មន្ត្រី​អាដហុក​សង្ស័យ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បាញ់​សម្លាប់​ជន​សង្ស័យ​លួច​ម៉ូតូ

ដោយ ហ៊ុំ ចំរើន
2015-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សព​ជន​សង្ស័យ​លួច​ម៉ូតូ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
សព​ជន​សង្ស័យ​លួច​ម៉ូតូ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
Photo ADHOC

ទាញ​យក​កម្មវីធីមន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ បើក​ការ​ស៊ើប​អង្កេត​ករណី​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចាប់​ជន​សង្ស័យ​លួច​ម៉ូតូ ដោយ​បាញ់​សម្លាប់​នៅ​កន្លែង​កើត​ហេតុ។

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ប្រមាណ ៥​នាក់ កាល​ពី​ថ្ងៃ​ទី​២៤ សីហា កន្លង​ទៅ បាន​តាម​ចាប់​ចោរ​លួច​ម៉ូតូ​ហុងដា​សេរី ២០១៥ ចំនួន ២​គ្រឿង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ករណី​នេះ ប៉ូលិស​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ យិន ចាន់លាប អាយុ ៣២​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​ជា​ជន​សង្ស័យ​លួច​ម៉ូតូ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​បាញ់​សម្លាប់។

សូម​ស្ដាប់ លោក ហ៊ុំ ចំរើន ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ រាយការណ៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

kc_sela

ពី Phnom Penh

អត់ការងារធ្វើមែន ពួកអាអាដហុកហ្នឹង???? បាញ់ចោរងាប់សោះ គិតពីសិទ្ធិមនុស្សម្ល៉េះ?
ចុះពេលពួកអាចោរហ្នឹងបាញ់មនុស្សស្លាប់ បាញ់ប៉ូលីស្លាប់ មិនឃើញពួកអាដហុកហ្នឹង គិតរឿងសិទ្ធិមនុស្សផង

Aug 31, 2015 09:39 AM

គេហទំព័រ​ទាំងមូល