អគ្គិសនី​កម្ពុជា​សោកស្ដាយ​ចំពោះ​ការ​ដាច់​ភ្លើង​ស្ទើរ​ទូទាំង​ប្រទេស​កាល​ពី​យប់​មិញ

ដោយ អ៊ុង សេរីវុទ្ធ
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ថ្លែង​សោកស្ដាយ​និង​សុំទោស​ដល់​សាធារណជន ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​ស្ទើរ​ទូទាំង​ប្រទេស កាល​ពី​យប់​ចុង​ក្រោយ​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក។

លោក កែវ រតនៈ បាន​ថ្លែង​ដូច្នេះ​កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា​ការ​​ដាច់​ភ្លើង​នេះ បណ្ដាល​ពី​ការ​ដាច់​ចរន្ត​ភ្លើង និង​តង់ស្យុង​ខ្ពស់​នៅ​ប្រទេស​វៀតណាម ៖ «នៅ​ពេល​យប់​មិញ​នេះ​យើង​កំពុង​​យក​ភ្លើង​ពី​វៀតណាម​១៥០​គីឡូ​វ៉ាត់​បន្ថែម​ មក​ផ្គុំ​នឹង​ប្រភព​ក្នុង​ស្រុក ក្នុង​ចន្លោះ​សរុប​ជាង​៥០០​គីឡូ​វ៉ាត់​ដើម្បី​ផ្គត់ផ្គង់​ទូទាំង​ប្រទេស»

លោក កែវ រតនៈ បញ្ជាក់​ថា ក្រោយ​ពី​នាយករដ្ឋមន្ត្រី ហៅ​ទូរស័ព្ទ​ឲ្យ​ក្រុម​ជំនាញ​ស្រាវជ្រាវ​ជា​បន្ទាន់​មក ក្រុម​ជំនាញ​បាន​ស្រាវជ្រាវ​បឋម និង​ការ​ធ្វើការ​ផ្ទាល់​ជាមួយ​វៀតណាម បាន​រក​ឃើញ​ថា សៀគ្វី​ទាំងពីរ​បាន​ឆ្លង​ចរន្ត​គ្នា នៅ​តំបន់​ជោដុក ប្រទេស​វៀតណាម។ លោក​បន្ត​ថា ភ្លាមៗ​ក្រុម​បច្ចេកទេស​វៀតណាម​បាន​ជួសជុល​១​ខ្សែ​ឡើង​វិញ ហើយ​នៅ​បន្ត​ស្រាវជ្រាវ​១​ខ្សែ​ទៀត​ដែល​កំពុង​មាន​បញ្ហា។

ក្រោយ​ពី​ដាច់​អគ្គិសនី​ភ្លាមៗ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​សរសេរ​លើ​ថាមឡាញ (Timelines) របស់​ខ្លួន​ពី​ការ​ដាច់​ភ្លើង​នេះ ហើយ​បន្ទាប់​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​ថ្លែង​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​អះអាង​ថា​ការ​ដាច់​ភ្លើង​នេះ មិន​មែន​ជា​ចេតនា​នយោបាយ​នៃ​ក្រុម​ណាមួយ ឬ​ជា​អំពើ​ភេរវកម្ម​នោះ​ទេ តែ​វា​ជា​បញ្ហា​បច្ចេកទេស​តែ​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ​លោក ហ៊ុន សែន ក៏​ថ្លែង​សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ចំពោះ​ការ​ដាច់​ភ្លើង​នេះ​ផង​ដែរ។

ចំណែក​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន និង​កុំ​មាន​ការ​ច្របូក​ច្របល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

You are not look like Keo Rattanak you should Nguyen Thy instead right or wrong ?

Nov 27, 2015 08:03 PM

អ្នក​អាន​អនាមិក

Yes you are right Keo Rattanak look like me,my name is Khlok Chea my eye is not like that and I speak Khmer very well and finished Bac II 1970.

Nov 28, 2015 03:26 AM

អ្នក​អាន​អនាមិក

ទានប្រុសទៅនិយាយអី អារឿងមុខរឿងភ្នែកនោះ វាអាចឆ្លង​គ្នាបាន​តើ តែសំខាន់នោះគឺឈ្មោះខ្មែរស្បាស់ណាស់ និងសំខាន់ជាង​នេះ​ទៅទៀត អត្តសញ្ញាណប័ណស្មែរសុទ្ធសាត អញ្ចឹងគឺស្មែរហើយ មើល​ថោងសារ៉ាត់ កែវសារី ជាដើម មើលមេចមិនឈ្មោះស្មែរ និយាយស្មែរ តែដល់មើល ឌីអិនអេ កាដុំសែប តែកុំទៅគិត​អីយើង​បងប្អូនគ្នាតើ​ យូសាប់គង់តាទៅផ្លូវហ្នេទេ មិនអញ្ចឹង?

Nov 30, 2015 01:29 AM

អ្នក​អាន​អនាមិក

If Vietnam said yes is yes,if no is no.Everything is under Nguyen control over Cambodia not depend by us.In the west side of country depend on Thailand electricity.So East for Nguyen West for Katikachan.

Nov 27, 2015 05:18 PM

HuSein is psychopathic monster

In a week ago ,HuSein broadcasted in national tv and claimed that there is no water boat festival at waterfront in Phnom Penh city ,because lack of shallow water this year and no any boat can diving through the Mekong river "but except heavies illegal n.vietcong's sand dragging boat can can do " sic ". Now ,why he can made a water boat festival ? this badass dictator is very hard to believe him "flip flop all the time-shame thuggish " .And why the entire country going blackout? ,because badass dictator's govn't don't pay the bills on time "over due ",and the viet smart ass blames to the main circuit breaker problem " maybe evil man HuSein fears his own threat and his life is being nearest ",he hears bright light place like a psychopathic monster who likely to walk in darkness .

Nov 27, 2015 12:01 PM

Khom

ពី Brisbane

This is a pilot that VN warns Hun Sen.

Nov 27, 2015 04:46 AM

អ្នក​អាន​អនាមិក

ទានខ្ញុំបាទយល់ថា មិនមែនរុំឮក ហ ស​ ទេទាន យួនវាចង់ប្រមាន​ជាតិខ្មែរថា ឆ្នាំ ២០១៨​ ពេលរាប់ក្រដាស់ឆ្នោតដែលគេគូសហើយ អាចអត់មានភ្លើងអគ្គិសនី ម៉ាយប់អញ្ចឹងអីទៅ មេចដែរទាន? កុំចូរជាមួយអាន់។

Nov 30, 2015 01:20 AM

True Story

ពី Hanoi

ការដាច់ចរន្តអគ្គិសនីនេះ ហាក់ដូចជាការគាប់ជួននឹងការផ្អាករាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង ការរំលឹកដល់ជនរងគ្រោះរត់ជាន់គ្នានៅកោះពេជ្រដូច្នេះដែរ ក៏ហាក់ដូចជាសំដែងនូវគុណសម្បត្តិរបស់រាជរដ្ឋាភិបាល ដែលបានផ្អាករាជពិធី បើមិនដូចនោះទេ ប្រាកដជាមានអ្នករត់ជាន់គ្នាស្លាប់ដូចឆ្នាំ២០១០។ តាមន័យនេះ ឆ្នាំ២០១៧ និង ២០១៨ .... ប្រាកដណាស់នឹងមិនមានរាជពិធីនេះទេ។ តែក៏អាចថាមានដែរ ប៉ុន្តែចំនួនអ្នកចូលរួមមានកំណត់ (អ្នកមកទស្សនាមិនហ៊ានមកមើល ពីព្រោះខ្លាច) និង ចំនួនអ្នកការពារត្រូវមានចំនួនច្រើនលើសលប់។

Nov 27, 2015 01:37 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល