កម្មការិនី រោងចក្រ វ៉ូណាមី នៅ​ខេត្ត​តាកែវ ៤៣ នាក់​ ដួល​សន្លប់

ដោយ អាស៊ីសេរី
2020-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ វ៉ូណាមី ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ ចំនួន ៤៣នាក់ ដួល​សន្លប់​ដោយ​មិន​ដឹង​មូលហេតុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០២០។
កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ វ៉ូណាមី ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ ចំនួន ៤៣នាក់ ដួល​សន្លប់​ដោយ​មិន​ដឹង​មូលហេតុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ

កម្មការិនី​ ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ វ៉ូណាមី ស្ថិត​នៅ​​ភូមិ​សំរោង ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ ចំនួន​៤៣នាក់ ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ លោក នុត ស៊ីណា ប្រាប់​អាស៊ី​សេរី​ថា គិត​ត្រឹម​ថ្ងៃ​​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​ គ្រូ​ពេទ្យ​មិន​ទាន់​អនុញ្ញាត​​ ឲ្យ​កម្មការិនី​​​ដួល​សន្លប់​ទាំង​អស់​ ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ ដោយ​នៅ​តាម​ដាន​សុខ​ភាព​បន្ត​។ ទោះ​យ៉ាង​ណា លោក​ថា មិន​មាន​ការ​កម្មការិនី​ណា ​​ប៉ះពាល់​​​​​សុខភាព​​ធ្ងន់ធ្ងរ​ទេ។

លោក នុត ស៊ីណា ឲ្យ​ដឹង​ថា កម្មការិនី​​ចំនួន​៦​នាក់ ​សម្រាក​នៅ​មណ្ឌល​សុខភាព​​ឃុំ​សូភី ឯ​៣៧​នាក់​ទៀត​ សម្រាក​នៅ​​គ្លីនិក​ឯកជន។ លោក​ ថា គ្រូ​ពេទ្យ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ដួល​សន្លប់​បាន​ទេ ដោយ​រង់ចាំ​គណៈកម្មការ​ស្រាវជ្រាវ​ របស់​ក្រសួង​ការងារ​សិន។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្កេត​ឃើញ​ថា ករណី​កម្មករ​បន្ត​​ដួល​សន្លប់​កើត​មាន​មិន​ថមថយ​ ព្រោះ​តែ​ជីវភាព​រស់​នៅ​ មិន​ទាន់​ប្រសើរ​ ខ្យល់​អាកាស​នៅ​កន្លែង​ធ្វើការ​ ក្នុង​​អគារ​រោងចក្រ និង​ ការ​ព្យាបាល​កម្មករ​ដួល​សន្លប់ តែ​មិន​ព្រម​កែ​លម្អ​អគារ​រោងចក្រ ឲ្យ​មាន​ខ្យល់​ទូលាយ​ចេញ​ចូល​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល