មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការផ្ដល់អំណោយជាម៉ាស និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសមួយចំនួនក្នុងតំបន់ ស្របពេលពលរដ្ឋខ្លួនឯងកំពុងជួបការខ្វះខាតនៅឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសថា ក្រសួងត្រូវការថវិកាប្រមាណ ៩១លានដុល្លារ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទឡើងវិញ បន្ទាប់ពីកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀង។
សាលាដំបូងរាជធានីភ្នំពេញនឹងការបើកសវនាការ ដែលមានជនត្រូវចោទជាង ១០០នាក់នៅថ្ងៃតែមួយ ពីបទរួមគំនិតក្បត់ និងញុះញង់ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
សហរដ្ឋអាមេរិក ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦សែនដុល្លារ សម្រាប់ការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា។ ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដល់ពលរដ្ឋចំនួនជិត ៤ពាន់គ្រួសារ។