​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ជន​បរទេស ៧នាក់ រឿង​ចាប់​ជំរិត និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា

ដោយ វ៉ែន សុមេធ
2020-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​នីហ្សេរីយ៉ា ៣នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០២០ ក្នុង​ករណី​ចាប់​ជំរិត និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជនជាតិ​នីហ្សេរីយ៉ា ៣នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០២០ ក្នុង​ករណី​ចាប់​ជំរិត និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
រូប៖ នគរបាល​ជាតិ

ជនជាតិ​នីហ្សេរីយ៉ា ៥នាក់ និង​ជនជាតិ​វៀតណាម ២នាក់ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ឃាត់​ខ្លួន ក្នុង​ករណី​ចាប់​ជំរិត និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ នី​ហ្សេរីយ៉ា​ ចំនួន ៤នាក់ ពាក់​ព័ន្ធ​និង​ករណី​ចាប់​ជំរិត​នៅ​ប្រទេស​វៀតណាម ហើយ​ឆ្លង​ចូល​មក​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក សេង ហៀង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​ឆែក​ឆែ​​ទីតាំង​ខុន​ដូរ​មួយ​កន្លែង​ស្ថិត​នៅ​ខណ្ឌ​សែនសុខ ហើយ​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា ៤នាក់ ជា​ជន​សង្ស័យ​រួម​និង​វត្ថុ តាង​មួយ​ចំនួន​ទៀត។

កាល​ពី​ពេល​ថ្មីៗ នេះ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ក៏បាន​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​៣នាក់ ផ្សេងទៀត ករណី​ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​ ក្នុង​នោះ​មាន​ជន​ជាតិ​នីហេ្សរីយ៉ា​ម្នាក់​និង​ជនជាតិ​វៀតណាម ២នាក់។

ជន​បរទេស​ទាំង​នោះ​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ធ្វើ​សកម្មភាព​ ជួញដូរ​គ្រឿងញៀន​ ចាប់ជំរិត​ និង​ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើណេត​ជា​ដើម។

មន្ត្រី​នគរបាល​អនុវត្ត ច្បាប់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ទាំង​អស់នោះ ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល