លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ផ្ដល់​ដំណឹង​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​ធ្វើ​កងទ័ព

ដោយ ប្រាជ្ញ ចេវ
2015-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ទាហាន​ជា​អនុរក្ស​ឆែក​សំណុំ​ឯកសារ​ចូល​ប្រឡង​របស់​បេក្ខជន នា​ការិយាល័យ​ប្រឡង​នៅ​វិទ្យាល័យ​បាក់ទូក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​ទាហាន​ជា​អនុរក្ស​ឆែក​សំណុំ​ឯកសារ​ចូល​ប្រឡង​របស់​បេក្ខជន នា​ការិយាល័យ​ប្រឡង​នៅ​វិទ្យាល័យ​បាក់ទូក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ដំណឹង​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី ទាក់ទង​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​កងទ័ព។ ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល យល់​ថា ប្រសិន​បើ​អ្វី​ដែល លោក ហ៊ុន ម៉ាណែត លើក​ឡើង​ជា​ឆន្ទៈ​ពិត គឺ​អាច​ទប់ស្កាត់​អំពើ​ពុក​រលួយ​បាន។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​អ្នក​ដែល​ដឹង​ករណី​ពុក​រលួយ​ពី​ការ​ប្រឡង​ចូល​ធ្វើ​កងទ័ព​នោះ ត្រូវ​រាយការណ៍​មក​គណៈកម្មការ​នៃ​ក្រសួង​ការពារ​ជាតិ ដែល​រៀបចំ​ការ​ប្រឡង​នៅ​ថ្ងៃ​ទី​២០ ធ្នូ នេះ។

មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ពាក់​ផ្កាយ​បី​លើ​ស្មា ដើរ​ពិនិត្យ​ការិយាល័យ​ប្រឡង​នៅ​វិទ្យាល័យ​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ ដោយ​លោក​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្ត​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ការ​ប្រឡង គណៈកម្មការ​បាន​តាម​ដាន​ត្រួត​ពិនិត្យ​តាំង​ពី​ការ​ដាក់​ពាក្យ ក្នុង​ពេល​ប្រឡង និង​ក្រោយ​ពេល​ប្រឡង៖ «នៅ​តាម​បន្ទប់​នីមួយៗ​យើង​មាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង ក្នុង​ការ​ត្រួត​ពិនិត្យ ហើយ​មាន​អនុរក្ស មេ​ប្រយោគ ត្រួត​ពិនិត្យ​ជា​ប្រចាំ​ក្នុង​ការ​ប្រឡង​នោះ​ដែរ។ ចឹង​ថា​សុក្រឹតភាព និង​ភាព​ច្បាស់លាស់ គឺ​អ្វី​ដែល​គណៈកម្មការ​យើង​ប្រឹង​ធ្វើ​ពី​មួយ​ឆ្នាំ​ទៅ​ហើយ​ឆ្នាំ»

នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រសួង​ការពារ​ជាតិ រៀបចំ​ការ​ចូល​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២០ នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៨ និង​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​៩ ដែល​មាន​បេក្ខជន​ប្រឡង​ទូទាំង​ប្រទេស​ជាង ៣៣.០០០​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ជាង ១.១០០​នាក់។

