ក្រុមយុវជនមាតាធម្មជាតិនៅថ្ងៃទី១៦ តុលានេះ បន្តយុទ្ធនាការដើរដោយថ្មើរជើងពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរចុះវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់យីហោ ជីនទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរកោះរ៉ុងសន្លឹម។
ការយាត្រាដោយថ្មើរជើងនៅថ្ងៃទីពីរ មានយុវជនមាតាធម្មជាតិចំនួន៥ នាក់ និងព្រះសង្ឃ៥ អង្គនិមន្តចូលរួម។
សកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ឱ្យអាស៊ីសេរីដឹងថា ការដើរយាត្រានៅថ្ងៃទីពីរមិនមានការរារាំងពីអាជ្ញាធរនោះទេ ប៉ុន្តែសមត្ថកិច្ចតាមមូលដ្ឋាននីមួយៗនៅតែតាមឃ្លាំមើល និងថតសកម្មភាពរបស់ក្រុមយុវជន។ កញ្ញាបន្តថា ក្រុមយុវជន និងព្រះសង្ឃមិនបារម្ភនឹងរឿងនេះទេ ព្រោះសកម្មភាពដើរក្បួនយាត្រានេះ មិនមានអ្វីខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ កញ្ញាថា សកម្មភាពនេះគឺដើម្បីជំរុញឱ្យអាជ្ញាធរចុះអនុវត្តច្បាប់ និងជាការជួយការពារឆ្នេរសមុទ្រកម្ពុជា៖ ប្រសិនបើមិនកម្ទេចជីនទីង ស្មើនឹងយើងអត់គោរពនីតិរដ្ឋ។ ប្រសិនបើយើងជាប្រទេសដែលគោរពនីតិរដ្ឋពិតប្រាកដមែន យើងនឹងរុះរើជីនទីងចោលហើយ មិនមែនទុកឱ្យជីនទីងអ្នកសាងសង់រំលោភដីឆ្នេរហ្នឹងនៅដល់សព្វថ្ងៃនេះ។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃធ្វើយុទ្ធនាការដើរយាត្រាពីភ្នំពេញទៅក្រុងព្រះសីហនុនេះ ដោយសារ មិនពេញចិត្តនឹងអាជ្ញាធរខេត្តព្រះសីហនុ ដែលហាក់គ្មានឆន្ទៈពិតប្រាកដក្នុងការអនុវត្តច្បាប់លើសណ្ឋាគារ និងកាស៊ីណូជីនទីង បើទោះបីជាអាជ្ញាធររកឃើញថា មជ្ឈមណ្ឌលកម្សាន្តនេះប្រព្រឹត្តខុសច្បាប់បែបណាក្ដី។
កាលពីចុងខែឧសភា កន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង បន្ទាប់ពីពិនិត្យឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច រួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ ជាដើម។ អាជ្ញាធរធ្លាប់បានអះអាងថា សំណង់កាស៊ីណូនោះ នឹងត្រូវវាយកម្ទេចចោល ក៏ប៉ុន្តែជាច្រើនខែមកនេះ អាជ្ញាធរមិនទាន់ចុះធ្វើសកម្មភាពនៅឡើយទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ នៅថ្ងៃទី១៥ និងទី១៦ តុលា ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ ដោយលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះធ្លាប់អះអាងដដែលៗថា ករណីនេះកំពុងស្ថិតក្នុងដៃមន្ត្រីជំនាញ។
ក្រុមយុវជនមាតាធម្មជាតិមិនជឿជាក់លើការអះអាងរបស់អាជ្ញាធរខេត្តព្រះសីហនុនោះឡើយ ដរាបណាសំណង់មជ្ឈមណ្ឌលកម្សាន្តជីនទីងមិនទាន់ត្រូវបានវាយកម្ទេចទេនោះ។ ពួកគេបារម្ភថា សណ្ឋាគារ និងកាស៊ីណូនេះនឹងអាចបើកឱ្យដំណើរការវិញនៅថ្ងៃណាមួយ ដោយមានការសម្របសម្រួលពីអាជ្ញាធរ។
អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា ក្នុងចំណោមសំណង់ជាង ៥០០កន្លែង នៅក្នុងខេត្តនេះ ការដ្ឋានសំណង់គ្មានគុណភាព និងត្រូវវាយកម្ទេចចោលមានចំនួន ១៤កន្លែង។ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសំណង់ជាបន្តបន្ទាប់នេះ នៅបន្ទាប់ពីមានហេតុការណ៍បាក់រលំអាគារ៧ជាន់របស់ក្រុមហ៊ុនចិន កាលពីខែមិថុនាកន្លងទៅ ដែលក្រុមយុវជនមាតាធម្មជាតិដើរបានជាង២០ គីឡូម៉ែត្រទៀតក្នុងយុទ្ធនាការថ្ងៃទីពីរ។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ នៅថ្ងៃទី១៥ និងទី១៦ តុលា ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ ដោយលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះធ្លាប់អះអាងដដែលៗ ថា ករណីនេះកំពុងស្ថិតក្នុងដៃមន្ត្រីជំនាញ។
