ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​មរណភាព​លោក លី ក្វាន់យូ

ដោយ អ៊ុង សេរីវុទ្ធ
2015-03-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​សិង្ហបុរី​គោរព​វិញ្ញាណក្ខន្ធ​លោក លី ក្វាន់យូ (Lee Kuan Yew) ស្ថាបនិក​ប្រទេស​សិង្ហបុរី និង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៣ មីនា ២០១៥។
ពលរដ្ឋ​សិង្ហបុរី​គោរព​វិញ្ញាណក្ខន្ធ​លោក លី ក្វាន់យូ (Lee Kuan Yew) ស្ថាបនិក​ប្រទេស​សិង្ហបុរី និង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៣ មីនា ២០១៥។
Photo AFP

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​មរណភាព​របស់​លោក លី ក្វាន់យូ (Lee Kuan Yew) ស្ថាបនិក​នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ក្នុង​អាយុ​៩១ ឆ្នាំ ដោយសារ​ជំងឺ។

លោក ហ៊ុន សែន គ្រោង​នឹង​បញ្ជូន​មន្ត្រី​តំណាង​កម្ពុជា​ទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក លី ស៊ានឡុង (Lee Hsien Loong) ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក លី ក្វាន់យូ។

លោក លី ក្វាន់យូ ជា​ស្ថាបនិក និង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ប្រទេស​សិង្ហបុរី ចាប់​ពី​ឆ្នាំ​១៩៦៥ មក ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​នេះ ឲ្យ​រីក​ចម្រើន​បំផុត​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ លោក​គឺ​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ទ្វីប​អាស៊ី និង​ក៏​ជា​សហ​ស្ថាបនិក​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

គំនិតស្រឡាញ់ជាតិ របស់ កញ្ចាស់ ហ៊ុន សែន មិនបាន ស្មើរ រោមជើង លោកតា លី ក្វាន់យូ ផង !
( « តាចាស់ ហ៊ុន សែន​ ដឹកនាំប្រទេស បំផ្លាញ ទ្រព្យសម្បត្តិជាតិ ធ្វើអោយ ប្រទេសជាតិ ជំពាក់បំណុលបរទេស ប្រជាពលរដ្ឋ ក្រ ល្ហេមល្ហាម ចំណាកស្រុក ធ្វើ ទាសករ គេ !
ចំណែក បក្សពួក កញ្ចាស់ ហ៊ុន សែន មានលុយ ក្រាលដេក ! »)

Mar 24, 2015 08:06 AM

អ្នក​អាន​អនាមិក

ខ្ញុំបាទជាកូនខ្មែរម្នាក់សូមចូលរួមរុំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ គិតទៅក្នុងលោកនេះមនុស្សមិនអាចជៀស​ផុតពីសេចក្តី​ស្លាប់​បានឡើយ ហើយពេលដែលស្លាប់និង​មិនអាចយកអ្វីទៅជាមួយ​ខ្លួនបានឡើយ ទោះបើបុគ្គលនោះមានអំណាចប៉ុណ្ណាក៏ដោយ ហើយ​អ្វីដែលសំខាន់សូមអ្នកស្លាប់ទៅអោយគេស្រក់ទឹកភ្នែក ស្លាប់ទៅឲ្យ​គេក្រៀមក្រំ នេះជាចំណុចប្រសើបំផុត ធ្វើយ៉ាងណាកុំស្លាប់ទៅឲ្យគេ​សប្បាយ អោយគេសើច អោយគេរីករាយអោយសោះ ទើបជា​មនុស្ស​ដ៏ប្រសើជាអ្នកដឹកនាំដ៏ល្អ។

Mar 23, 2015 10:12 PM

អ្នក​អាន​អនាមិក

He was a different from you Singapore is a develop country in Asia your country is the best in corruption,eviction,grab land,destroyed everything etc...etc...You know or do not know ?

Mar 23, 2015 02:15 PM

អ្នក​អាន​អនាមិក

ពី ស្រុកស្រអែម

ចំណាត់ការក្នុងរបបរដ្ឋបាល លោក ហ៊ុន សែន គឺជាគំរូដ៏អាក្រក់បំផុតសំរាប់អ្នកដឹកនាំលើពិភពលោក កាប្រព្រឹត្តបទល្មើស បំផ្លាញបរិស្ថាន រំលោភសិទ្ធិមនុស្ស អំពើពុករលួយ ចេះតែកើតមានជាហូរហែរ គ្មានយុទ្ធសាសកំណែទំរង់ រយពេលនៃកាដឹកនាំជាង៣០ឆ្នាំនេះ ធ្វើអោយប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងចំណោមប្រទេសដែក្រីក្របំផុតក្នុងចំណោម១១ប្រទេសលើពិភពលោក

Mar 23, 2015 12:02 PM

គេហទំព័រ​ទាំងមូល