ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាសីសេរី
2019-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ស្វែង​រក​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៩។
សកម្មភាព​ស្វែង​រក​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៩។
រូប៖ ហ្វេសប៊ុក គួច ចំរើន

អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុង​ស្វះ​ស្វែងរក​ភ្ញៀវ​ទេសចរ ជា​នារី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង ក្រុង​កោះរ៉ុង កាល​ពី​ពេល​ថ្មីៗ​នេះ ។ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន សរសេរ​លើ​ហ្វេសហ៊ុក (Facebook) របស់​លោក​ថា កម្លាំង​ចម្រុះ​របស់​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការរុករក បែង​ចែក​ជា ៣ មុខព្រួញ រួមមាន​កម្លាំង​រុករក​ក្នុង​ទឹក (Diving)​កម្លាំង​រុករក​តាម​ព្រៃភ្នំ បរិវេណ​ជុំវិញ​កោះ និង​តាម​បន្ទប់​ស្នាក់នៅ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស៊ើបអង្កេត​ស្វែងរក។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ថា ភ្ញៀវ​ទេសចរណ៍​រូប​នេះ បាន​មកដល់​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៩ និង​បាន​បាត់​ខ្លួន​កាលពី​២៤ ខែ​តុលា ដោយ​ពុំ​ដឹង​មូលហេតុ​។ លោក​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​រក​ឃើញ​ពី​តម្រុយ​ណាមួយ​នៃ​ការ​បាត់​ខ្លួន​នេះ​នៅឡើយ​ទេ។ «»

ជនបរទេស​ដែល​បាន​បាត់​ខ្លួន​នេះ មានឈ្មោះ អាមេលៀ ល្វីស (AMELIA LOUISE) សញ្ជាតិ​អង់គ្លេស អាយុ​២១ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣។

សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ដោយ​ដក​ស្រង​សំដី​របស់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា មុន​ពេល​បាត់​ខ្លួន គេ​បាន​ប្រទះឃើញ​នារី​នោះ​លើក​ចុង​ក្រោយ នៅ​ម៉ោង​៣​កន្លះ​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង។ សមត្ថកិច្ច​បាន​រក​ឃើញ​កាបូប និង​សម្ភារៈ​មួយ​ចំនួន​របស់​ជន​បាត់​ខ្លួន​នោះ នៅ​លើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង៕

AMELIA LOUISE

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សង្ស័យតែជាប់ទាក់ទងនឹងជនជាតិចិនចាប់ជម្រិតទេ!!

Oct 28, 2019 09:39 PM

គេហទំព័រ​ទាំងមូល