កម្ពុជា​និង​វៀតណាម​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​កងទ័ព​រវាង​ប្រទេស​ទាំងពីរ

ដោយ ថន ថារ៉ូ
2019-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។
Photo courtesy of TEA BANH's Facebook Page

មន្ត្រី​យោធា​វៀតណាម និង​កម្ពុជា បាន​ពិភាក្សា​គ្នា​ជុំវិញ​កិច្ច​សហប្រតិបត្តិការ និង​ការ​បណ្ដុះបណ្ដាល​វិស័យ​យោធា​រវាង​កម្ពុជា​និង​វៀតណាម ជាពិសេស​កិច្ចសហការ​បណ្ដុះបណ្ដាល​និស្សិត​នាយទាហាន​រវាង​សកល​វិទ្យាល័យ​កា​ពារ​ជាតិ​កម្ពុជា និង​សាលា​បណ្ឌិត​យោធា​ការពារ​ជាតិ​នៃ​ប្រទេស​វៀតណាម។ ក្នុង​កិច្ចប្រជុំ រវាង​នាយក​សកល​វិទ្យាល័យ​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍ ជា តារា និង អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម​និង​ជា​នាយអគ្គសេនាធិការ​ក​ង​ទ័ព​ប្រជាជន​វៀតណាម ឧត្ដមសេនីយ៍ឯក ផាន់ វ៉ាន់ជាង (Phan Van Giang) ក្នុង​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា លោក​ឧត្ដមសេនីយ៍ ផាន់ វ៉ាន់ សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​និង​ការ​បណ្ដុះបណ្ដាល​យោធា​ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​អនាគត​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​សមយុទ្ធ​យោធា​និង​ការ​បណ្ដុះបណ្ដាល​ជាមួយ​ប្រទេស​លោក​ខាងលិច ពិសេស​ជាមួយ​សហរដ្ឋអាមេរិក នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​។ ក្រោយ​ការប្រកាស​ផ្អាក​សមយុទ្ធ​និង​ការ​បណ្ដុះបណ្ដាល​ជាមួយ​អាមេរិក រដ្ឋាភិបាល​កម្ពុជា ក៏បាន​ធ្វើ​លំហាត់​សមយុទ្ធ​យោធា ជា​បន្តបន្ទាប់​ជាមួយ​ប្រទេស​ចិន និង​វៀតណាម។

ក្នុង​ពេល​ថ្មីៗ​នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ក្នុង​បំណង​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិ​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Sok Chea

ពី Phnom Penh

Don't fall into the trick of Vietnam. Our soldiers must protect our motherland, not serve benefit of individual but our nation, our people.

Nov 22, 2019 01:43 AM

គេហទំព័រ​ទាំងមូល