សព្វថ្ងៃ កង​យោធពល​ខេមរភូមិន្ទ​មាន​កងទ័ព​ជាង ១០​ម៉ឺន​នាក់។

បេក្ខជន​ចូលរួម​ការ​ប្រឡង​ប្រជែង​ម្នាក់ លោក ជឹម មករា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ចូលរួម​ប្រឡង​ពេល​នេះ ព្រោះ​ចង់​ចូលរួម​បម្រើ​ប្រទេស​ក្នុង​តួនាទី​ជា​យោធា ប៉ុន្តែ​បេក្ខជន​ជា​ត្រកូល​អ្នក​កសិករ​មក​ពី​ខេត្ត​រូប​នេះ សម្ដែង​ក្តី​បារម្ភ​ខ្លាច​មាន​អំពើ​ពុក​រលួយ​កើត​ឡើង ដែល​ជា​ឧបសគ្គ​មិន​អាច​ធ្វើ​ឲ្យ​ក្ដី​បំណង​របស់​គេ​ទទួល​បាន​ជោគជ័យ៖ «ចង់​មាន​ការ​ត្រួត​ពិនិត្យ​លើ​ការ​ប្រឡង បើ​សិន​ជា​មាន​ករណី​ពុក​រលួយ ព្រោះ​មាន​រឿង​ហ្នឹង អ្នក​ចេះ​អត់​ជាប់​ទេ»

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល លើក​ឡើង​ថា អង្គការ​របស់​លោក​មិន​ដែល​ទទួល​បាន​ទិន្នន័យ​ជាក់លាក់ នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ការពារ​ជាតិ នោះ​ទេ ប៉ុន្តែ​លោក​ថា ជា​រួម​នៅ​ក្នុង​ការ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ តែង​តែ​មាន​ករណី​បក្ខពួក​និយម និង​អំពើ​ពុក​រលួយ។ ទោះ​ជា​បែប​នេះ​ក្តី លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​អះអាង​របស់ លោក ហ៊ុន ម៉ាណែត មាន​ឆន្ទៈ និង​យន្តការ​ត្រឹមត្រូវ នឹង​អាច​ទប់ស្កាត់​អំពើ​ពុក​រលួយ​បាន៖ «ការ​អះអាង​ជា​ជំហាន​មួយ អ្វី​ដែល​សំខាន់​បំផុត គឺ​យន្តការ​បង្កើត​គណៈកម្មការ​ជ្រើស​រើស មាន​ការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​បេក្ខជន មាន​ការ​ត្រួត​ពិនិត្យ​នៃ​ការ​ប្រឡង ហើយ​មាន​តម្លាភាព​ក្នុង​ការ​ប្រឡង ទើប​យើង​អាច​ជឿ​ថា គ្មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រឡង»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និយាយ​ថា ខណៈ​ដែល​អំពើ​ពុក​រលួយ​កើត​មាន​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ លោក​ស្នើ​គណៈកម្មការ​នេះ​ជ្រើស​រើស​កងទ័ព មិន​ត្រូវ​ប្រកាន់​បក្ខពួក ត្រូវ​មាន​តម្លាភាព និង​យុត្តិធម៌។ លោក​ថា ប្រសិន​បើ​ការ​ជ្រើស​រើស​នេះ មាន​ភាព​មិន​ប្រក្រតី កងទ័ព​ដែល​បម្រើ​ប្រទេស​ក៏​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​ត្រឹមត្រូវ​បាន​តាម​តួនាទី​ដែរ។

បេក្ខជន​ដែល​មាន​សិទ្ធិ​អាច​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ជា​នាយ​ទាហាន មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​រហូត​ដល់ ២៥​ឆ្នាំ និង​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ថ្នាក់​បាក់ឌុប។ វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​ជ្រើស​រើស​នៅ​ពេល​នេះ គឺ​ចំណេះ​ដឹង​ទូទៅ ភាសា​អង់គ្លេស និង​កីឡា។ លទ្ធផល​បឋម នឹង​ត្រូវ​ប្រកាស​លើក​ទី​១ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ជ្រើស​រើស​នាយ​ទាហាន​នៅ​ពេល​នេះ ជា​ការ​ជ្រើស​រើស​ដូច​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ការពារ​ជាតិ និង​ដើម្បី​ត្រៀម​ជំនួស​នាយ​ទាហាន​ដែល​ចូល​និវត្តន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

militaire cambodgien

ពី Battambang

តើការជ្រើសរើសធនធាននាយទាហានដែលជាធនធានដ៏សំខាន់សម្រាប់ដឹកនាំកងទ័ពក្នុងថ្ងៃខាងមុខនេះគឺមានការពិនិត្យទៅលើជនជាតិទេ?មានអ្នកខ្លះជាជនជាតិដើមវៀតណាមតែគេមានឱកាសធ្វើជានាយទាហានខ្មែរ។រឺគ្រាន់តែមានអាយុ១៨ឆ្នាំដល់២៥ឆ្នាំ និងមានសញ្ញាបត្របាក់ឌុបគឺអាចចូលបាន?
ពេលពួកនោះចេញធ្វើវានឹងគ្រោះថ្នាក់ធំខ្ញុំមិនដែលឃើញប្រទេសណាធ្វើបែបនេះទេ!!!!
កុំស្រលាញ់អំណាចពេក....ជាតិសំខាន់ជាង

Dec 22, 2015 07:21 AM

អ្នក​អាន​អនាមិក

ទោះបីជា CPP ប្រឹងរើសទ័ពយ៉ាងណាក៏ដោយ ក៏កងទ័ពជាតិដែល​ស៊ី​ប្រាក់ខែ​ពីញើសឈាមរាស្ត្រ នោះគឺមិន​មែនជាទ័ពជាតិ ការពារ​ជាតិ​បំពេញតួនាទីរក្សា "បូរណភាណទឹកដី" នោះឡើយ។
ជាកត្តាសត្យានុម័ត កងទ័ពទាំងអស់គឺជាកងទ័ពបក្ស និងត្រូវតែ​ស្បទស្បែរការពារតែ "ក្រុមគ្រួសារត្រកូលហ៊ុន" និងរក្សាចំណងជា​មួយ​យួនឲ្យបានល្អប្រសើរបំផុតនិងត្រូវការយួនមកធ្វើការពីលើជានិច្ច។
សូមកូនខ្មែរទាំងអស់ពិចារណាឲ្យបានដិតដល់ណា ប្រយ័ត្នក្លាយជា កម្ពុជាក្រោមទី២ ហើយសូមមើលណា កងទ័ពបច្ចុប្បន្ននេះគឺ​ពួកកាន់​អំណាចសព្វថ្ងៃគេ​ការពារតែដែនដីបែកខាងលិចជាមួយ​"សៀម" តែប៉ុណ្ណោះ ហើយបែរជាទុកដែនដីបែកខាងកើតឲ្យ​"យួន" ទន្ទ្រានយកតាមចិត្តហើយមិនដែលឮពួកអស់នេះស្រែក​ពីការបាត់បង់ទឹកដីទៅលើយួននោះឡើយ។
ពីអ្នកស្រុកស្រែរស់នៅព្រំដែនជាប់ជាមួយយួន????

Dec 20, 2015 11:08 PM

អ្នក​អាន​អនាមិក

>< . ជ្រើសរើស កងទ័ព ដើម្បីអ្វី ? បើកងទ័ពឃើញតែនៅក្នុងក្រុង ការពារអំណាច បុគ្គល មិនឃើញកងទ័ពកម្ពុជា ទៅព្រំដែន វៀតណាម ការពារទឹកដី ផងនឹង « ឃើញតែកងទ័ពវៀតណាមនៅព្រំដែន រំកិលព្រំដែនចូលដីកម្ពុជា រហូត »

Dec 20, 2015 09:18 PM

អ្នក​អាន​អនាមិក

Corruption is a cancer cannot secure,but for my opinion to take care of this:
1- salary for everybody who work for government must be better to take care family and needed.
2-Make a strong law for anyone commits a corruption take out from a job,but salary is not 2 dollars a day and a price of everything mus be better to compare with salary.If you can do that I guarantee corruption will not be gone 100 percent,but a lot of better.Right or wrong.

Dec 20, 2015 12:37 PM

អ្នក​អាន​អនាមិក

>. ផឹកស្រាបៀ ជួយជាតិយើង អោយប្រជាពលរដ្ឋ មន្ត្រីរាជការ ស្លាប់រាល់ថ្ងៃ !

Dec 20, 2015 09:32 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល