ក្រសួង​អប់រំ​ថា អ្នក​ជាប់​និទ្ទេស A មាន​ជាង ៤០០នាក់ ក្នុងឆ្នាំ២០១៩ នេះ

ដោយ មាន ឫទ្ធិ
2019-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​សិស្ស​ក្នុង​ពេល​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (Bac-II) សម័យ​ប្រឡង​ ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
ទិដ្ឋភាព​សិស្ស​ក្នុង​ពេល​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (Bac-II) សម័យ​ប្រឡង​ ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា

ក្រសួង​អប់រំ​ យុវជន និង​កីឡា ប្រកាស​ថា សិស្ស​ថ្នាក់​ទី១២ ដែល​​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​នៅ​ឆ្នាំ២០១៩ នេះ មាន​ចំនួន​ជិត ៨ម៉ឺន​នាក់ (៧៩.០៥២) ស្មើ​នឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូល​រួម​ប្រឡង​ជាង ១ សែន​នាក់។

ក្រសួង​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​​នៅ​​ថ្ងៃ​ទី៩ កញ្ញា​ថា ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​នោះ អ្នក​​ទទួល​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​ចំនួន ៤៤៣នាក់ និទ្ទេស B មាន​ជាង ២ពាន់​នាក់ និទ្ទេស C មាន​ជិត ៦ពាន់​នាក់ និទ្ទេស D មាន​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥ម៉ឺន ៦ពាន់​នាក់។ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​និទ្ទេស A ច្រើន​ជាង​គេ ដែល​មាន​ចំនួន ១៤១នាក់ ខណៈ​ខេត្ត​​កោះកុង មណ្ឌលគិរី និង​​ឧត្តរមានជ័យ​មាន​ម្នាក់​ដូច​គ្នា។ ដោយ​ឡែកខេត្ត៤ ទៀត មិន​​មាន​សិស្ស​ជាប់​និទ្ទេស A ទេ គឺ​ខេត្ត​​​ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​ខេត្ត​​កែប។

ការ​ប្រកាស​លទ្ធផល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​កញ្ញា​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចំណែក​ខេត្ត​ដទៃ​ទៀត​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១០ កញ្ញា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល