្ពស់ ថ្លៃថ្នូរ»

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្ដី​ស្រមើស្រមៃ​ប៉ុណ្ណោះ នឹង​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ទេ ព្រោះថា​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​ហ៊ាន​វិល​ចូល​ស្រុក​ហើយ​គ្មាន​អ្វី​ក្រៅ​ពីការ​អំពាវនាវ​ឲ្យ​កម្លាំង​ពលរដ្ឋ និង​កង​ទ័ព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ស្របច្បាប់៖ «សួរ​ថា​កងទ័ព​ពី​ណា​ទៅ​ស្ដាប់​គាត់ គាត់​មេទ័ព​ឯណា។ កងទ័ព​គេ​ស្ដាប់​បញ្ជា​មេទ័ព។ គាត់​មេទ័ព​ឯណា​មក​បញ្ជា​កងទ័ព គាត់​អត់​មាន​ទេ។ កងទ័ព​មាន​ប្រាក់​បៀវត្ស​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​ដំឡើង​ជា​ប្រចាំ​ឆ្នាំ កន្លង​មក​ហើយ មាន​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ត្រឹមត្រូវ។ ខ្ញុំ​ជឿជាក់​ថា​កង​ទ័ព​អត់​មាន​ជឿ​ការ​ឃោសនា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទេ។ កុំ​សង្ឃឹម។ ហើយ​បើ​គាត់​មាន​ក្ដី​ជឿ​ជាក់​លើ​ការ​អំពាវនាវ​របស់​គាត់ សូម​អញ្ជើញ​ចូល​មក ម៉ោង​ណា​ក៏​បាន​ពេល​ណា​ក៏​បាន ថ្ងៃ​ណា​ក៏​បាន។ មិន​បាច់​ចាំ​ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។ ហើយ​ចូល​មក​តើ​មាន​កងទ័ព​ប៉ុន្មាន​ស្វាគមន៍​គាត់ ហ្នឹង​គាត់​ដឹង​ហើយ»

ជុំវិញ​រឿង​នេះ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ដែល​រិះគន់​របប​ក្រុង​ភ្នំពេញ​មិន​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​បប្រទេស សង្កេត​យល់​ថា កងទ័ព​ភាគ​ច្រើន​លើស​លប់ មាន​សមាន​ចិត្ត​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី រួច​ទៅ​ហើយ។ លោកបន្ត​ថា អ្វី​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​លេច​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​នោះ គឺ​អាស្រ័យ​លើ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ​ថា​តើ​មាន​បណ្ដាញ​ទាក់ទង​នឹង​ក្រុម​កងទ័ពនៅ​ក្នុង​ប្រទេសជិត​ស្និទជាមួយ​គ្នាកម្រិត​ណា ដើម្បី​ការពារ​ដល់​បុព្វហេតុ​សង្គ្រោះ​ជាតិ​របស់​ពួកគេ​។ អ្នក​វិភាគ​រូប​នេះ​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គ្រាន់​តែ​ជា​សារ​នយោបាយ​មួយ ដែល​មិន​អាច​នាំ​ទៅ​រក​ការ​ផ្ទុះ​ប្រដាប់​ណាមួយ​បាន​ឡើយ៖ «ដូច្នេះ​ហើយ​ អ្នក​ដែល​ចូល​រួម​ជាមួយ​ក្រុម​លោក​ សម រង្ស៊ី គឺ​ជា​ប្រជារាស្ត្រ​ស៊ីវិល ដែល​អត់​មាន​ប្រដាប់​អាវុធ។ ម្ល៉ោះ​ហើយ អ្វី​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី ចូល​ស្រុក ស្ថានភាព​វា​គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​កងកម្លាំង​ដែល​រៀប​ចំ​ដោយ​លោក ហ៊ុន សែន និង​ប្រជារាស្ត្រ​ស៊ីវិល​ដែល​គាំទ្រ​លោក សម រង្ស៊ី។ អ្នកណា​មានប្រៀប​ជាង វា​ស្ថិត​នៅ​ត្រង់ថា​ភាគី​ណា ប្ដូ​ផ្ដាច់​ ក្នុង​ការ​អនុវត្ត​គោលដៅ​នយោបាយ​របស់​ខ្លួន​ជាង។ ប្រសិន​បើ​ប្រជារាស្ត្រ​ ព្យាយាម​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​មាន​ក្រុម​លោក សម រង្ស៊ី ដឹក​មុខ​នោះ ខ្ញុំ​គិត​ថា​ការ​តស៊ូ​របស់​ប្រជារាស្ត្រ នឹង​មាន​សង្ឃឹម​ខ្ពស់​ដល់​ការ​ផ្លាស់ប្ដូរ​ដល់​ប្រទេស​កម្ពុជា»