ក្រុមយុវជនមាតាធម្មជាតិមិនជឿជាក់លើការអះអាងរបស់អាជ្ញាធរខេត្តព្រះសីហនុនោះឡើយ ដរាបណាសំណង់មជ្ឈមណ្ឌលកម្សាន្តជីនទីងមិនទាន់ត្រូវបានវាយកម្ទេចទេនោះ។ ពួកគេបារម្ភថា សណ្ឋាគារ និងកាស៊ីណូនេះនឹងអាចបើកឱ្យដំណើរការវិញនៅថ្ងៃណាមួយ ដោយមានការសម្របសម្រួលពីអាជ្ញាធរ។
អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា ក្នុងចំណោមសំណង់ជាង ៥០០កន្លែង នៅក្នុងខេត្តនេះ ការដ្ឋានសំណង់គ្មានគុណភាព និងត្រូវវាយកម្ទេចចោលមានចំនួន ១៤កន្លែង។ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសំណង់ជាបន្តបន្ទាប់នេះ នៅបន្ទាប់ពីមានហេតុការណ៍បាក់រលំអាគារ៧ជាន់របស់ក្រុមហ៊ុនចិន កាលពីខែមិថុនាកន្លងទៅ ដែលបណ្ដាលឱ្យកម្មករខ្មែរស្លាប់២៨នាក់ និងរងរបួសចំនួន២៦នាក់។
ព្រះតេជព្រះគុណ កើត សារ៉ាយ គង់នៅវត្តដំរីសក្រុងបាត់ដំបង មានថេរដីកាថា ព្រះអង្គនិមន្តចូលរួមក្នុងដំណើរយាត្រាជាមួយក្រុមយុវជនមាតាធម្មជាតិនេះ គឺដើម្បីដាស់ស្មារតីយុវជន និងពលរដ្ឋខ្មែរទូទៅឱ្យងាកមកចាប់អារម្មណ៍ និងជួយថែរក្សាឆ្នេរសមុទ្ររបស់ជាតិ។ ម្យ៉ាងវិញទៀត ព្រះអង្គចង់ឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព នៅពេលរកឃើញសំណង់ខុសច្បាប់រំលោភដីឆ្នេរសមុទ្រ៖ “ជាសារមួយទៅដល់មន្ត្រីពាក់ព័ន្ធនៅតំបន់ហ្នឹង ដើម្បីឱ្យគាត់អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទៅលើសំណង់អនាធិបតេយ្យ។ គោលដៅដែលយើងបាញ់តម្រង់ឱ្យបានជាដាច់ខាតនោះ គឺជីនទីង ប៉ុន្តែវិសាលភាពទៅមុខ គឺយើងចង់ឱ្យបានអនុវត្តគ្រប់សំណង់អនាធិបតេយ្យណាដែលប៉ះពាល់ដល់ឆ្នេរសមុទ្រ។ ចំណុចទីពីរ គឺយើងចង់ធ្វើជានិមិត្តរូបមួយសម្រាប់បង្ហាញទៅកាន់ប្រជាពលរដ្ឋរបស់ពួកយើងឱ្យពួកគាត់មើលឃើញថា បើស្រឡាញ់ត្រូវហ៊ានលះបង់ និងហ៊ានចូលរួមទើបអាចរក្សាសម្បត្តិធម្មជាតិរបស់យើងបាន។”
យុទ្ធនាការដើរយាត្រាពីភ្នំពេញទៅក្រុងព្រះសីហនុនេះ ក្រុមយុវជនប្រើប្រាស់ថវិកាផ្ទាល់ខ្លួនមួយចំណែក និងមួយចំណែកទៀតបានមកពីការជួយឧបត្ថម្ភពីសប្បុរសជន។ រយៈពេល២ថ្ងៃមកនេះ ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃធ្វើដំណើរបានជាង៤០ គីឡូម៉ែត្រ ស្របពេលចម្ងាយផ្លូវពីភ្នំពេញទៅដល់ក្រុងព្រះសីហនុមានជាង២០០ គីឡូម៉ែត្រ។ ក្រុមយុវជន និងព្រះសង្ឃ នឹងបន្តដំណើរយាត្រានេះទៀតនៅព្រឹកថ្ងៃទី១៧ តុលា ដោយគ្រោងប្រើពេល៩ ថ្ងៃដើម្បីទៅដល់គោលដៅ។ បន្ទាប់មក ក្រុមយុវជន និងព្រះសង្ឃនឹងលើកបដាទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើសំណង់មជ្ឈមណ្ឌលកម្សាន្ត ជីនទីង ដើម្បីរៀបចំបរិស្ថានឆ្នេរកោះរ៉ុងសន្លឹមឱ្យស្អាតដូចដើមវិញ៕
ព័ត៌មានទទួលបានចុងក្រោយ គឺក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ មិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅវត្តអារាម តាមការស្នើសុំនោះឡើយ។ ចៅអធិការវត្តមួយនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមយុវជន និងព្រះសង្ឃថា អាជ្ញាធរ និងការិយាល័យធម្មការស្រុក បានហាមមិនឱ្យទទួលក្រុមអ្នកធ្វើយាត្រានោះឡើយ។ ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ សម្ដែងការហួសចិត្ត និងចាត់ទុកថា នេះជាការរឹតត្បិតសិទ្ធិសេរីភាព និងជាការមិនឱ្យតម្លៃដល់សកម្មភាពការពារបរិស្ថានពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ៖