អាជ្ញាធរ​អប្សរា​រឹត​បន្តឹង​មិន​ឲ្យ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​តំបន់​អង្គរ​ដោយ​គ្មាន​ការ​អនុញ្ញាត

ដោយ ហង្ស សាវយុត
2015-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ក្រុម​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hang Savyouth

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ជូន​ដំណឹង ព្រម​ទាំង​បង្ហាញ​កាត​ថ្មី​មួយ​ប្រភេទ​ជំនួស​ឲ្យ​លិខិត​អនុញ្ញាត សម្រាប់​ផ្ដល់​ជូន​ក្រុម​អ្នក​សារព័ត៌មាន​ណា​ដែល​ចង់​ចូល​ទៅ​ថត​យក​រូបភាព​ប្រាសាទ​បុរាណ​នានា នៅ​ក្នុង​តំបន់​នៃ​ឧទ្យាន​អង្គរ​ក្នុង​រយៈពេល​ខ្លី។

ការ​ផ្ដល់​ជូន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត ក្នុង​ការ​ចូល​ទៅ​ថត​យក​រូបភាព​អង្គរ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​អប្សរា ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​មួយ ដែល​ហាម​ឃាត់​មិន​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា អាច​យក​ម៉ាស៊ីន​ថត​រូប ឬ​ក៏​ម៉ាស៊ីន​វីដេអូ​ធំៗ​ទៅ​ថត​រូប​ប្រាសាទ​បុរាណ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​បាន​ឡើយ។

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ជូន​ដំណឹង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ទាំង​ក្រុម​អ្នក​កាសែត​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ក្រុម​អ្នក​កាសែត​មក​ពី​តំបន់​ផ្សេង​ទៀត គឺ​មិន​អនុញ្ញាត​ឲ្យ​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​ធុន​ធំ ទៅ​ថត​រូប​ប្រាសាទ​បុរាណ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​ឡើយ។

មន្ត្រី​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​បាន​លើក​បង្ហាញ​កាត​មួយ​ប្រភេទ​ក្នុង​ពេល​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជាមួយ​ក្រុម​អ្នក​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​វិច្ឆិកា ថា ចាប់​ពី​ពេល​នេះ​ត​ទៅ រាល់​អ្នក​កាសែត និង​ក្រុមហ៊ុន​ណា​ដែល​ចង់​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​ធុន​ធំ ទៅ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​ឧទ្យាន​អង្គរ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា​ជា​មុន។

លោក ឡុង កុសល បញ្ជាក់​ថា អាជ្ញាធរ​អប្សរា​បាន​ធ្វើ​កាត​ទំហំ​តូច​មួយ​ជំនួស​ឲ្យ​លិខិត​អនុញ្ញាត ដើម្បី​ជូន​ទៅ​ដល់​អ្នក​កាសែត​ណា​ដែល​ចង់​ថត​រូប​អង្គរ យក​ទៅ​ផ្សាយ​ព័ត៌មាន ចៀសវាង​កុំ​ឲ្យ​មាន​អ្នក​បន្លំ​មក​ថត​រូប​យក​ទៅ​ឃោសនា​ពាណិជ្ជកម្ម​ផ្សេងៗ៖ «មិន​មែន​រឿង​មិន​ទុក​ចិត្ត​គ្នា​រឿង​អី​ទេ បញ្ហា​វា​នៅ​ត្រង់​ថា រូបភាព​ហ្នឹង​កន្លង​មក ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ទូលំទូលាយ​មក​ហើយ»

អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​កាត​សម្រាប់​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត ចូល​ទៅ​ថត​រូប​ប្រាសាទ​បុរាណ​នោះ គឺ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​មួយ​កម្រិត​ទៀត ពីព្រោះ​ថា កាល​ពី​ពេល​កន្លង​ទៅ រាល់​អ្នក​កាសែត​ណា​ដែល​មាន​ម៉ាស៊ីន​ថត​រូប និង​កាមេរ៉ា​វីដេអូ​ធំៗ ចង់​ចូល​ទៅ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​ឧទ្យាន​អង្គរ គឺ​ត្រូវ​ទៅ​សុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ហើយ​ត្រូវ​រង់ចាំ​មួយ​រយៈពេល​ទៀត។

វិធានការ​របស់​អាជ្ញាធរ​អប្សរា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ឡើង​វិញ បន្ទាប់​ពី​អនុក្រឹត្យ​ស្ដីពី​ការ​ហាម​ឃាត់​មិន​ឲ្យ​ថត​រូប​អង្គរ យក​ទៅ​ធ្វើ​ជា​ស្បត (Spot ) ផ្សាយ​ពាណិជ្ជកម្ម​រក​កម្រៃ​ផ្ទាល់​ខ្លួន បាន​ចេញ​ឲ្យ​អនុវត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ គាំទ្រ​ចំពោះ​អនុក្រឹត្យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​ថត​វីដេអូ​ធុន​ធំ ទៅ​ថត​រូបភាព​អង្គរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​នេះ។ លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ មិន​អាច​ឲ្យ​គេ​មក​ថត​រូប​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ផល​ចំណេញ​ឯកជន​ដោយ​ងាយៗ​ឡើយ៖ «អា​ហ្នឹង​វា​ត្រូវ ព្រោះ​ច្បាប់​ចែង​អ៊ីចឹង​មក ហើយ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង ដើម្បី​បង្ការ​កុំ​ឲ្យ​អ្នក​ថត​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម»

មន្ត្រី​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា គេ​អាច​សម្រប​សម្រួល​ឲ្យ​តែ​អ្នក​កាសែត​មួយ​គត់ ដែល​អាច​ថត​រូប​ប្រាសាទ​បុរាណ​នានា​យក​ទៅ​ប្រើប្រាស់​ផ្សព្វផ្សាយ ក្រៅ​ពី​នោះ បើ​ក្រុមហ៊ុន​ណា​ថត​រូប​អង្គរ​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន គឺ​ត្រូវ​តែ​បង់​លុយ មុន​នឹង​អនុញ្ញាត​ឲ្យ​ថត​យក​រូបភាព​នានា។ ទោះ​យ៉ាង​ណា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មាន​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​បែប​ទេសចរណ៍​ធម្មតា មិន​ត្រូវ​បាន​ហាម​ឃាត់​ទេ គឺ​អាច​ថត​រូប​ដោយ​សេរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

What's the point for tourist to go to Cambodia?

Dec 05, 2015 11:53 PM

អ្នក​អាន​អនាមិក

តើកាម៉េរ៉ាធំដែលហាមឃាត់នោះមានដូចជាប្រភេទអ្វីខ្លះទៅ? "មន្ត្រី​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា គេ​អាច​សម្រប​សម្រួល​ឲ្យ​តែ​អ្នក​កាសែត​មួយ​គត់ ដែល​អាច​ថត​រូប​ប្រាសាទ​បុរាណ​នានា​យក​ទៅ​ប្រើប្រាស់​ផ្សព្វផ្សាយ ក្រៅ​ពី​នោះ បើ​ក្រុមហ៊ុន​ណា​ថត​រូប​អង្គរ​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន គឺ​ត្រូវ​តែ​បង់​លុយ មុន​នឹង​អនុញ្ញាត​ឲ្យ​ថត​យក​រូបភាព​នានា។" តើក្រុមហ៊ុនប្រភេទណាមិនអាចថតរូបប្រាសាទយក​ទៅ​ប្រើប្រាស់​ផ្សព្វផ្សាយ?

Dec 01, 2015 10:14 AM

Mahanhean

ពី Phnom Penh

ខ្ញុំគិតថា ប្រសិនបើដូច្នោះមែន នេះគឺជាការរឹតត្បិតសេរីភាពរបស់ ភ្ញៀវទេសចរ និងក៏ជាយុទ្ធនាការបិតបាំងមិនឲ្យគេផ្សាយរូបភាព ឬក៏ព័ត៌មានទាក់ទងនឹងប្រាសាទអង្គរដែរ។ តើនេះជាគំនិត​ដើម្បីទាក់ទាញភ្ញៀវទេសចររបស់រដ្ឋាភិបាលកម្ពុជា ឬក៏ដើម្បីបន្ទុកបង្អាក់កុំឲ្យមានគេមកទស្សនាកំសាន្តតំបន់អង្គរ? (ដូចម្ចាស់បញ្ចេញមតិទី១ បានបង្ហាញស្រាប់នោះគឺជាអ្វី​ដែលរដ្ឋាភិបាលកម្ពុជា គួរពិចារណា!)
ចំពោះរូបខ្ញុំសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា អំពីការពុំអនុញ្ញាត មិនឲ្យថតរូបនៅតំបន់អង្គរ គឺមិនខុស​ពីការទប់ស្កាត់​មិនឲ្យមានការផ្សព្វផ្សាយអំពីអារ្យធម៌ខ្មែរ ទៅកាន់ពិភពលោក៕
មឿន ញាណ

Dec 01, 2015 12:45 AM

អ្នក​អាន​អនាមិក

I was tell you are so many times
don't come and travel in Cambodia
was not freedom
and don't eat Cambodia food
Vietnam is they not like
stop and stop Angkor wat mean nothing
just like stone
they not like you take a pitcher
why you spent that money for nothing.

Nov 30, 2015 02:22 PM

អ្នក​អាន​អនាមិក

Do you know how to read Khmer? Do you understand what they say in the news?...Look at your English!! It's just a shit. They ban only Professional Cameras that are used for commercial purpose only. They allow all types of tourist cameras....Mind your language and wash your mouth before you speak out

Dec 01, 2015 03:12 AM

គេហទំព័រ​ទាំងមូល