គិត​មក​ដល់​ពេល​នេះ​ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី អះអាងថា នឹង​​វិល​ចូល​​កម្ពុជាវិតាម​ច្រក​ទ្វារ​ព្រំដែន​ថៃ ដោយ​មាន​​មន្ត្រី​​បក្ស​ប្រឆាំង​ សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ និង​ពលករ​ខ្មែរ​​ពី​​ក្រៅ​ស្រុក​​អម​ដំណើរ​ផង ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

លោក គឹម សុខ ថា​ ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នៅ​តែ​តម្រូវ​ឲ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​ពីរ បន្ទន់​ឥរិយា​បទ​ដាក់គ្នា ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោល​ការណ៍​នីតិរដ្ឋ ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

The world leader,superpower and UN will hold tmil Hun Sen accountable at ICC

SOS SOS SOS the power of Cambodian pple wants to make a new change head machine are coming on November 9,2019.Time to stop all Cambodian pple suffering after the killing fields ended"1975-1979"to today.We the Cambodian pple want the Paris Peace Accords,IPU,UN,world superpowers,Rome treaty signatories members,international community and all Asian 10 regional leaders hold tmil Hun Sen and its cronies accountable...if Hun Sen try commit atrocities on Cambodian peaceful protesters on November 9th coming.

Nov 05, 2019 10:59 AM

be smart pple and stop khmer VS Khmer and stay side with your pple to make a change and we approve this meaasge,,,HSen time to go now...

Time for all khmer pple and all political parties with all khmer military men time to wake up standup on time to make a change for new leader"change from fascist communist dictator to a real democracy system,freedom that we all ever never have in the last half century ago.Time to change from 4 decades brutal ruler to a 4 year term with limit of power and no one stay above the law.Freedom to vote to choose anyone be your good leader and freedom to vote them down if they commit wrong doing.There is nothing rule for life by ome-man-rule and one-man-lead like today and every pple have an equal right and be justice for all without anyone above the law,so god help Cambodian pple and peace.

Nov 05, 2019 10:44 AM

Military men ave to stay out from politic and stay neutralized...no reaction,be calm down just don't care about the politic business and stay away from any criminal charges

It's a good time to all military men must stay out away from any political parties and stay neutralized,or no reaction to whatever any politician said.Every military men around the world can do is only protect their country from any enemy incursion and its pple,no any military men protect the political rivals in campaign pm election"it only have in fascist regime,or military dictatorship",but ti would face war criminal charged if they do it.

Nov 04, 2019 12:02 PM

Tmil HSen try to stirs up politic turmoil to coverup his crimes with China/Viet commies leaderships.

Tell tmil HSen this is a wrong message to use any military men to against its any civilian peaceful protesters,constitutions guaranteed say right pple can gather around,to demand the democracy system/freedom of right,right of pple whatever they like to choose someone as their good leader to lead the country,with right to vote them out if found wrong doing.This tmil HSen will faces criminal charge,broke up the rule of law,violating of national constitution,violating the Paris Peace Accords,Rome treaty signatory,violating the UN chapter Article-I II III and violating the international laws and face war crime against humanity at ICC/ICJ.

Nov 04, 2019 11:44 AM

គេហទំព័រ​ទាំងមូល