លោក សម រង្ស៊ី ថា​​គ្មាន​គម្រោង​​​ជួប​ចរចា​ជាមួយ​លោក ហ៊ុន សែន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​បដិសេធ​ថា លោក​មិន​​មាន​គម្រោង​​ជួប​ចរចា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​​បណ្ដាញ​ព័ត៌មាន​ក្នុង​​ស្រុក​ចុះ​ផ្សាយ​ឡើយ​។
ដោយ កែវ និមល
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​ លោក កឹម សុខា ដឹក​នាំ​ក្បួន​បាតុកម្ម​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​ លោក កឹម សុខា ដឹក​នាំ​ក្បួន​បាតុកម្ម​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេហទំព័រ​ព័ត៌មាន សិន (CEN) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមព្រៀង​ចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៤ នៅ​រដ្ឋ​សភា។ គេហទំព័រ សិន បាន​ស្រង់​ប្រភព​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ថា កិច្ច​ចរចា​នេះ​នឹង​និយាយ​ពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ប៉ុន្តែ​មិន​មែន​របៀបវារៈ​ស្ដីពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ការបំពាក់ឬការពាក់កំរងផ្កាមិនត្រូវអនុវត្តទេ ព្រោះនេះជាចរិតមិនទៅមុខ ។ ខ្មែរត្រូវប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការបំពេញតួនាទីបំរើរាស្រ្ត ជាអាទិកុំឲ្យមានការរណេបរណប គ្រួសារនិយម ឬបក្សពួកនិយម ព្រោះអំពើ ទាំងនេះធ្វើឲ្យលទ្ធផលការងារលាយដោយអំពើពុករលួយនិងអយុត្តិធម៌លើ ប្រជាជនខ្មែរទាំងអស់ ។

Dec 30, 2013 10:32 PM

អ្នក​អាន​អនាមិក

ខ្មែរយើងទាំងអស់គ្នាត្រូវប្រមូលស្មារតីឡើងវិញនិងរួបរួមគ្នាឲ្យមាន “ សំបុកសង្រ្គោះប្រជាជនកម្ពុជាក្រោម “ ដើម្បីកសាងប្រទេសជាតិឲ្យបានចំរើនជានិច្ច ដូចបុព្វបុរសខ្មែរបានតស៊ូបង្កើនសេដ្ឋកិច្ច ទ័ព ប្រាសាទពាសពេញ អាណាចក្រខ្មែរ និងមានអារ្យធម៌វប្បធម៌ខ្ពស់ល្បីខ្ចរខ្ចាយទុកឲ្យខ្មែរជំនាន់ក្រោយ ។ ខ្មែរសាមគ្គីគ្នាកសាងប្រទេស ដូចបុព្វបុរសខ្មែរ បុរាណថ្កើងថ្កាន ។

Dec 30, 2013 10:31 PM

អ្នក​អាន​អនាមិក

មេលេខ៧ទាំងពីរខនខានមិនបានតស៊ូមតិដើម្បីរារាំងមិនឲ្យលេខ៤បំបែកក្រសួងឧស្សាហកម្ម និងថាមពល។ នេះជាកំហុសទី១។ នៅមានរឿងចំឡែកៗច្រើនទៀតនឹងកើតឡើងក្នុងបុព្វហេតុបក្ស ពួក និងគ្រួសារនិយមរបស់លេខ៤ បើគ្មានអ្នកជួយទប់ស្កាត់។ ដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ តើលេខ៧ត្រូវចូលក្នុងសភាដើម្បីការពារ រឺនៅក្រៅសភា? តើទង្វើរាល់ថ្ងៃរបស់លេខ៧ ពិតជាអាច សំរេចគោលដៅទេ? តាមយោបល់របស់ខ្ញុំសកម្មភាពដែលគ្មានគោលដៅច្បាស់លាស់ពិត ជាគ្មាន បានផលទេ! ព្រះពុទ្ធបានបង្ហាញផ្លូវថា” ការងារដែលមិនច្របូកច្របល់ជាមង្គលដ៏ប្រសើរ”

Dec 30, 2013 08:44 PM

អ្នក​អាន​អនាមិក

Hun sen , please come outside talk with those two power hunger guys . I think Hun sen is smarter than them . why does khem sokha ask Hun sen to lead people to do protest, because khem sokha is not a good leader , he talks like kids have argument to each others.Hun sen please give him a position then he stops barking you . khem sokha and som rangsy are very hungry .

Dec 30, 2013 07:19 PM

អ្នក​អាន​អនាមិក

I totally agree with you. Hun Sen is smart that is why he selling his country forests to foreigners. He himself and his cronies abused the poor farmers and took their farmer lands. This is your definition of a good leader, abusing your own people and making them poor.

Jan 01, 2014 01:43 PM

អ្នក​អាន​អនាមិក

I am tired of seeing these two guys leading khmer people to make trouble in our own country . These guys are power hunger not try to help people .

Dec 30, 2013 06:49 PM

អ្នក​អាន​អនាមិក

Yes, the country is tired of seeing Hun Sen face for the past 30 years. Is Hun Sen the only capable person to run the country? People want to see a fresh face. How are the forests in Cambodia? Are poor people getting better?

The country is getting sold bit by bit. The people are getting abuse everyday by corrupt thugs.

Jan 01, 2014 01:49 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល