ក្រសួង​ការ​បរទេស​កំពុង​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​៣​នាក់​ដែល​មេ​ខ្យល់​បោក​ទៅ​រៀបការ​នៅ​ចិន

ដោយ អ៊ុង សេរីវុទ្ធ
2015-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

ស្ត្រី​ខ្មែរ​បី​នាក់​ដែល​ចាញ់​បោក​មេខ្យល់ យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ត្រូវ​បាន​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ចិន អន្តរាគមន៍​ដើម្បី​បញ្ជូន​មក​កាន់​ប្រទេស​ខ្មែរ​វិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ចិន បាន​ទំនាក់ទំនង​នារី​ខ្មែរ​ទាំង​៣​នាក់​នោះ​រួច​ហើយ ដោយ​រង់ចាំ​ការ​សម្របសម្រួល​ពី​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​មក​មាតុភូមិ​តែ​ប៉ុណ្ណោះ។

នារី​រងគ្រោះ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ថា​ទៅ​ធ្វើការ​នៅ​ចិន​បាន​ប្រាក់​ខែ​ច្រើន តាំង​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​មេខ្យល់​យក​ទៅ​លក់​​ឲ្យ​បុរស​ជនជាតិ​ចិន ធ្វើ​ជា​ប្រពន្ធ ហើយ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​បាន​ប្ដី​ជនជាតិ​ចិន​នោះ​ធ្វើ​បាប និង​បិទ​សិទ្ធិ​សេរីភាព។

កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ក៏​មាន​នារី​ខ្មែរ​ពីរ​​នាក់​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​កម្ពុជា​វិញ ក្នុង​រូបភាព​បោក​បញ្ឆោត​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល