លេខ​ទូរស័ព្ទ Hotline ២៤​ម៉ោង​លើ ២៤​ម៉ោង​របស់​ទូត​ខ្មែរ​នៅ​កូរ៉េ ហៅ​មិន​លើក

ដោយ មួង ណារ៉េត
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូតខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូតខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

លេខ​ទូរស័ព្ទ Hotline ២៤​ម៉ោង លើ ២៤​ម៉ោង ដែល​តំណាង​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង អះអាង​ថា មាន​មន្ត្រី​ឆ្លើយតប ២៤​ម៉ោង លើ ២៤​ម៉ោង​នោះ តាម​ពិត​គ្មាន​អ្នក​ទទួល​សោះ ពេល​អាស៊ីសេរី​ទូរស័ព្ទ​ចូល កាល​ពី​ថ្ងៃ​ទី​៦ មីនា។

លេខ​ទូរស័ព្ទ Hotline 010-4888-7848 ដែល​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌីម៉ង់ ដែល​អះអាង​ថា ក្រុមការងារ​ពិសេស និង​ចំពោះ​កិច្ច​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង បង្កើត​ឡើង​ដើម្បី​ទទួល​រាល់​សំណួរ សំណូមពរ ក្តី​កង្វល់​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ជុំវិញ​បញ្ហា​មេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ​-១៩ នេះ គឺ​តេ​ចូល តែ​គ្មាន​អ្នក​ទទួល​ទេ។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជាច្រើន​ធ្លាប់​រអ៊ូរទាំ និង​រិះគន់​មន្ត្រី​ទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ថា​ស្ពឹក​ស្រពន់ និង​មិនសូវ​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​របស់​ពលករ​ខ្មែរ​នៅ​ទីនោះ​ទេ ព្រោះ​ទូរស័ព្ទ ជួនកាល​ទូរស័ព្ទ​ចូល​មួយថ្ងៃ​រាល់​ល្ងាច ក៏​គ្មាន​អ្នក​លើក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល