តំណាងរាស្ត្រ​ស៊ីប (Cyprus) ​ទាមទារ​អាជ្ញាធរ​ខ្លួន​បកស្រាយ​រឿង​លក់​សញ្ជាតិ​ឱ្យ​បក្ខពួក​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2019-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
លោក នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
រូប៖ ហ្វេសប៊ុក​លោក នេត សាវឿន និង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​នៃ​ប្រទេស​ស៊ីប ឬ​ជា​ភាសា​អង់គ្លេស​ហៅថា ប្រទេស​សាយព្រឺស (Cyprus) អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ (Irene Charalambides) ទាមទារ​ឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​នេះ ចេញមុខ​បកស្រាយ​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ និង​លិខិតឆ្លងដែន​របស់​ប្រទេស​នេះ ឱ្យ​ទៅ​សាច់ញាតិ និង​បក្សពួក​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន។

ការ​ទាមទារ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពេល​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Retuers) បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ លាត​ត្រដាង​​ឱ្យដឹង​ថា សមាជិក​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យ​សម្បត្តិ​មហាសាល​តម្កល់​នៅ​ប្រទេស​ស៊ីប ក្នុង​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ហើយ​ពួកគេ​បាន​ទិញ​សញ្ជាតិ​ប្រទេស​ស៊ីប។ បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ សមាជិក​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនោះ​រួមមាន​ក្មួយ​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមឡេង និង​ស្វាមី​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភរិយា អ្នកស្រី ជឹង សុភាព (​ហៅ​យាយ​ភូ​) និង​ស្វាមី គឺ​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដី​នៅ​តំបន់​បឹងកក់។

តំណាងរាស្ត្រ​ស្ត្រី​ជា​អតីត​អ្នកកាសែត​សញ្ជាតិ​ស៊ី​ប និង​ជា​តំណាង​ពិសេស​របស់​ប្រទេស​ស៊ីប ទទួលបន្ទុក​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ នៃ​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ និង​សន្តិសុខ​អឺរ៉ុប ហៅ​កាត់​ថា OSCE អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ទី​១៧ តុលា ថា អ្នកស្រី​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​ស៊ីប ចេញមុខ​បកស្រាយ​ចំពោះ​បញ្ហា​នេះ។ អ្នកស្រី​សរសេរ​ថា នេះ​ជា​រឿង​ចំអក​ឡក​ឡើយ​ដល់​អន្តរជាតិ ហើយ​ដែល​គេ​មិន​អាច​ផ្ដល់​យុត្តិកម្ម ឬ​ហេតុផល​ជា​លេស​មក​លុបលាង​កំហុស​នេះ​បាន​ឡើយ។

ការ​ទទួល​បាន​សញ្ជាតិ និង​លិខិតឆ្លងដែន​នៃ​ប្រទេស​ស៊ីប​នេះ នឹង​អនុញ្ញាត​ឱ្យ​សមាជិក​ក្រុម​គ្រួសារ និង​បក្ខ​ពួក​លោក ហ៊ុន សែន ទាំងនេះ អាច​ទទួល​បាន​សញ្ជាតិ​អឺរ៉ុប នៅ​ក្នុង​សហភាព​អឺរ៉ុប។

ផ្អែក​តាម​អត្ថបទ​ស៊ើបអង្កេត​របស់​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ​ឱ្យ​ដឹង​ថា សមាជិក​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ទាំងនេះ ភាគច្រើន​បាន​ទទួល​សញ្ជាតិ និង​លិខិតឆ្លងដែន​ប្រទេស​ស៊ីប ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ស្រប​ពេល​ដែល​កាលណោះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ​ផែនការ​សម្ងាត់​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​» ខែ​កក្កដា ឆ្នាំ​២០១៨​។ នេះ​អាច​បញ្ជាក់​ថា មន្ត្រី​ទាំងនោះ​មិន​ទុកចិត្ត​នឹង​របប​លោក ហ៊ុន សែន ខ្លួនឯង។

សារព័ត៌មាន​ដដែល​រាយការណ៍​បន្ត​ថា ផ្អែក​តាមច្បាប់​ប្រទេស​ស៊ីប ដើម្បី​ទទួល​បាន​សញ្ជាតិ​ប្រទេស​នេះ ជនបរទេស​ត្រូវ​យក​ប្រាក់​មក​វិនិយោគ​ក្នុង​ប្រទេស​នេះ យ៉ាងហោចណាស់​ចាប់ពី ២​លាន​អឺរ៉ូ​ឡើង​ទៅ ដែល​ក្នុង​នោះ​ទឹកប្រាក់​យ៉ាងហោចណាស់ ៥​សែន​អឺរ៉ូ ត្រូវ​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​។ បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ ដដែល គណៈកម្មការ​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​កាលពី​ខែ​មករា​ថា លិខិតឆ្លងដែន​ទទួល​បាន​តាមរបៀប​នេះ ឬ​ហៅថា «Golden Passports» អាច​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​យក​មក​ប្រើ​ជា​ឈ្នាន់ ដើម្បី​ជ្រៀត​ចូល​ទៅ​សហភាព​អឺរ៉ុប និង​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​អំពើ​លាង​លុយ​កខ្វក់ អំពើពុករលួយ និង​ការ​គេចវេះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Only fascist communism,authoritarianism,dictatorship are stay above the law

November 9,2019 is a big event in P Penh city with Dozens world leaders and closer 100 foreign news will pouring into Cambodia to companion Sam Rainsy and all opposition leaders to return home to rescue EBA/GPS sanctions,restore democracy system with release all political prisoners before a deadline coming by dictator Hun Sen opposed.Most foreign journalists are from around the corner of the world to see a last longest dictator"HS" who ruled Cambodia in the last 4 decades repressive.

Oct 18, 2019 05:11 PM

dictator Hun Sen rogue govm't is unofficial pm,unofficial election,unofficial govm't,unrecognized by international community,UN,or world superpowers no support it...time to change a new head machine by power of pple

We the Khmer pple with CNRP/CPP including all political parties and all khmer military men/officers,there is a best time for all of us to make a change new head machine,time to change a new leadership,time to freedom,democracy,free speech,free press with oh the pple,for the pple and by the pple,equal right for all,justice for all by without anyone above the Law.And all khmer have rights to chosen,or right to vote anyone else that they like it,respect,trustworthy,good man as their representatives in their community,districts,congress,senator and pm or president by choices,and they can remove,or kick them out by vote if found something wrong doing.But,unlikely as current govm't today who rule by iron fist with one-man-rule and one-man-lead for life"fascist communism,authoritarianism,dictatorship regime,military dictatorship and itself party ruler and made all pple living in fears like Pol Pot regime"Killing fields era".Whom we gonna change this man? fascist dictator Hun Sen who ruled us 4 decades brutal.16 million pple we just want him to go wherever he wants"enough is enough"to stop all khmer pple suffering and stop all khmer pple live in fears by this evil man.Otherwise,we want to rescue our EBA/GPS sanctions coming with work around all our friendships around the world at international stage and moving our country toward prosperity,stability and peace.

Oct 18, 2019 04:27 PM

គេហទំព័រ​ទាំងមូល